ភ្នំពេញ ៖ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន២នាក់ និងភ្ញៀវចំនួន៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបើកហាង និងចូលទៅផឹកសើល្មើសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ មនុស្ស១៤នាក់ (ស្រី៥នាក់) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ក្រោមការដឹកនាំដោយ លោក...
ប៉េកាំង៖ ចិន ជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសន្ធិសញ្ញាចិន-អាមេរិកទាំង៣។ អ្នកនាំពាក្យម្នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកងកម្លាំង ឯករាជ្យតៃវ៉ាន់។ លោកម៉ាស៊ាវ ក្វាង អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នេះក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដោយអះអាងថា ប្រទេសនេះត្រូវការពង្រឹងការទប់ស្កាត់ក្នុងតំបន់នៅច្រកសមុទ្រតៃវ៉ាន់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោកម៉ា បានលើកឡ់ើងថា សំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនជ្រៀតជ្រែកជាមួយបរទេស។ លោកបន្ដថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ បានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងឧត្តមសេនីយ៍នៃកង កម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) ថា បានកិបកេងប្រាក់រាប់ពាន់លានដុល្លារ នៃការស្ថាបនាឡើងវិញ និងមូលនិធិជំនួយយោធា នៅពេលមានការវាយលុកយ៉ាង ខ្លាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលឥឡូវនេះក្រុមនេះបានគ្រប់គ្រងយ៉ាងតិចពី ៨ ទៅ ៩ ខេត្តក្រុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១...
បរទេស៖ ស្ថានការណ៍សន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយក្រុមតាលីបង់បានដណ្តើមយក បានខេត្តយ៉ាងតិច ៩ ។ ការវាយលុកកើតឡើងចំពេលមានការបន្តដកទ័ព អាមេរិកនិងកងកម្លាំងចម្រុះចេញពីប្រទេសនេះ។ កងកម្លាំងបរទេសទាំងអស់ក្រៅពីកម្លាំង ទ័ពតួកគីដែលមានកម្លាំង ៥០០ នាក់ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែសីហានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់សាំង ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ មនុស្សជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា លោក អ៊ូ ច័ន្ទរ័ត្ន មិនអាចប្រកូកប្រកាសបក្សផ្សេងដែលចេញពីអតីតគណបក្សសង្រ្គោះជាតិហើយទៅបង្កើតបក្សថ្មីនោះ មករួបរួមគ្នាជាធ្លុងមួយបានឡើយ ។ ក្រៅពីការមិនជឿជាក់ហើយ លោក មុត ចន្ថាបានឌឺដងផ្លែផ្កាទៀតថា លោក អ៊ូ ច័ន្ទរ័ត្ន...
បរទេស៖ សហរដ្ឋអាមេរិក និង ប្រទេសចិន កំពុងបង្កើនការវាយប្រហារគ្នាទៅវិញទៅមកតាមរយៈការនិទានរឿងអំពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការស៊ើបអង្កេតស៊ើបការណ៍សម្ងាត់រយៈពេល ៣ ខែ លើប្រភពដើមរបស់វីរុសកូរ៉ូណា នៅចុងខែឧសភា ដោយលទ្ធផលនៃការស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងមកដល់លើតុរបស់គាត់នៅចុងខែសីហានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភពមួយបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំពុងស្ថិតនៅកណ្តាលនៃការស្វែងរកសាក្សីពីទីក្រុងវូហាន...
ភ្នំពេញ៖ អំណោយជាថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ត្រូវបានស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្ត សម្ព័ន្ធមេត្រីចិនចំនួន៨ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីចូលរួមចំណែកគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ ពិសេសវីរុសបំម្លែងថ្មី ប្រភេទដែលតា (DELTA)។ អំណោយជាថ្នាំពេទ្យបុរាណចិន និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៤នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន៣៣៧នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៣៥៦២នាក់ ស្លាប់៦៣នាក់...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឲ្យឃើញ...