ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្រេចចុះបញ្ជី សុំវិនិយោគក្រុមហ៊ុន ចំនួន៥ ក្នុងទំហំវិនិយោគ ជាង២៩លានដុល្លារសហរដ្ឋអាមេរិក។ យោងតាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “SHANXI...
បរទេស៖អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នាជាមួយប្រទេសតួកគី ដើម្បីជំរុញបង្កើនលំហូជំនួយឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងអនុញ្ញាតឲ្យមានការជម្លៀសមនុស្សទាំងនោះ ដែលកំពុងត្រូវការជំនួយផ្នែកសុខាភិបាលបន្ទាន់ ស្របពេលការវាយប្រហារកាន់តែខិតចូលមកជិត។ លោក ជាមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌ ក្នុងតំបន់រងរបស់អង្គការសហប្រជាជាតិសម្រាប់វិបត្តិស៊ីរី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានោះ ក្នុងពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាកំពុងតែខិតចូលមកប្រកបដោយគ្រោះថ្នាក់ជិតតំបន់ ដែលមានមនុស្សជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរុំតង់ និងជម្រកបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា មានមនុស្សជាង៣លាននាក់ កំពុងតែជាប់នៅក្នុងប្រទេស ស៊ីរីភាគពាយព្យ នៅចន្លោះព្រំដែនតួកគី...
ហាណូយ៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយក នៃអង្គភាពសន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ស្តីពី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងសារមួយថា វីរុសកូរ៉ូណា ឬ Covid-19 គឺស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ នៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដី ប្រភពពីរដែលមានដឹងដោយផ្ទាល់អំពីបញ្ហានេះដែលថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ បានដាក់លិខិតស្នើលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ Abdullah Ri’ayatuddin Al-Mustafa Billah Shah ក៏បានតែងតាំងលោកបណ្ឌិត មហាធៀ ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានការជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីស្របតាមមាត្រា ៤៣ (២) (ក) នៃរដ្ឋធម្មនុញ្ញសហព័ន្ធ។...
ភ្នំពេញ៖លោក ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយសមាគម...
តាកែវ៖ ព្រឹត្តិការណ៍បាល់ទាត់ ដ៏អស្ចារ្យប្រចាំ ព្រះរាជាណាចក្រកម្ពុជា Tiger Street Football 2020 មណ្ឌលខេត្តតាកែវ ដែលជា មណ្ឌលខេត្ត ចុងក្រោយនោះ បានបញ្ចប់ការប្រកួតហើយ ដោយសម្រាំងបាន ក្រុមខ្លាំងចំនួន៥ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមក្រុមខ្លាំងទាំង៥ដែលឈ្នះកៅអីឡើង មកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនោះ ក្រុមបាល់ទាត់ដែលគ្រងដំណែងជើងឯក ប្រចាំមណ្ឌលខេត្តតាកែវ គឺក្រុមបាល់ទាត់...
ភ្នំពេញ៖ គិតដល់លំនៅឋានប្រណិតៗ នៅកណ្តាលទីក្រុងភ្នំពេញ ដែលកំពុងរីកស្គុះស្គាយ បានធ្វើអោយប្រជាពលរដ្ឋ រីករាយក្នុងការរស់នៅ ប្រកបដោយផាសុភាព ដោយសារការរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរ តួរយ៉ាង គម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ផ្លូវជាតិលេខ៥១ (ឧដុង្គ) ឯណេះវិញ ក៏មិនធ្វើឲ្យប្រជាបលរដ្ឋ ខកបំណងដែរ ដោយបាន គិតគូរយ៉ាងឥតខ្ចោះ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធី« កុមាររៀនកុមារចេះ » ដែលប្រព្រឹត្តនៅព្រឹក ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំ កម្មវិធី និង ទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចាប់ ផ្តើមដំណើរកម្សាន្តតន្រ្តីទេសចរណ៍ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឆ្នាំ ២០២០ នេះហើយ ដោយចាប់ផ្តើម ពីខេត្តបាត់ដំបង ស្រុក...