នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងដោះស្រាយបញ្ហាទឹកនៅខេត្តភាគពាយ័ព្យ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅទំនប់អាងទឹកលេខ៥ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨០នាក់នៅក្នុងខេត្ត Ishikawa ភាគកណ្តាលរបស់ប្រទេសជប៉ុន គិតត្រឹមម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការរញ្ជួយដីជាបន្តបន្ទាប់រហូតដល់ ៧,៦ រ៉ិចទ័របានវាយប្រហារខេត្ត និងតំបន់ជុំវិញកាលពីសប្តាហ៍មុន។ ទូរទស្សន៍ NHK បានចុះផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ៨១នាក់ត្រូវបានបញ្ជាក់នៅទីក្រុងវ៉ាជីម៉ា ៧១នាក់នៅទីក្រុងស៊ូហ្សុ ១៨នាក់នៅទីក្រុងអាណាមីហ្សុ ៥នាក់នៅទីក្រុងណាណាវ ២នាក់នៅទីក្រុងណូតូ...
ភ្នំពេញ ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Camko Infracore ក្នុងគោលបំណងបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ មានមតិក្នុងជំនួបពិភាក្សាខាងលើ លោក សួន សុផល បានថ្លែងអំណរគុណជូនសមភាគីកូរ៉េដែលបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្រោយទទួលបានជោគជ័យប្រកបដោយផ្លែផ្កាពីគម្រោងវិនិយោគរបស់ខ្លួនកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY)ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលឹកអំពីមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា-ឡាវ ហើយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយកិច្ចសន្ទនាត្រីភាគីឥណ្ឌូប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ អ្នកនាំពាក្យម៉ៅនីងបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វាបានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសទាំង៣ ចំពោះការទាមទារដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “នឹងបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រត្រីភាគី និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ”។ ប្រទេសទាំង៣ ក៏បានអះអាងជាថ្មីថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់...
ភ្នំពេញ ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន...
ភ្នំពេញ៖ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានរៀបចំអាហារសាមគ្គី នៅសណ្ឋាគារ សុខាភ្នំពេញ នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ជាមួយតំណាងចែកចាយទូទាំងប្រទេស ដើម្បីអបអសាទរចំពោះលទ្ធផលដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ ។ នាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) បានថ្លែងទៅកាន់តំណាងចែកចាយទូទាំង ថាឆ្នាំ២០២៣ជាឆ្នាំដ៏ប្រពៃដែលការសហការធុរកិច្ចរវាងក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងតំណាងចែកចាយទូទាំងប្រទេសហើយទទួលបានលទ្ធផលល្អប្រសើរ ។ ខ្ញុំសូមអបអសាទរចំពោះលទ្ធផលដ៏ល្អក្នុងឆ្នាំ២០២៣កន្លងទៅ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបង្ហាញថា ការខូចខាត និងបាត់បង់ ដោយសារគ្រោះអគ្គិភ័យ នៅទូទាំង២៥រាជធានី-ខេត្ត បានបណ្តាលឲ្យមនុស្សស្លាប់៣០នាក់ និងមានអ្នករបួស៤៤នាក់ នៅក្នុងឆ្នាំ២០២៣កន្លងទៅ ។ យោងតាមតារាង អំពីទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សម្រាប់២៥រាជធានី-ខេត្ត បានឲ្យដឹងថា...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ពីលោក បុត្រ គឹមមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃ៩ មករា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទើបតែកន្លងផុតមកនេះ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ចំនួន៨៤នាក់ និងរបួសចំនួន៥៩នាក់ ។ ក្រៅពីមានមនុស្សស្លាប់និងរបួសហើយ ក៏បានធ្វើឲ្យគោ-ក្របីងាប់១០៧ក្បាលផងដែរ ព្រមទាំងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ១៦ខ្នង ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឲ្យដឹងទៀតថា...
ថ្ងៃទី៧ខែមករា ក្រសួងការបរទេសចិនបានប្រកាសថា យោងតាម《ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន》 ប្រទេសចិននឹងដាក់ទណ្ឌកម្មលើសហគ្រាសឧស្សាហកម្មយោធាអាមេរិកចំនួន៥។ វិធានការតបតវិញនេះ គឺសំដៅចំពោះភាគីអាមេរិក ដែលបានដាក់ចេញនូវការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ជុំថ្មីនិងដាក់ទណ្ឌកម្មទៅលើសហគ្រាសនិងបុគ្គលចិនក្រោមលេសគ្រប់បែបយ៉ាង ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះមនុស្សមួយចំនួនរបស់ភាគីអាមេរិកដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។បើមើលពីបញ្ជីឈ្មោះជាក់ស្តែងអាចឃើញថា សហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកចំនួន៥ដែលត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសចិនគឺ៖ ក្រុមហ៊ុនBAE SystemsLand andArmament ក្រុមហ៊ុនAlliant Techsystems Operation ក្រុមហ៊ុន AeroVironment ក្រុងហ៊ុនViaSatនិងក្រុមហ៊ុនData Link Solutions។ យោងតាមអ្នកជំនាញពាក់ព័ន្ធទម្លាយឱ្យដឹងថា សហគ្រាសឧស្សាហកម្មយោធាទាំង៥នេះសុទ្ធតែបានចូលរួមក្នុងគម្រោងថ្មីបំផុតសម្រាប់ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់របស់អាមេរិក...