ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយនិងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំនួន៤រូប ឲ្យមកនៅថ្នាក់ពលបាលត្រី ៕
បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា ការលក់រថយន្តថ្មី នៅ ក្នុងប្រទេសរុស្ស៊ី មានចំនួនជាង១,៣លានគ្រឿងក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង៦០ភាគរយបើធៀបនឹងតួលេខឆ្នាំមុន។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួង ការលក់រថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មមានចំនួន១.០៥៦លានគ្រឿងឬត្រូវជា៦២ភាគរយកំណើន និង ១០៤៩៥៨គ្រឿងឬត្រូវជា៣៥ភាគរយកំណើនរៀងគ្នា។ ចំពោះចំនួនរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលបានលក់នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះមានចំនួនសរុប១៤០២០៤កំណើន៧៤ភាគរយនិង១៧៧៩២គ្រឿងត្រូវជា១៩ភាគរយរៀងគ្នា។ ទោះបីជាមានទិន្នន័យវិជ្ជមានក៏ដោយ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី និងចិនមិនអាចបំពេញតម្រូវការបានពេញលេញក្នុងល្បឿនដ៏លឿននោះទេ ហើយអ្នកទិញជាច្រើនត្រូវបានរារាំងដោយតម្លៃខ្ពស់នៃរថយន្តដែលផលិតនៅក្នុងប្រទេសចិន ឬក្នុងស្រុកនៅឡើយ៕...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៦ មករា នេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកស្រីឡោក ខេង ប្រធានគណៈកម្មការទី៨...
ភ្នំពេញ៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបញ្ជាក់ពីការត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ៨២៨នាក់ ជាមួយជំនាញចំនួន១៤ ក្នុងការជំរុញឱ្យពួកគេមានជំនាញជាក់លាក់មួយយ៉ាងតិច ដើម្បីសម្រួលជីវភាពគ្រួសារកាន់តែប្រសើរឡើង នៅក្នុងទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន។ នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ការមានជំនាញត្រឹមត្រូវគឺចាំបាច់សម្រាប់ធ្វើឱ្យជីវិតប្រសើរឡើង។ ដោយឡែកជំនាញនីមួយៗ ដែលវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈបណ្តុះបណ្តាលនេះ ស្ថិតក្នុងវិស័យសំខាន់ៗ មានតម្រូវការទីផ្សារការងារខ្ពស់ ដែលធ្វើឱ្យសិស្សងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ បន្ថែមពីនេះ ជំនាញ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល នៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដែលជាទិវាសន្តិភាព នៅកម្ពុជាបន្ថែមលើថ្ងៃឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល ដែលមានកំណត់ ស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤។ សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩...
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹតនិងបើកទំព័រសករាជថ្មីនៃឯករាជ្យភាពសេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិអនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និង...
នៅថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ...
តូក្យូ៖ តៃវ៉ាន់ បានសន្យាថានឹងបរិច្ចាគ ៦០លានយ៉េន (៤១៨,៨០០ដុល្លារ) ដល់ប្រទេសជប៉ុនដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ ភាគកណ្តាលរបស់ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានឲ្យដឹងថា បន្ថែមពីលើជំនួយនេះ ក្រសួងសុខភាព និងសុខុមាលភាពរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងបានបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ ដែលស្នើឱ្យប្រជាជនតៃវ៉ាន់ បរិច្ចាគដើម្បីជួយដល់អ្នក ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅកណ្តាលប្រទេសជប៉ុន។ លោក Wu...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ពេលវេលានៃការផ្តល់សេវា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។ លោករៀបរាប់ថា ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។...