បរទេស៖ កងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធគ្នានៅតាមកន្លែងមួយចំនួននៃតំបន់ Nagorno-Karabakh នាថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងមុនពេលកិច្ចពិភាក្សាគ្នាត្រូវចាប់ផ្តើម ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្ស៊ែបៃហ្សង់និងអាមេនី ក្នុងការប៉ុនប៉ងថ្មីមួយដើម្បីបញ្ចប់ការបង្ហូរឈាមគ្នាជិតពេលមួយខែ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និយាយថា មនុស្ស៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់។...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ថ្កោលទោសអ៊ីរ៉ង់ពីបទធ្វើយុទ្ធនាការតាមអ៊ីម៉ែលមួយ ក្នុងគោលបំណង បំភ័យអ្នកបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនោះ រដ្ឋបាល លោក ត្រាំ បានចុះបញ្ជីខ្មៅអង្គភាពអ៊ីរ៉ង់ចំនួន៥ ដែលរួមមាន ទាំងកងកម្លាំងការពារ បដិវត្តន៍ឥស្លាមផងនោះ ពីបទជ្រៀតជ្រែកក្នុងបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចាត់ទុកកងកម្លាំងការពារបដិវត្តន៍ឥស្លាម កងកម្លាំង Quds Force និងវិទ្យាស្ថាន...
សេអ៊ូល៖ កាសែតកូរ៉េខាងជើងមួយកាលពីថ្ងៃសុក្របានព្រមានប្រឆាំងនឹងវិបត្តិអត់អាហារពិភពលោកក្នុងការរំលឹកដល់ទិវាស្បៀងអាហារពិភពលោក ខណៈប្រទេសក្រីក្រមួយនេះនៅតែបន្តតស៊ូនឹងកង្វះខាតអាហាររ៉ាំរ៉ៃផ្ទាល់ខ្លួន។ កាសែតគណៈរដ្ឋមន្រ្តីរបស់កូរ៉េខាងជើងឈ្មោះ Minju Joson បានចុះផ្សាយថាយ៉ាងហោចណាស់មានមនុស្ស ៨២០ លាននាក់នៅជុំវិញពិភពលោក កំពុងទទួលរងនូវភាពអត់ឃ្លានគិតត្រឹមខែមិថុនា ឆ្នាំនេះដែលក្នុងនោះ ២៤៤ លាននាក់ជាកុមារអាយុក្រោម ៥ ឆ្នាំ។ កាសែតបានចង្អុលបង្ហាញថា កម្រិតផលិតកម្មនៅក្នុងវិស័យកសិកម្មនៅទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាស ធាតុមិនអំណោយផល ដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។ មន្ត្រីនោះបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ នៅខណៈនេះ ដោយបានការចង្អុលបង្ហាញពី លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដោយបានការគាំទ្រពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជំនាញដែលជាសេនធិការ បានសម្រេចចិត្ត បើកមុខទឹកនៅ អាងទឹកភាស ប្រវែង៤ម៉ែត្រ ដើម្បីសម្រួលមុខទឹកកាត់បន្ថយ ហានិភ័យផ្សេងៗ...
ភ្នំពេញ ៖ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹក និង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងចាំជួយអន្តរាគមន៍សង្រ្គោះ ប្រជាពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២ វត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។ ក្នុងឱកាសនោះដែរ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ បេីទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ក្រសួងសុខាភិបាល បានឲ្យដឹងបែបនេះ ក្រោយពីមានអ្នកលក់ថ្នាំព្យាបាលទឹកនោមផ្អែមច្រើនណាស់តាមonline ។ ជុំវិញ បញ្ហា ទាំងនេះ លោកស្រី ឱ វណ្ណឌីន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីល្ងាចថ្ងៃសុក្រ លោក ម៉ាក្រុង អេមម៉ាណូអ៊ែល (Emmanuel Macron) ប្រធានាធិបតីបារាំង បានអំពាវនាវឲ្យពលរដ្ឋបារាំងនាំគ្នាក្រោកឈរឡើង និងសន្យាភ្លាមៗ និងបញ្ជាក់អំពីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយម ដោយលោកបានថ្កោលទោសទៅ លើក្រុមភេរវករឥស្លាម ដែលបានសម្លាប់ជីវិតគ្រូបង្រៀនម្នាក់នៅតំបន់ជាយក្រុងនៃទីក្រុងប៉ារីស ។ លោក ម៉ាក្រុង...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute ដែលជាទីភ្នាក់ងារត្រួតពិនិត្យជំងឺជាតិ បានប្រកាសកាលពីថ្ងៃសុក្រថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ បានរក្សាកំណើនខ្ពស់ និងបានកើនឡើងក្នុងកំណត់ត្រាថ្មីដែលមានចំនួន៧.៣៣៤ករណី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៤៨.៥៥៧នាក់ ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា កំណត់ត្រាប្រចាំថ្ងៃមុន មានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។ យោងតាមសេច្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជួនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិ...
យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។ ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នាដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បី តែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ ដោយ ឈូក បូរ៉ា