Covid-19

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជិត៣៣លាន នាក់ហើយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្អស់បង្ហាញ ដោយក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា សរុបបានកើនឡើងដល់៣២.៨៥៧.៩៣៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន៧.០៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុង អំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ។


ក្រៅពីនេះ មានអ្នកស្លាប់ច្រើននាក់ គឺ៥០៩នាក់ដោយសារជំងឺឆ្លងរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធ សរុបអ្នកស្លាប់កើនឡើង ដល់៤៣៩.៥២៩នាក់ ។


ចំនួនភាគច្រើននៃករណីថ្មីក្នុងថ្ងៃតែមួយ និងចំនួនអ្នកស្លាប់ត្រូវបានគេរាយការណឲ្យដឹងនៅរដ្ឋ Kerala ដែលស្ថិតនៅភាគខាងត្បូង ប្រទេស ។


មានអ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលចំនួន៣៨៩.៥៨៣នាក់ នៅក្នុងប្រទេស ជាមួយនឹងការកើនឡើងនៃអ្នកជំងឺចំនួន១១.៤០២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។


សរុបមានពលរដ្ឋចំនួន៣២.០២៨.៨២៥នាក់បានជាសះស្បើយទាំងស្រុងពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យនានា ក្នុងចំណោមអ្នកជំងឺ៣៥.១៨១នាក់បានចាកចេញក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top