ព័ត៌មានអន្តរជាតិ

ក្រុមបាតុករថៃ កាន់កាប់ផ្លូវប្រសព្វ Ratchaprasong ខណៈប៉ូលីសអានសេចក្តីប្រកាសអាសន្នរដ្ឋខ្លាំងៗ និងព្រមានចាត់វិធានការផ្លូវច្បាប់

បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានបិទផ្លូវបំបែក Ratchaprasong ក្នុងសង្កាត់ពាណិជ្ជកម្មខាងក្នុងនៃទីក្រុងបាងកក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយបានរុញច្រាន និងប៉ះគ្នាជាមួយក្រុមប៉ូលិសបង្ក្រាបបាតុកម្ម ហើយក្រុមបាតុករបានស្រែកទាមទារឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចាចេញពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា​ ជាលើកដំបូងនៅខាងក្រៅផ្សារទំនើប CentralWorld នៅជ្រុងម្ខាងនៃផ្លូវប្រសព្វ ភ្លាមៗមុនម៉ោង ៤ រសៀល ជាពេលដែលមេដឹកនាំក្រុមនិស្សិតបាន ប្រកាសធ្វើបាតុកម្មថ្មីមុនពេលចាប់ខ្លួននៅ ក្បែរវិមានរដ្ឋាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍។

បាតុករត្រូវបានគេលឺស្រែកនៅមុខផ្សារទំនើបថា «ចុះចេញទៅរបបផ្តាច់ការ … ចេញទៅ … ដោះលែងមិត្តភក្តិរបស់យើង »។ ក្រុមអ្នកតវ៉ាដែលភាគច្រើន ជាយុវជននិងរាប់បញ្ចូល ទាំងសិស្សវិទ្យាល័យផងដែរនោះ បន្ទាប់មកបានប្តូរទៅផ្លូវ Ratchadamri ដែលនៅជាប់ផ្លូវបំបែក ហើយទីបំផុតបានបិទផ្លូវ។

យ៉ាងណាក៏ដោយ ខាងប៉ូលីសក៏បានអានសេចក្តីប្រកាសអាសន្នរដ្ឋខ្លាំង ៗ ដោយនិយាយថាវាបានហាមឃាត់ការ ប្រមូលផ្តុំនិងបានព្រមានពួក គេពីការចាត់វិធានការផ្លូវច្បាប់។ ពួកគេបានបង្កើតជាជម្លោះប្រឈមមុខនឹងក្រុមបាតុករ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top