ភ្នំពេញ ៖ បន្ទាប់ពីតំណាងដឹកជញ្ជូន នាំគ្នាតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាលចំនួន៣ចំណុចដែលត្អូញត្អែពីផលលំបាករបស់ពួកគេនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបវិញថា ក្រសួងគ្មានសិទ្ធិកែច្បាប់របស់កម្ពុជាឡើយ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានតែស្នើឲ្យម្ចាស់យានយន្ដទាំងអស់ ត្រូវនាំចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជៀសវាងការឃាត់ទុកមួយឆ្នាំ ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបើកឲ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងនៅផ្សារទំនើប ហេរីថោក វ៉ក ខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ...
បរទេស៖ ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានបញ្ជាអនុញ្ញាតឱ្យយកអគារសាលារៀននៅទូទាំងប្រទេស ដែលមិនប្រើនៅលើបរិវេណរបស់ពួកគេ ប្រែទៅជាមន្ទីរពេទ្យ ខណៈចំនួននៃការឆ្លងថ្មីវីរុស Covid-19 នៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីគណៈកម្មការនេះបានអោយដឹងថា បទបញ្ជាដែលត្រូវបានដឹកនាំទៅកាន់មន្រ្តីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេសត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការ Obec គឺលោក Amporn Pinasa...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៨២៥នាក់ទៀត ជាសះស្បើយចំនួន១០២២នាក់ និងស្លាប់ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៨៧៩៦នាក់ អ្នកជាសះស្បើយចំនួន៦១០៣៩នាក់ និងអ្នកស្លាប់ចំនួន១១៤៩នាក់៕
បរទេស៖ អតីតមន្ត្រីនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថា វាទំនងជាកូរ៉េខាងជើងបានធ្វើការផលិតបាននូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ចំនួន៥៤០ គីឡូក្រាម នៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon នៅត្រឹមចុងឆ្នាំ២០២០។ លោក Olli Heinonen ជាអតីតអគ្គនាយករងនៃទីភ្នាក់ងារ បានមានប្រសាសន៍នៅក្នុងបទវិភាគមួយ ដែលចេញផ្សាយថ្មីៗនេះលើគេហទំព័រ 38 North ថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់ថ្នាក់អាវុធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកូរ៉េខាងជើង ក្នុងការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅកាន់ក្រុមអគតិថា បើខ្លួនមិនបានជួយអ្វីទេ កុំយកជើងរាទឹក ពិសេសនោះ កុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ លោកស្រី បន្ដថា ក្រុមពួកអគតិទាំងនោះ លើកឡើងនាពេលកន្លងមក ទៅភាគច្រើនពាក់វែនតាខ្មៅ មើលមិនឃើញ អ្វីទាល់តែសោះ ចំពោះការខិតខំប្រឹងប្រែងរបស់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រធានក្រុមការងារទទួល បន្ទុកលើការងារជំងឺកូវីដ-១៩ នៃក្រុមប្រឹក្សាបច្ចេកទេសជាតិឥណ្ឌា ស្តីពីការចាក់ថ្នាំបង្ការរោគ ហៅកាត់ថា (NTAGI) និងជាសហប្រធាននៃក្រុមស្រាវជ្រាវវិទ្យា សាស្ត្រជាតិឥណ្ឌា ហៅថា SARS-CoV-2 (INSACOG) និងវេជ្ជបណ្ឌិត NK Arora កាលពីថ្ងៃចន្ទ បានឱ្យដឹងថា វីរុសឈ្មោះ...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានអ្នកស្លាប់ដោយសារវីរុស Covid-19 ថ្មីចំនួន ៨០ នាក់ និងមានករណីថ្មីចំនួន ១១ ៣០៥ ករណី ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ កក្កដា នេះបានបង្ហាញ ក្តីរំភើបរីករាយដោយរូបចម្លាក់បុរាណសតវត្សរ៍ទី១០ នៃគ្រឹះសករាជ(គ.ស) «ព្រះស្កន្ទគង់លើក្ងោក» របស់ខ្មែរកំពុងបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ។ ការបញ្ជូនមកនេះ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងក្រសួងវប្បធម៌កម្ពុជា។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានផ្ញើសារទៅដល់ពលរដ្ឋក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសថា កុំចាញ់បោកការអំពាវនាវបោកប្រាស់របស់លោក សម រង្ស៊ីដែលបានអំពាវនាវឲ្យចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឲ្យដូចទៅនឹងប្រទេសភូមា ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១៧ កក្កដា លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន...