ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខរបស់លោក ត្រាំ បានបញ្ជាក់ជាថ្មីថា នៅដើមឆ្នាំ២០២១ កងទ័ពអាមេរិកប្រមាណជាង២.៥០០នាក់ នឹងត្រូវដកចេញពីទឹកដីអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា យោធារបស់សហរដ្ឋអាមេរិក​ នឹងត្រូវកាត់បន្ថយប្រមាណ ដល់ទៅ២.៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅដើមឆ្នាំ២០២១ ។

ការបញ្ជាក់ឡើងវិញរបស់លោក O’Brien ជាគោលបំណងដើម្បីបញ្ជាក់ច្បាស់លាស់តាមរយៈសារមួយចំនួនដែលបច្ចុប្បន្ននេះសហរដ្ឋអាមេរិក គ្រោងនឹងដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាការចង្អុលបង្ហាញឲ្យឃើញ តាមរយៈការថ្លែងរបស់លោក ត្រាំ នៅលើបណ្តាញសង្គម Twitter ក្រោយមកអគ្គសេនាធិការចម្រុះលោក Mark Milley’s បានធ្វើអត្ថាធិប្បាយដូច្នេះដែរ ។

លោក Milley បានសង្កត់ធ្ងន់ថា កងទ័ពប្រមាណ២.៥០០នាក់ គ្រោងនឹងត្រូវដកចេញវិញតាមការប្រកាសកាលពីសប្តាហ៍មុនរបស់លោក O’Brien ដែលនេះជាការ “រំពឹងទុក” នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យជាមួយសារព័ត៌មាន NPR ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×