បរទេស៖ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនអវកាសយានិកចំនួន៣រូប ចូលទៅក្នុងលំហ តាមរយៈយានអវកាស Shenzhou-12 ដែលនឹងចូលទៅចតនៅជាមួយស្ថានីយអវកាសថ្មីរបស់ទីក្រុងប៉េកាំង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន CGTN បានរាយការណ៍ថា រ៉ុកកែត Long March-2F បានបោះបង្ហោះឡើងបានយ៉ាងជោគជ័យតាមកាលកំណត់ នៅម៉ោង៩និង២២នាទីព្រឹក ម៉ោងក្នុងតំបន់...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា ជំនួបកំពូលដំបូងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានបង្ហាញឲ្យឃើញនូវភាពអាចទៅរួច សម្រាប់ចំណងមិត្តភាពរបស់ ប្រទេសទាំងពីរ មានភាពកាន់តែប្រសើរខ្លាំងឡើង ប៉ុន្តែបានព្រមានប្រឆាំងការវាយប្រហារលើអ៊ីនធឺណេត និងការរំលោភបំពានសិទ្ធិមនុស្ស។ មេដឹកនាំទាំងពីរ បានធ្វើកិច្ចប្រជុំមួយនៅក្នុងប្រទេសស្វីស នាថ្ងៃពុធសប្ដាហ៍នេះ ក្រោយជំនួបកំពូល G7 ដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស...
បរទេស៖ ទិន្នន័យដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដែលជាធម្មតាគឺជាអ្នកទទួលជំនួយមនុស្សធម៌អន្តរជាតិនោះ បានធ្វើការបរិច្ចាគប្រាក់ចំនួន៣០០.០០០សែនដុល្លារ ឲ្យដល់មូលនិធិដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយឲ្យដល់មីយ៉ានម៉ា។ យោងតាមការិយាល័យសម្របសម្រួលនិងដល់សេវាកម្មតាមដានហិរញ្ញវត្ថុកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកុម្មុយនិស្តឯកោមួយនេះ គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានចូលរួមចំណែកផែនការឆ្លើយតបមនុស្សធម៌នៅមីយ៉ានម៉ា។ បើតាមទិន្នន័យ OCHA ប្រទេសកូរ៉េខាងជើង បានធ្វើការបរិច្ចាគនោះ កាលពីថ្ងៃទី២៤ ខែឧសភា ដែលនេះគឺជាការបរិច្ចាគលើកទីមួយរសប់ទីក្រុងព្យុងយ៉ាង គិតចាប់តាំងពីឆ្នាំ២០០៥មក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការគ្រប់គ្រង និងញែក សំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឲ្យបានច្រើនអស់លទ្ធភាពនោះ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចប៉ុណ្ណោះ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងកម្មវិធីប្រគល់ និងទទួលទ្រុងសំណាញ់ ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន នាថ្ងៃទី១៧...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើភាគីចិនឲ្យពិចារណា ពីការសម្របសម្រួលក្នុងការពន្លឿនបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជាជនជាតិចិន ត្រឡប់ទៅប្រទេសចិន ។ ការស្នើរបស់អគ្គនាយកអន្តោប្រវេសន៍ ធ្វើឡើងបន្ទាប់ពីចំនួនដ៏ច្រើននៃជនល្មើស និងជនសង្ស័យជាជនជាតិចិនដែលត្រូវបានឃាត់ខ្លួន នៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ...
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុងបានសហការជាមួយស្នាក់ការសន្តិសុខចាំយាម កាលពីរសៀលថ្ងៃទី១៦ មិថុនា នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចែកចាយ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។ ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះ និងមានការសម្របសម្រួលពីលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦០នាក់ ក្នុងនោះស្រុកបាធាយ ៥នាក់, ស្រុកស្រីសន្ធរ ៦នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១១នាក់, ស្រុកជើងព្រៃ ៣៣នាក់, ស្រុកចំការលើ ១នាក់, ក្រុងកំពង់ចាម ២នាក់,...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងមានករណីជាសះស្បើយចំនួន ៦៣នាក់។
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងការប៉ះពាល់ ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ភ្នំពេញមានប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជំងឺកូវីដ-១៩ ប្រមាណ១០ម៉ឺនគ្រួសារដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈកម្ពុជាបាននិងកំពុងប្រឈមការរីករាលដាលជំងឺនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រទទួលបានថវិកាជំនួយគាំពារសង្គម...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានដាក់គោលដៅបើកប្រទេសនេះឱ្យបានពេញលេញដល់ភ្ញៀវទេសចរបរទេសក្នុងរយៈពេល ១២០ ថ្ងៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ទោះបីមានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងវីរុសថ្មីក៏ដោយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោកប្រាយុទ្ធ បានលើកឡើងថា ប្រទេសនេះនឹងចាប់ផ្តើមទទួលភ្ញៀវទេសចរបរទេស ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដោយចាប់ផ្តើមពីកោះភូកេតខាងត្បូង នៅដើមខែកក្កដា ហើយបន្ទាប់មកដោយការបើកដំណើរការពេញពាក់កណ្តាលខែតុលា។ លោកបន្តថានេះជាការកាត់បន្ថយទុក្ខវេទនាយ៉ាងខ្លាំងរបស់ប្រជាជនថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូល។ លោកបានលើកឡើងថា“ ខ្ញុំដឹងថាការសម្រេចចិត្តនេះកើតឡើងដោយមានហានិភ័យខ្លះពីព្រោះនៅពេលយើងបើកប្រទេស វានឹងមានការកើនឡើងនៃការឆ្លងមេរោគ ទោះបីវាជាការប្រុងប្រយ័ត្នរបស់យើងយ៉ាងណាក៏ដោយ”។...