អត្ថបទស្រាវជ្រាវ (scholar)

យល់ដឹងពីប្រទេសចិន៖ សំណួរនៃសតវត្សរ៍

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ភ្ញៀវកិច្ចត្តិយស​ចិន និង​បរទេស​រាប់​រយ​រូបបានជួបជុំគ្នា​នៅ​ក្រុង​ក្វាងចូវ ​ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី​ “យល់​ដឹង​អំពី​ប្រទេស​ចិន​” ឆ្នាំ ២០២១ ក្រោមប្រធានបទ “មកពីណា និងទៅណា-ស្ថានការណ៍​ប្រែប្រួល​មួយ​រយ​ឆ្នាំនៃពិភពលោកនិងប្រទេសចិននិងបក្ស​កុម្មុយនិស្ត ដើម្បីរួមគ្នាពិគ្រោះ​ពិភាក្សា​អំពី​អតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេសចិន។ ក្នុង​អំឡុងពេលសន្និសីទ ​​​សំណួរ​ទូទៅ​ចំនួន ៣ ត្រូវបានលើកឡើង ហើយ​បាន​អញ្ជើញ​ភ្ញៀវកិច្ចតិ្តយស​ចិន និង​បរទេស​ឲ្យ​ឆ្លើយ​ដោយ​ឡែក​ពី​គ្នា ។ ខាងក្រោមនេះគឺជា​ចម្លើយនៃសំណួរនៃសតវត្សរ៍ ។

 សំណួរទី ២៖ តើប្រទេស​ចិន​ខ្លាំងនឹងរួម​រស់​ជាមួយពិភពលោកដោយរបៀបណា?

លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់​និង​ជា​ប្រធាន​សមាគម​បេតិកភណ្ឌ​វប្បធម៌​ចិន​បាន​ថ្លែង​ថា ​ក្នុង​​ការ​ប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងអរិយធម៌ ចិន​និង​ពិភពលោក យើងត្រូវ​​បង្កើត​​​បរិយាកាស និង​លក្ខខណ្ឌ​សម្រាប់​កិច្ចសន្ទនា ត្រូវ​​ផ្សព្វផ្សាយ​និង​ធ្វើកិច្ចសន្ទនាតាមទម្រង់ដែល​គូភាគីអាចយល់បានដើម្បីរៀបរាប់ពី​រឿងរ៉ាវ​ចិន​ដ៏​រស់​រវើក​តាមរយៈវត្ថុបុរាណ។

លោក Xu Weixin ​អនុ​ប្រធាន​​សមាគមសិក្សាស្រាវជ្រាវជាតិ​​នវានុវត្តន៍និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​និង​ជា​អតីត​អនុប្រធាន​សាលាបក្ស​នៃ​គណៈកម្មា​ធិការ​មជ្ឈិម​បក្សកុម្មុយ​និស្ត​ចិន​បាន​ថ្លែង​ថា ក្នុងប្រវត្តិសាស្ត្រចិន មិនដែល​កើតមាន​សង្រ្គាម​ឈ្លាន​ពាន​បរទេសនោះទេ​ ប្រទេសចិននៅអតីតកាលគឺអ៊ីចឹង ប្រទេសចិននៅបច្ចុប្បន្នកាលនិង ប្រទេស​​ចិននៅ​អនាគត​កាលក៏អ៊ីចឹងដែរ ។

លោក Zheng Yongnian ប្រធាន​​នៃ​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវពិភពលោក​​​និង ប្រទេសចិនសហសម័យនៃសាកលវិទ្យាល័យភាសាចិនហុងកុង (ក្រុង​Shenzhen) បានថ្លែង​ថា​ ឥឡូវនេះ ប្រទេស​លោក​ខាង​លិច​បានស្វែងយល់ពី​ប្រទេសចិន​តាម​របៀបឡូជីកលោកខាងលិច ប៉ុន្តែយើងត្រូវបង្ហាញឱ្យពិភពលោកឃើញថា  ​យើង​ជា​ប្រទេសអរិយធ៌មបែបថ្មី​​។ ប្រទេសចិនគឺជាអ្នកការពារ អ្នកស្ថាបនា អ្នកគាំទ្រនិងជា​អ្នកបង្កើតនៃ​សន្តិភាព​ពិភពលោក​។​

លោក Zhang Yi​ ​ប្រធាន​នៃ​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សង្គម​នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​បាន​បង្កើត​ឱកាស​សម្រាប់ពិភពលោក ហើយ​ការអភិវឌ្ឍ​របស់​ពិភពលោក​ក៏បា​ន​បង្កើត​ឱកាស​សម្រាប់​ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។ យើងច្របាច់បញ្ជូលឱកាសទាំងពីរនេះ​​មួយគ្នា ក៏បានបង្កើតអព្ភូតហេតុពីរ ។ អព្ភូតហេតុមួយ​គឺជា​កំណើន​សេដ្ឋកិច្ចដ៍លឿន ហើយអព្ភូតហេតុមួយទៀត​គឺស្ថិរភាពសង្គមរយៈពេលយូរ។ ដូច្នេះ ​អព្ភូត​ហេតុ​ទាំង​ពីរ​នេះ​សុទ្ធតែ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់ការ​រួមរស់ដោយស​ន្តិ​សវិជ្ជមាជាមួយពិភពលោកទាំងមូល​នាពេល​អនាគត​របស់​ប្រទេសចិន​ ។

លោក He Qianming ប្រធាន​នៃវិទ្យាស្ថានសិក្សា​ស្រាវជ្រាវទីក្រុង​HuaQing នៅ​ក្រុង Shenzhen បានថ្លែង​ថា កាលពីអតីតកាល ប្រទេសចិនជាសំខាន់​បាន​សម្រប​ខ្លួន​​ទៅ​នឹង​ច្បាប់​អន្តរជាតិ​ដែលមានស្រាប់ ហើយបានខិតខំប្រឹងប្រែង​រួមបញ្ចូលទៅក្នុងប្រព័ន្ធ​ពិភពលោក ​ឥឡូវ​នេះ ប្រទេស​ចិន​​គួរ​តែ​ចូល​រួម​ទៅក្នុង​​ការ​កែទម្រង់​ប្រព័ន្ធច្បាប់​​អន្តរជាតិ។

លោក Zhang Yunfei ប្រធានក្រុមហ៊ុនទីប្រាំនៃនាយកដ្ឋានផ្លូវដែកចិនទី ២០ បាន​ថ្លែង​ថា ​ គំនិតផ្តួចផ្តើម”ខ្សែក្រវាតនិងផ្លូវ” គឺជាវេទិកាដ៏មានប្រសិទ្ធភាព សម្បូរបែប និងពេញលេញមួយ ។​ ក្នុង​ចំណោមចម្ងាយផ្លូ​វដែកសរុប​ដែលប្រទេស​ចិនបាន​សាងសង់នៅក្រៅប្រទេស មួយភាគប្រាំនៃ​ប្រវែងផ្លូវ​ដែក​សរុប​គឺ​សាងសង់​ដោយ​នាយក​ដ្ឋាន​​ផ្លូវដែកទី ២០​ របស់​ប្រទេស​ចិន។

លោក Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែង​ថា “សម្តី​របស់លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានបំផុសគំនិតយើង នោះ​គឺ​យើង​ត្រូវ​បង្កើត​សហគមន៍រួម​ផល​ប្រយោជន៍ជាសកល”។ ខ្ញុំយល់ស្រប​ទាំងស្រុង​ជាមួយ​នឹង​ឆន្ទៈ​ក្នុង​ការ​រួមសហការ​ជាមួយគ្នា ទោះបីជាមានការខ្វែងគំនិតជាច្រើនរវាងប្រទេសនានាក៏ដោយ ។

សំណរទី ៣ តើ​ប្រទេស​​​ចិន​​នឹង​​ក្លាយ​ទៅ​​​ជា​​យ៉ាង​ណា​​ក្នុង​រយៈពេល ៣០ ឆ្នាំខាងមុខនេះ?

លោក Liu Jian ប្រធាន​នៃវិទ្យាស្ថានសិក្សា​ស្រាវជ្រាវ​នវានុវត្តន៍​អប់​រំ​ចិន​នៃ​សាកល​វិទ្យាល័យគរុកោសល​ក្រុង​ Beijing សម្គាល់ឃើញថា ​សេដ្ឋកិច្ច​​ចិនមុខ​ជា​នឹង​សម្រេច​បាន​នូវ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដ៏ពិតប្រាកដ ហើយវិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​របស់​ប្រទេស​ចិន​នឹងត្រូវបានប្រើប្រាស់លើឆាកអន្តរជាតិ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា​អន្តរ​ជាតិ​លើ​វិស័យសំខាន់ៗជាច្រើន។

លោក Zhang Xiliang ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវថាមពល បរិស្ថាន និង​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Tsinghua បាន​ថ្លែងថា នៅពេលអនាគត ប្រទេស​ចិន​នឹង​ដឹកនាំ​ការ​ធ្វើ​​​អភិបាល​កិច្ចចំពោះការប្រែប្រួល​អាកាស​ធាតុ​ពិភពលោក​ ដោយ​ប្រែពី​អ្នកចូលរួម និង​អ្នក​រួមចំណែកបច្ចុប្បន្ន​ទៅជា​​អ្នកដឹកនាំ ។ ដល់​ពេល​នោះបច្ចេកវិទ្យា​កា​បូន​ទាប​និង​ឧស្សាហកម្ម (ដែលពាក់ព័ន្ធ) របស់​ប្រទេសចិននឹងមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំង។

លោក Zhang Yunfei ប្រធាននៃក្រុមហ៊ុនទី ៥ នៃនាយកដ្ឋានទី ២០ នៃក្រុមហ៊ុន​ផ្លូវ​ដែក​ចិនបានថ្លែងថា នៅជំហានក្រោយ ការអភិវឌ្ឍ​លើ​វិស័យ​សំណង់​អាច​ជា​ការ​ផ្តល់​ព័ត៌មាន​វិទ្យា និងភាពឆ្លាតវៃ។ ក្នុង​ចំណោមនោះ ​ការ​សម្រេច​បាន​នូវការ​សាងសង់ដោយ​គ្មាន​មនុស្ស​ គឺជាក្តីសុបិនដ៏ធំបំផុតរបស់ខ្ញុំ ។

លោក Pan Jingong ប្រធាន​នៃក្រុមហ៊ុន CNBM Optoelectronic Materials ក្រុង​ Chengdu បានថ្លែង​ថា “ខ្ញុំជឿថា ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនេះ ​ កញ្ចក់ដែល​ផលិតអគ្គិសនី​នឹង​បង្កើត​ពិភពលោក​ថ្មីស្រឡាងមួយ” ។

លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់​និង​ជា​ប្រធាន​សមាគម​បេតិកភណ្ឌ​វប្បធម៌​ចិន​បាន​ថ្លែង​ថា គោលដៅទីមួយរបស់យើងគឺអនុវត្តនូវអ្វីដែលលោក Xi Jinping ប្រធានរដ្ឋ​ចិន​បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា  ​វត្ថុ​បុរាណ​វប្បធម៌​ដែល​រក្សា​ទុក​ក្នុង​វាំងចាស់ បេតិកភណ្ឌដែលដាក់ពង្រាយនៅលើទឹកដីដ៏ធំល្វឹងល្វើយ និង​អក្សរ​ដែល​សរសេរ​ក្នុង​សៀវភៅ​បុរាណសុទ្ធតែមានជីវិតឡើងវិញ។

លោក Wang Yihong ប្រធានប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវជ្រាវ​ការ​អប់រំ​នៃ​សមាគម​សិក្សា​ស្រាវជ្រាវយុទ្ធសាស្រ្តនវានុវត្តន៍និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបានថ្លែងថា ​ “ការ​អប់រំ​នាពេល​អនាគត​នឹងមានលក្ខណៈផ្ទាល់ខ្លួន” ដែលសង្កត់ធ្ងន់លើការគោរពរាប់អាន និង​ការ​យកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗ និងសមស្របនឹងលក្ខណៈពិសេស​និង​តម្រូវ​ការ​របស់​កុមារម្នាក់ៗ។

លោក Xu Weixin អនុប្រធានសមាគមស្រាវជ្រាវនវានុវត្តន៍ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និងជាអតីតអនុប្រធានសាលាបក្សនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កម្មុយនិស្តចិនបាន​ថ្លែង​ថា ខ្ញុំសង្ឃឹមថានឹងអាចមើលឃើញប្រទេសចិនកាន់តែស្រស់ស្អាតមួយ។ ការ​អភិវឌ្ឍ​ដែល​មាន​គុណភាព​ខ្ពស់ ការអភិវឌ្ឍពណ៌បៃតង និង​ការអភិវឌ្ឍ​ប្រកប​ដោយនវានុវត្តន៍​អាច​ធ្វើ​ឱ្យ​មេឃ​របស់​ប្រទេស​ចិន​កាន់តែខៀវ និងទឹកកាន់តែថ្លា ហើយកូនៗ​របស់​យើង​អាច​មាន​ជីវភាព​រស់នៅ​កាន់តែសុភមង្គល។

លោក Ueda Toshihiro អ្នកតំណាងទូទៅនៃក្រុមហ៊ុន AGC Group របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ចិន​បានថ្លែងថា ​ខ្ញុំ​សង្ឃឹមថា ​ប្រទេស​ចិន​អាច​ផ្តល់​នូវផែនការ​​​របស់​ប្រទេស​ចិន​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​នៅ​ពេល​ដែល​គោលដៅ​នៃ​ការ​តស៊ូសតវត្សរ៍ទីពីរ​ត្រូវបានសម្រេច ។

To Top