ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ដ្រនយោបាយ បង្កឡើងដោយការប្រកួតប្រជែងមហាអំណាច ជាពិសេសនោះ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បន្តប្រើគ្រប់ល្បិចកល គំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ យោងតាមសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ កញ្ញា សម្ដេចតេជោ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការដាក់ឲ្យដំណើរការឡើងវិញនូវជើងហោះ ហើរវាងរដ្ឋាធានីនៃប្រទេសអេហ្ស៊ីប Cario ជាមួយនឹងប្រទេស របស់ខ្លួនឡើងវិញនៅចុងខែកញ្ញានេះ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីលោក Mohamed Hamuda បានបញ្ជាក់ថាអាកាសចរ ស៊ិវិលនៃប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងជាភាពចាំបាច់មួយ ដើម្បី អាចបន្តការហោះហើរឡើងវិញ រវាងអាកាសយានដ្ឋាន Mitiga នៃទីក្រុង Tripoli ទៅកាន់អាកាសយានដ្ឋាន Benghazi ទីក្រុង...
កំពង់ចាម ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះបាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា អាល់កុល ១០០ កាន, ម៉ាស ២៥០.០០០ម៉ាស,និងថវិកា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យមានកិច្ចចរចាដំបូងជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជួសជុលរបងការទូត បន្ទាប់ពីជម្លោះទាក់ទងនឹងកិច្ចសន្យានាវាមុជទឹកបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានច្រានចោលការចោទប្រកាន់របស់បារាំង ដែលថាទីក្រុងកង់បេរ៉ា បានកុហកអំពីគម្រោងលុបចោលកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំង ដោយថាលោកបានលើកឡើងពីកង្វល់ជុំវិញកិច្ចព្រមព្រៀងនេះ កាលពីប៉ុន្មានខែមុន។ ការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការរុះរើកិច្ចព្រមព្រៀងបារាំង ដើម្បីគាំទ្រដល់នាវា...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា រដ្ឋមន្ត្រីការពារជាតិបារាំងបានលុបចោលកិច្ចពិភាក្សាជាមួយសមភាគីអង់គ្លេសរបស់គាត់ ចំពេលមានជម្លោះកើតឡើងដោយសារកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងអង់គ្លេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ។ ក្រុងប៉ារីសមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Aukus ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយដកខ្លួនចេញពីកិច្ចសន្យាធំជាមួយបារាំងក្នុងដំណើរការនេះ។ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងថា ប្រទេសបារាំងគ្មានអ្វីត្រូវព្រួយបារម្ភពីកិច្ចព្រមព្រៀងនេះទេ ។ ប៉ុន្តែកិច្ចប្រជុំរបស់...
ភ្នំពេញ ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ទ្បេង ហុងលាង មេបញ្ជាកការផ្នែកសឹករងប៉ោយប៉ែត ដឹកនាំកម្លាំង ២០នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រេាះដោយជំនន់ទឹកភ្លៀង រស់នៅតាមមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយបែ៉តនិងប្រជាការពារភូមិ ។ គួរបញ្ជាក់ផងដែលថាខេត្តបន្ទាយមានជ័យ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា លោក Najib Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនបានបដិសេធថាមិនស្វែងរកការបោះឆ្នោតសាជាថ្មីនៅក្នុងសភាក្នុងរយៈពេល២ឆ្នាំ ខាងមុខនេះនោះទេ ។ គណបក្សដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក Najib ដែលជាអង្គការជាតិម៉ាឡេស៊ី ហៅកាត់ (UMNO) បានបិទការិយាល័យនាយករដ្ឋមន្ត្រីកាលពីខែមុន បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចកាលពី៣ឆ្នាំមុន...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉ង់ សាំងកុមារ បានស្វាគមន៍ដូចជាគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានស្តាប់ហេតុផលលោកបណ្ឌិត សេង សារី ។ សម្តេចថា ការបកស្រាយរបស់លោក សេង សារី មានហេតុផល ទើបសម្តេចបានស្នើឲ្យស្ថាប័នតុលាការពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតរូបនេះ...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដ៏ធំចំនួន ២ដែលមួយឈ្មោះថា Windy និង KNP Complex បានឆេះរោលរាលនៅក្នុងបរិវេណសួនឧទ្យានជាតិ និងព្រៃឈើ Sequoia នៅក្នុងទឹកដីនៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយបានឆេះរាលដាលលើផ្ទៃដី១៨.០៧៥អារ និង ២១.៧៧៧អារ ដែលជាតួលេខត្រូវបានគេរំពឹងទុកដូច្នេះ គិតត្រឹមថ្ងៃអាទិត្យ ។...