កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ នៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍ គ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទី ភារកិច្ចប្រកបដោយវិន័យ គោរពច្បាប់ គោរពសិទ្ធមនុស្ស។ បច្ចុប្បន្ន កងរាជអាវុធហត្ថ ត្រូវបានដឹកនាំបញ្ជារួម ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ ស្រុកទៀត ដែលមានចំនួនប្រមាណជាជាង ៤០ម៉ឺននាក់។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាននាក់ ហើយ ដោយបានទៅលើ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃ១៣ កក្កដា ។ លោក ណុប...
ភ្នំពេញ ៖ “កុំភ័យចាំខ្ញុំជួយប្រពន្ធ-កូនកែម ឡី” នេះការសន្យារបស់លោក សម រង្ស៊ីក្រោយមរណៈភាពលោក កែម ឡី។ លោក សម រង្ស៊ីត្រូវបានគេដឹងថា បានប្រកាសក្តែងៗជួយក្រុមគ្រួសារលោក កែម ឡី ប៉ុន្តែរហូតមកដល់ពេលនេះ ជាខួប៥ឆ្នាំនៃការស្លាប់របស់លោក កែម ឡីហើយ គ្មានឃើញការជួយរបស់លោក សម រង្ស៊ីម្តងណាទេ...
ហាវាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានព្យាយាមបង្កភាពវឹកវរសង្គម នៅលើកោះនេះ ដែលជាកន្លែងដែលអំពើហឹង្សា បានកើតឡើង នៅក្នុងទីក្រុងជាច្រើន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រធានាធិបតី ដែលកាលពីថ្ងៃអាទិត្យ បានអំពាវនាវ ដល់អ្នកស្មោះត្រង់ “ឱ្យដើរតាមផ្លូវ ដើម្បីការពារបដិវត្ត” បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅលើប៉ុស្តិ៍វិទ្យុ និងទូរទស្សន៍ជាតិ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់...
ភ្នំពេញ ៖ បេឡាអតីតយុទ្ធជន នឹងបើកផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែកក្កដា ឆ្នាំ២០២១ លើកទី១ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី១៤ ខែកក្កដា វេលាម៉ោង ២រសៀលនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស ។ ចំពោះការបើកប្រាក់ របបសន្តិសុខសង្គមខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១២-២០កក្កដា នៅកម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងដោយលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ដូច្នេះចលនានេះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ហេតុនេះក្រសួងបានអំពាវនាវពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ៕
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍ នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ។ ការចូលរួមនេះគឺតបតាមការអញ្ជើញរបស់លោក Jeyhun...