ពោធិសាត់ ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តពោធិសាត់បាននាំយកថវិការ បស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកប្រគល់ជូនគ្រួសារសពដែលរងគ្រោះលង់ទឹក ជំនន់ទឹកភ្លៀងចំនួន ៣ គ្រួសារ។ ការប្រគល់ជូនអំណោយជាថវិកាទៅដល់គ្រួសារសពជនរងគ្រោះដោយសារលង់ទឹកជំនន់ទឹកភ្លៀងនោះមានចំនួន ៣ គ្រួសារក្នុងមួយគ្រួសារៗទទួល បានថវិកាពីសម្តេចតេជោចំនួន...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាថ្នាក់ការងារ កាលពីថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងចែករំលែក តម្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះ កងទ័ពអាមេរិក នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមប្រភព ដែលដឹងអំពីស្ថានភាពនេះ។ កិច្ចចរចាលើកទី ១ ធ្វើឡើងតាមរយៈខ្សែអាត់សំឡេង ដោយមានមន្រ្តីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ ចូលរួមរំពឹងថា នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ត្រូវការចរចាឡើងវិញនូវថវិការបស់ទីក្រុងតូក្យូ សម្រាប់ធ្វើជាម្ចាស់ផ្ទះយោធាសហរដ្ឋអាមេរិក ក្នុងរយៈពេល...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បានឲ្យដឹងថា អាចមានឱកាសដើម្បីបន្តការពិភាក្សាអំពីការរំសាយ អាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង ជុំវិញការប្រកួតអូឡាំពិករដូវក្តៅខាងមុខនេះ។ ទីប្រឹក្សាសន្តិសុខកំពូលរូបនេះបានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោនថា “អ្នកដឹងថាវាអាចនឹងមាន ឱកាសមួយនៅឆ្នាំក្រោយ ប្រសិនបើខ្ញុំគិតថា យើងសង្ឃឹមថានឹងមានកម្មវិធី ប្រហែលជានៅឆ្នាំក្រោយយើងអាច មានអូឡាំពិកនៅទីក្រុងតូក្យូ” នេះបើយោងតាមអង្គការមិនស្វែងរកប្រាក់ ចំណេញផ្អែកលើវិទ្យាស្ថាន Aspen ។ លោកបញ្ជាក់ថា ” ខ្ញុំគិតថាប្រជាជនកូរ៉េខាងជើង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា យោធារបស់សហរដ្ឋអាមេរិក នឹងត្រូវកាត់បន្ថយប្រមាណ ដល់ទៅ២.៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅដើមឆ្នាំ២០២១ ។ ការបញ្ជាក់ឡើងវិញរបស់លោក O’Brien ជាគោលបំណងដើម្បីបញ្ជាក់ច្បាស់លាស់តាមរយៈសារមួយចំនួនដែលបច្ចុប្បន្ននេះសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា កងកម្លាំងប៉ូលីសរបស់ប្រទេសថៃ បានចាប់ផ្តើមប្រើធម៌ក្តៅបំបែកហ្វូងបាតុករហើយ កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែតុលានេះ ដោយកងកម្លាំងប៉ូលីស បានប្រើប្រាស់រថយន្តបាញ់ទឹក ដោយលាយទឹកជាមួយនឹងសារធាតុគីមី ដើម្បីបាញ់បំបែកហ្វូងបាតុកររាប់ពាន់នាក់ ។ នាយប៉ូលីសនៅទីក្រុង បាងកក បាននិយាយថា ប្រតិបត្តិការបំបែកហ្វូងបាតុករនេះ ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងក្បួនបាតុកម្មរបស់ក្រុមបាតុករ ដែលនៅតែបន្តធ្វើឡើងចាប់តាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍ ទី១៧...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ជំរុញឱ្យតំណាងរាស្រ្តទាំងអស់ បន្ដយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច សំដៅធ្វើយ៉ាងណា រំដោះប្រជាពលរដ្ឋ ចេញពីតំបន់ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ ក្នុងពិធីប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងត្រៀមធ្វើការប្រកាសពីទំហំពិតប្រាកដនៃប្លុកឧស្ម័នធម្មជាតិថ្មីដែលខ្លួនទើបរកឃើញនៅលើសមុទ្រខ្មៅក្នុងសប្តាហ៍នេះក្នុងពេលដែលលោកកំពុងទស្សនកិច្ចជាមួយនឹងនាវាខួងយកឧស្ម័នដែលមានឈ្មោះ“ Fatih” ។ នៅពេលជួបជាមួយសមាជិកសភារបស់លោកនៅឯសភាលោក Erdogan បានមានប្រសាសន៍ថាខ្ញុំនឹងទៅមើលនាវាខួងរបស់យើងដែលមានឈ្មោះ Fatih នៅថ្ងៃសៅរ៍នេះដើម្បីធ្វើជាសាក្សីអំពីការងារនេះដោយផ្ទាល់និងប្រកាសពីទំហំនៃប្លុកឧស្ម័នហ្គាស ថ្មីមួយនេះ ។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ាបានប្រកាសរួចហើយ ប្លុកឧស្ម័នធម្មជាតិចំនួន ៣២០ ពាន់លានម៉ែត្រគូបនៅក្នុងតំបន់ឧស្ម័ន Sakarya នៅសមុទ្រខ្មៅដូចគ្នានេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានបិទផ្លូវបំបែក Ratchaprasong ក្នុងសង្កាត់ពាណិជ្ជកម្មខាងក្នុងនៃទីក្រុងបាងកក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយបានរុញច្រាន និងប៉ះគ្នាជាមួយក្រុមប៉ូលិសបង្ក្រាបបាតុកម្ម ហើយក្រុមបាតុករបានស្រែកទាមទារឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចាចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ជាលើកដំបូងនៅខាងក្រៅផ្សារទំនើប CentralWorld នៅជ្រុងម្ខាងនៃផ្លូវប្រសព្វ ភ្លាមៗមុនម៉ោង...
បរទេស៖ ប្រទេសជប៉ុន នៅថ្ងៃពុធម្សិលមិញនេះ បានបង្ហាញប្រភេទដ៏ថ្មីបំផុតនៃនាវាមុជទឹករបស់ខ្លួន រួមជាមួយការប្រារព្ធពិធ បើកដំណើរការ នាវាមុជទឹកចម្បាំង Taigei នោះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ នាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតនិងថាមពលអគ្គិសនីនោះ គឺមានបំពាក់អាគុយលីចូម-អ៊ីយ៉ុង ដែលបច្ចុប្បន្ននេះ ត្រូវបានប្រើប្រាស់ដោយនាវាមុជទឹកជប៉ុន សម្រាប់ការធ្វើដំណើរក្រោមទឹករយៈចម្ងាយកាន់តែឆ្ងាយជាងមុន។ ដោយមានប្រវែង២៧៥ហ្វីត និងទម្ងន់៣.០០០តោននោះ នាវាមុជទឹក ឈ្មោះ Taigei...