ភ្នំពេញ៖បន្ទាប់ពីសង្កេតឃើញ តម្លៃផ្លែស្វាយធ្លាក់ថ្លៃយ៉ាងខ្លាំងដោយកតា្តមួយចំនួន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាឲ្យមន្ទីរកសិកម្មទូទាំងរាជធានី-ខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិ-ឧស្សាហកម្មជំរុញឲ្យកសិករ ចងក្រងជាក្រុមផលិត និងសហគមន៍ ចុះបញ្ជីត្រឹមត្រូវ ក្នុងការ ងាយស្រួល រៀបចំផែនការផលិតកម្មស្វាយ ជា លក្ខណៈប្រមូលផ្ដុំ ឲ្យស្របតាមស្ដង់ដារនិងផ្សារភ្ជាប់ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ រក្សាបាននូវតម្លៃ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងកសិកម្មស្ដីពី វិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០បានបញ្ជាក់ថា...
ភ្នំពេញ៖ ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះលោក កឹម សុខាបានផ្ញើសារជូនពរដល់ប្រជាពលខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ឲ្យឆ្លងផុតពីជំងឺកូវីដ១៩។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នៅទូទាំងពិភពលោកបាននឹងកំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យទាំងអស់គ្នាមានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។ លោកថា “ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់...
កំពង់ចាម ៖ លោក ឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈ តេលា សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩ ខេត្តកំពង់ ចាម...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងគ្រាអាសន្នករណីការរីករាលដាលនៃមេរោគ កូវីដ-១៩ (COVID-19) ឃើញ យ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្ត ដោយមិន ខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ សម្ដេច ទៀ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណប្រជាពលរដ្ឋ ដែលមានការយោគយល់ ចំពោះការផ្អាកមិនឲ្យមានការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ នាពេលនេះ ដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ជាពិសេសសុវត្ថិភាព អ្នកដទៃ និងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដែលចុះហត្ថលេខារួមគ្នា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចចាត់ទុក ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត ក្រុមការងារប្រចាំការ ដេីម្បីធ្វេីជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ស្ដីពី ការដាក់កំហិតលេីការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩។ យោងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយចេញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ ចំនួន ៥០ ករណីថ្មីទៀត ដែលធ្វើអោយចំនួនអ្នកឆ្លង ក្នុងប្រទេសនេះសរុបកើនឡើងដល់ ២.៤៧៣ លើខេត្តចំនួន ៦៨ និង មានអ្នកស្លាប់ថ្មីម្នាក់ទៀត ដែលជាស្ត្រីមានជំងឺសើរស្បែករ៉ាំរៃ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ទៅ ៣៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានក្រើនរំឭកដល់សមាជិកក្រុមប្រឹក្សាសន្តិសុខថា ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា បង្កការគម្រាមកំហែងមិន ត្រឹមតែចំពោះសុខភាព សាធារណៈនោះទេ ប៉ុន្តែទាំងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោក Guterres តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើង ស្តីពីការឆ្លងនៃមេរោគកូវីដ១៩ ដែលធ្វើឲ្យមានជាង១,៦លាននាក់ឈឺ និងបង្កឲ្យមានអ្នកស្លាប់ជិត១០០.០០០នាក់ នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។ ...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ នូវទឹកពិសារធម្មជាតិ ប្រូវីដា ចំនួន ១០.០០០កេស ពីលោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd) និងលោកស្រី...