ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍ នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ។ ការចូលរួមនេះគឺតបតាមការអញ្ជើញរបស់លោក Jeyhun...
ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មានភាពមិនប្រក្រតី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានប្រកាសព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យធ្វើការកែទម្រង់ និងដាក់ចេញបទប្បញ្ញត្ដិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា ។ ការចេញលិខិតព្រមាននេះ គឺជាការឆ្លើយតបចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC)...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានដាក់គោលដៅទៅលើមូលដ្ឋានដ៏ធំបំផុតរស់សហរដ្ឋអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារចុងក្រោយបង្អស់ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ។ ទីភ្នាក់ងារ SANA បានឲ្យដឹងថា គ្រាប់ផ្លោងបានដាក់គោលដៅសហរដ្ឋអាមេរិក ដែលស្ថិតនៅតំបន់រុករកប្រេង al-Omar នៅ Deir al-Zour...
បរទេស៖ ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ នៅថ្ងៃចន្ទនេះ បានពិពណ៌នាថា គ្មានប្រយោជន៍ ចំពោះការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសមួយរូប ដែលថា ទីក្រុងប៉េកាំងប្រហែលជាបានជួយកំណត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦។ ថ្លែងនៅវេទិកាមួយនាថ្ងៃចន្ទនេះ អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert del Rosario បានមានប្រសាសន៍ថា អង្គភាពអន្តរជាតិដែលគួរឲ្យជឿជាក់បំផុត បានផ្តល់ដំណឹងជូនលោកថា មន្ត្រីជាន់ខ្ពស់ចិនបានអួតថា ពួកគេអាចធ្វើឲ្យជះឥទ្ធិពលលើការបោះឆ្នោតជ្រើសប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦...
បរទេស៖ លោកស្រី អ៊ុង សានស៊ូជី នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងបទ ចោទប្រកាន់ចំនួន៤ ករណីបន្ថែមទៀត ដែលបានប្តឹងនៅតុលាការមួយក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសមីយ៉ានម៉ា នេះបើតាមសម្តីរបស់សមាជិកមួយរូបនៃក្រុមអ្នកច្បាប់របស់លោកស្រី នាថ្ងៃចន្ទនេះ។ លោក Min Min Soe តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុង...
បរទេស៖ ក្រោយមានការលើកឡើងពី សម្ព័ន្ធមិត្តអាមេរិក ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត។ លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ...
បរទេស៖ ប្រទេសថៃ នៅថ្ងៃចន្ទនេះ បានប្រកាសដាក់រឹតបន្តឹង ច្បាប់គ្រប់គ្រងវិរុសឆ្លងយ៉ាងតានតឹងបំផុតមិនធ្លាប់មានអស់រយៈ ពេលជាង១ឆ្នាំ ចុងក្រោយនេះទៅក្នុងតំបន់ជុំវិញក្រុងបាងកកនិងខេត្តមួយចំនួនទៀតដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដសាជាថ្មី។ អជ្ញាធរបានធ្វើការប្រកាសអំពាវនាវឲ្យពលរដ្ឋក្នុង ក្រុងបាងកកព្រមទាំងនៅក្បែរខាងក្រុងបាងកកដើម្បីឲ្យពួកគេចាប់ផ្តើមធ្វើការងារ ពីចំងាយឬពីផ្ទះជំនួសវិញហើយ ក៏បានរៀបចំកន្លែងត្រួតពិនិត្យ ចំនួន១៤៥ ផងដែរនៅក្នុងខេត្តដែលកំពុងទទួល រងនូវការកម្រិតប្រកាស អាសន្នចំនួន១០ដែលក្នុងនោះមាន៨៨ កន្លែងនៅ ក្នុងរដ្ឋធានីក្រុងបាងកក។ ការរឹតបន្តឹងមួយនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ សប្តាហ៍ក្នុងគោលបំណងសំខាន់ទប់ស្កាត់និងបន្ថយល្បឿននៃការរីករាលដាលវិរុសកូវីដ ហើយជាពិសេសអជ្ញាធរក៏...
បរទេស៖ ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅទីក្រុងប៉េកាំង ខណៈសាលារៀននិងតំបន់ទេសចរណ៍នានា ត្រូវបានបិទ ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក នៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរក្រុងបានចេញការព្រមានដល់ប្រជាជនឱ្យស្នាក់នៅផ្ទះ ខណៈដែលរដ្ឋធានីចិន ប្រឈមមុខនឹងព្យុះធំបំផុតនៅឆ្នាំនេះ។ ភ្លៀងធ្លាក់ក្នុងកម្រិត ១០០ មីល្លីម៉ែត្រ ត្រូវបានគេព្យាករណ៍ពេញមួយថ្ងៃនៅក្នុងតំបន់ខ្លះ ហើយអ្នកតាមដានអាកាសចរណ៍...
បរទេស៖ ប្រជាជនគុយបារាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ាដ៏កម្រមួយ កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្ត ដោយដើរដង្ហែតាមទីក្រុង ដោយនាំគ្នាស្រែកថា “ ទម្លាក់របបផ្តាច់ការ” និង“ យើងចង់បានសេរីភាព” ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ានៅ San Antonio...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ កក្កដា តាមរយៈលិខិតមួយច្បាប់ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ចឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈ នៃការរីករាលដាល...