Covid-19

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី ៧២នាក់ ជាសះស្បើយ១១នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការ រកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន១១នាក់ និងស្លាប់២នាក់ ក្នុងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់, ស្រុកកំពង់សៀម ២៩នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកចំការលើ ០១នាក់,ស្រុកជើងព្រៃ ១៧នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៥នាក់ មកពីខេត្តកំពង់ធំ ០១នាក់, ខេត្តកំពង់ឆ្នាំង ០១នាក់, ខេត្តត្បូងឃ្មុំ ០៤នាក់ និងខេត្តស្ទឹងត្រែង ០២នាក់

ដោយឡែកចំពោះ ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ រស់នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងបុរសជនជាតិខ្មែរ អាយុ ៦២ឆ្នាំ រស់នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

To Top