កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជាជំពូកមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”នឹងចូលជាធរ នៅពេលដ៏ខ្លីខាងមុខនេះ ថ្មីៗកន្លងទៅនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងកម្ពុជាតទទួលបានដំណឹងល្អមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានសន្មតថា “ទី ១ “ជាច្រើន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ១ ដែលបានចុះហត្ថលេខារវាងប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ១ ដែលប្រទេសចិនបានចុះហត្ថលេខាបន្ទាប់ពីការផ្ទុះឡើរាលដាលជំងឺ...
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ភ្ញៀវកិច្ចត្តិយសចិន និងបរទេសរាប់រយរូបបានជួបជុំគ្នានៅក្រុងក្វាងចូវ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី “យល់ដឹងអំពីប្រទេសចិន” ឆ្នាំ ២០២១ ក្រោមប្រធានបទ “មកពីណា និងទៅណា-ស្ថានការណ៍ប្រែប្រួលមួយរយឆ្នាំនៃពិភពលោកនិងប្រទេសចិននិងបក្សកុម្មុយនិស្ត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេសចិន។ ក្នុងអំឡុងពេលសន្និសីទ សំណួរទូទៅចំនួន ៣ ត្រូវបានលើកឡើង ហើយបានអញ្ជើញភ្ញៀវកិច្ចតិ្តយសចិន និងបរទេសឲ្យឆ្លើយដោយឡែកពីគ្នា ។ ខាងក្រោមនេះគឺជាចម្លើយនៃសំណួរនៃសតវត្សរ៍ ។ សំណួរទី...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Tahnoon bin Zayed Al Nahyan នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទ ដើម្បីពិភាក្សាគ្នាអំពីការពង្រីកចំណងមិត្តភាពទ្វេភាគី ជាមួយសាធារណរដ្ឋឥស្លាម នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការអត្ថាធិប្បាយពីក្រសួងការបរទេស សហភាពអារ៉ាប់រួម ស្តីពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Tahnoon នោះនៅឡើយនោះទេ។កាសែតអ៊ីរ៉ង់ Nournews បាននិយាយយ៉ាងដូច្នេះថា “ទ្រង់នឹងជួបជាមួយលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បន្តិចទៀតកម្ពុជាលែងខ្វះវ៉ាក់សាំងជំងឺកូវីដ ក្នុងការប្រើប្រាស់ហើយ បន្ទាប់ពីមានការផលិតក្នុងប្រទេស ប៉ុន្តែត្រូវត្រៀមថវិកាសម្រាប់ទិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ដោយចំណាយប្រាក់ជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានលើកឡើងថាកន្លងមក សម្តេចបានស្នើឲ្យភាគីចិន ផលិតវ៉ាក់សាំងនៅកម្ពុជា ឥឡូវមានការគំាទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនចិន ដោយបានចុះហត្តលេខាជាមួយគ្នារួចហើយ...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកទី៨ ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ចំនួន១ពាន់លានដូស បន្ថែមទៀតដល់អាហ្វ្រិក ។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃតំបន់អាហ្វ្រិកដែលបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានបានសម្គាល់ឃើញថា វ៉ាក់សាំងរបស់ចិនជា “ភ្លៀងទាន់ពេលវេលា” ដែលមានសារសំខាន់ណាស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលនៅអាហ្វ្រិក ។ ប្រទេសចិនជាប្រទេសដែលបានគ្រប់គ្រង់ការរីករាល ដាលជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធិភាពមុនគេ បានស្តារផលិតកម្មឡើងវិញមុនគេ និងសម្រេចបាននូវការកែប្រែពីកំណើនសេដ្ឋកិច្ចអវិជ្ជមាន ទៅជាកំណើនវិជ្ជមានមុនគេ ប្រទេសចិនក៏ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនជាងគេដល់ប្រទេស...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត...
វ៉ាស៊ីងតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនប្រភេទ Delta បន្តជំរុញការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលករណីវីរុសក្លាយពូជ Omicron ត្រូវបានរកឃើញនៅរដ្ឋយ៉ាងហោចណាស់ចំនួន៦គិតត្រឹមថ្ងៃសុក្រ ។ “ ខ្ញុំដឹងថាព័ត៌មានគឺផ្តោតលើ Omicron ប៉ុន្តែយើងគួរតែចងចាំថា ៩៩,៩ភាគរយនៃករណីនៅក្នុងប្រទេសឥឡូវនេះគឺមកពីវីរុសបំប្លែងខ្លួនថ្មីកើតឡើងនៅដីសណ្ត” នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC)...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងពេលថ្មីៗនេះថា ទង្វើណាមួយធ្វើឡើងដោយប្រទេសចិន ដើម្បីឈ្លានពានតៃវ៉ាន់ នឹងមានផលដ៏អាក្រក់ ហើយលោកបានបន្ថែមទៀតថា លោកសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងគិតគូរយ៉ាងប្រុងប្រយ័ត្ន ស្តីពីការមិនបង្កឲ្យមានវិបត្តិនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ថ្លែងប្រាប់សន្និសីទកាសែត Reuters Next លោក Antony Blinken បានមានប្រសាសន៍ថា ប្រទេសចិនបាននិងកំពុងតែព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជុំវិញកោះតៃវ៉ាន់...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងតែធ្វើការងារលើការបើកបេសកកម្មការទូតរួមគ្នាមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងអាចឲ្យឯកអគ្គរដ្ឋទូតនានាវិលត្រឡប់ទៅកាន់ប្រទេសនោះវិញ។ បណ្ដាប្រទេសលោកខាងលិច កំពុងតែរិះរកវិធីចូលរួមជាមួយពួកតាលីបង់ ក្រោយពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងលឿននៅក្នុងខែសីហា ស្របពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងដូហា ប្រទេសកាតាថា...