លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទូកចំនួន២គ្រឿងបានបុកគ្នា នៅទន្លេ Huallaga River ក្នុងស្រុក Yurimaguas ប្រទេសប៉េរូ ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ចំណុះឲ្យក្រសួងសុខាភិបាល បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មិនទាន់ដឹងច្បាស់ថាមាន អ្នកដំណើរប៉ុន្មាននាក់នោះទេដែល...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន ៣៣៣ ករណីក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៤៧នាក់ ,ឃាត់យានយន្ត (រថយន្ត ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៣,៨០០,០០០រៀល។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះបានព្យាករណ៍ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២ ដល់ ៤ និង ថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣២ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៣នាក់ (បញ្ជូនទៅតុលាការ ៤នាក់), ឃាត់យានយន្ត (រថយន្ត ៨គ្រឿង...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើ ពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា ឃាត់ខ្លួនជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម ។ ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ Suwat Chaengyodsuk បានបញ្ជូនឧត្តមសេនីយ៍ Noppasin Phoonsawat ដើម្បីព្យាយាមស្វែងរកវរសេនីយ៍ Thitisan Utthanaphol ដែលរត់គេចខ្លួននៅកណ្តាលនៃការស៊ើបអង្កេតឃាតកម្មទៅលើជនសង្ស័យគ្រឿងញៀនម្នាក់។ ផ្ទុយទៅវិញ ប៉ូលីស បែរជាបានរកឃើញរថយន្តទំនើប ៗ ជាច្រើន។ បើតាមវែបសាយ ASEAN NOW ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦...
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលនឹងបង្កើតរោងចក្រ ៣កន្លែងផ្សេងគ្នា មានទុនវិនិយោគ ១៤,៨លានដុល្លារ ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ សីហា បានឲ្យដឹងថា ក្រុមហ៊ុន ទាំង៣ នោះមានដូចខាងក្រោម៖ ១. SHINING...
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ពលរដ្ឋរបស់ប្រទេសសិង្ហបុរី មកដល់ពេលនេះប្រមាណជា៧៩ភាគរយ ហើយដែលបានទទួលវ៉ាក់សាំងការពារកូវីដ រួចរាល់គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី ក៏បានគូសបញ្ជាក់ដែរថា តាមផែនការសិង្ហបុរីនឹងអាចធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់ ៨០ភាគរយនៅត្រឹមបញ្ចប់ខែសីហានេះ។ ទោះបីជាយ៉ាងណាក្តីសេចក្តីប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលសិង្ហបុរី ទើបតែ បារាយការណ៍ពីករណីឆ្លងថ្មីដែលមាន អត្រាជាមធ្យមកើនឡើងពី៤៧,១ ករណីក្នុងមួយថ្ងៃទៅដល់៧៦ករណី ក្នុងមួយថ្ងៃ។ ប្រភពដដែលក៏បានសរសេរដែរថានៅពេលដែលចំនួន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគីលោក Fahrettin Koca កាលពីថ្ងៃសុក្រម្សិលមិញនេះបាន ប្រកាសថាប្រទេសរបស់ខ្លួនបាន ដាក់ផែនការក្នុងការបង្កើន ល្បឿននៃការចាក់វ៉ាក់សាំងជូនក្រុមគ្រូបង្រៀន ឲ្យបានមុនបវេស្សនកាលថ្មីដែលនឹងឈានចូល មកដល់ថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។ លោក Koca បានបន្តទៀតនៅលើគណនេយ្យ Twitter របស់លោកថាមកដល់ពេលនេះគ្រូបង្រៀននៅទូទាំងប្រទេស ប្រមាណជា៨៤ភាគរយ ហើយដែលបានទទួល ការចាក់វ៉ាក់សាំងដូសទី១ រួចរាល់ហើយប្រមាណជា៧២,៦ភាគរយ ទៀតបានទទួលវ៉ាក់សាំងដូសទី២រូចរាល់។...