បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសតួកគីនិងអាហ្ស៊ែបៃហ្សង់ បានចាប់ផ្តើមសហសមយុទ្ធយោធា នៅទីក្រុងបាគូ នាថ្ងៃចន្ទនេះ ដោយធ្វើការដាក់ពង្រាយរថក្រោះ ឧទ្ធម្ភាគចក្រ និងកូនដ្រូន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការប្រយុទ្ធរបស់ប្រទេសទាំងពី។ ក្រសួងការពារជាតិនៃប្រទេសអាហ្ស៊ែបៃហ្សង់ បាននិយាយប្រាប់យ៉ាងដូច្នេះថា “គោលបំណងដ៏ចម្បងនៃសហសមយុទ្ធនេះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ នៅក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធ និងដើម្បីអភិវឌ្ឍជំនាញធ្វើការសម្រេចចិត្តយោធារបស់មេបញ្ជាកា និងសមត្ថភាពគ្រប់គ្រងអង្គភាពយោធា”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹងថា មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៣រូបបានឆ្លងកូវីដ-19 ។ ទី១ ឈ្មោះ ប៊ូ សារ៉េន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង២ ឈ្មោះ ប្រាក់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ៣០ មិថុនា ដល់ថ្ងៃ៦ កក្កដា កម្ពុជានឹងអាចមានភ្លៀងពីតិចទៅបង្គួរ ហើយផ្នែកខ្លះក៏ភ្លៀងធ្លាក់ច្រើនដែរ ។ សេចក្តីជូនដំណឹងរបស់ក្រសួងឲ្យដឹងទៀតថា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរ ដំណាក់កាលដូចតទៅ៖ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយ និងពីថ្ងៃទី៤-៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៤៦នាក់បន្ថែមទៀត ក្នុងនោះ(០៧ករណី សហគមន៍ និង៣៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤១...
ភ្នំពេញ៖ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣៤នាក់...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយបានសម្រេចចិត្តជាផ្លូវការ ដើម្បីពង្រីកសន្ធិសញ្ញាមិត្តភាពប្រទេសជិតខាងចិន និងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពេលជួបពិភាក្សារវាងប្រមុខរដ្ឋទាំងពីរតាមរយៈតំណភ្ជាប់វីដេអូ។ ដោយអបអរសាទរខួបលើកទី ២០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញានេះលោក ស៊ី ជីនពីង បានឲ្យដឹងនៅទីក្រុងប៉េកាំងថា សន្ធិសញ្ញានេះបានបង្កើតឡើងនូវគំនិតនៃភាពស្ថិតស្ថេរមិត្តភាព ដែលអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរក៏ដូចជាប្រធានបទនៃសន្តិភាព និងការអភិវឌ្ឍ។...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានសម្រេចចិត្តយកការចាក់ថ្នាំវ៉ាក់សាំង ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកធ្វើការងារនៅមណ្ឌលមនុស្សចាស់ជរា និងបុគ្គលិននៅតាមបណ្ដាសណ្ឋាគារធ្វើចត្តាឡីស័ក ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩នៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី Scott Morrison បានជួបជាមួយថ្នាក់ដឹកនាំរដ្ឋនិងតំបន់ ធ្វើការពិភាក្សាគ្នាអំពីស្ថានភាព ដែលមានប្រជាជនអូស្ត្រាលីជាង២០លាននាក់ គឺស្មើនឹងប្រមាណ៨០ភាគរយនៃប្រជាជនសរុប កំពុងស្ថិតក្រោមទម្រង់នៃបម្រាមគោចរខ្លះ ឬក៏ការរឹតបន្តឹងពាក់ព័ន្ធមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ៥ក្នុងចំណោមរដ្ឋនិងតំបន់ចំនួន៨របស់ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយការផ្ទុះឆ្លងនៃប្រភេទជម្ងឺកូវីដ១៩ Delta ដែលមានសមត្ថភាពចម្លងខ្ពស់ និងការលេចធ្លាយចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង២០.៦៩៤នាក់ក្នុងអំឡុងពេល១ថ្ងៃ ធ្វើឲ្យតួលេខកើនឡើងដល់២.១៣៥.៩៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បាន កើនឡើងដល់៥៧.៥៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៩.៤៨០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១.៨៥៩.៩៦១នាក់ ។វីរុសបានឆ្លងរាលដាលដល់ខេត្តអ្នកទំាងអស់ចំនួន៣៤ ។ ជាពិសេស...
បរទេស៖ លោក Kjell Stefan Löfven កើតជាផ្លូវការនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៧) គឺជាអ្នកនយោបាយស៊ុយអែតបម្រើការជានាយករដ្ឋមន្ត្រីស៊ុយអែត តាំងពីឆ្នាំ ២០១៤ និងជាមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យស៊ុយអែត តាំងពីឆ្នាំ ២០១២ ។ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១លោកគឺជានាយករដ្ឋមន្រ្តីបណ្តោះ អាសន្នដែលមានទំនោរទៅរក...
បរទេស៖ កាលពីថ្ងៃចន្ទ ប្រទេស អ៊ីរ៉ាក់បានថ្កោលទោស ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតាមព្រំដែនស៊ីរី – អ៊ីរ៉ាក់ ដែលបានសម្លាប់យុទ្ធជនយ៉ាងតិច ៧ នាក់ និងបានជំរុញឱ្យមានការអំពាវនាវាឱ្យសងសឹកពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយឆ្មក់លើកទី...