ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឲ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ ព្រោះការដោះស្រាយដោយសម្រុះសម្រួលគ្នា តាមរយៈយោបាយឈ្នះឈ្នះដូចគ្នា ប្រសើរជាងឡើងតុលាការ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្តេចតេជោ បានលើកឡើងថា ការដោះស្រាយទំនាស់នៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយ នៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះឈ្នះ ពីព្រោះបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឲ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ...
បរទេស ៖ មេដឹកនាំគណបក្ស មូវ ហ្វ វ៉ើដ (MFP) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៦នាក់បានទទួលរងរបួសក្នុងហេតុការណ៍ ផ្ទុះកណ្តាលរដ្ឋធានីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ហេតុការណ៍ផ្ទុះដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅត្រង់ចំណុច អគារការិយាល័យពន្ធដាជាន់ទី៣ នៃអគ្គនាយកដ្ឋានពន្ធដា។ ប្រភពដដែលបានបញ្ជាក់ដែរថា បុរសម្នាក់ដែលបានធ្វើដំណើរមកជាន់ទី៣ ជាមួយនឹងកញ្ចប់ជាតិផ្ទុះមួយដែលគាត់បានដាក់ចោលនៅត្រង់ ចំណុចសាធារណៈមួយ ជាកន្លែងអង្គុយរងចាំមុនពេលដែលគាត់ធ្វើដំណើរ ចុះទៅវិញភ្លាមហើយគ្រឿងផ្ទុះនោះក៏បានផ្ទុះឡើងភ្លាមតែម្តង។ យោងតាមការបញ្ជាក់ដោយមន្ត្រីប៉ូលីសក្នុងទីក្រុងយ៉ាំងហ្គោន បានឲ្យដឹងដែរថា ក្នុងពេលដែលកំពុងកើតហេតុមនុស្សស្រី៦នាក់ ដែលបានឈរនៅក្បែរនោះបានទទួលរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។...
ស្ត្រីនគរបាលវ័យ២១ឆ្នាំបាញ់សម្លាប់ខ្លួន បន្សល់ទុកសំបុត្រមួយច្បាប់https://dap-news.com/national/2023/06/05/337398/ សម្ដេចតេជោ ៖ បើសិនការរៀនសូត្រនៅទ្រឹង «យើងនឹងក្លាយជា ជនអភិរក្សនិយម ដ៏គួរឲ្យខ្លាច»https://dap-news.com/?p=337339 សម្តេចតេជោ ឲ្យបញ្ឈប់ប្រតិកម្មនានា ជុំវិញបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧”https://dap-news.com/?p=337363 ខាន់ ជេសា ទទួលបានមេដាយមាស ជើងឯកពិភពលោកhttps://dap-news.com/?p=337374 ជំងឺគ្រុនឈាម ធ្វើឲ្យកុមារម្នាក់ បត់ជើងធំមានឈាមខ្មៅ បាត់ជីពចរ៧ដងhttps://dap-news.com/?p=337394 ចិនលើកឡើង...
បរទេស៖ សេតវិមានមានកំហុសចំពោះ “ការប្រព្រឹត្តមិនត្រឹមត្រូវ” សម្រាប់ការអនុញ្ញាតឱ្យប្រធានាធិបតីលោក Joe Biden ស្វែងរកការឈរឈ្មោះបោះឆ្នោតឡើងវិញ ខណៈពេលដែលលោកស្ថិតក្នុងស្ថានភាពនៃការធ្លាក់ចុះទាំងខាងរាងកាយ និងផ្លូវចិត្ត។ នេះបើតាមការលើកឡើងរបស់អតីតវេជ្ជបណ្ឌិតប្រចាំនៅសេតវិមាន និងជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Ronny Jackson បានប្រាប់សារព័ត៌មាន Fox News ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជា” សរុបចំនួន១៨៣៥...
ព្រុចសែល៖ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានជំរុញប្រទេសតួកគី កុំឱ្យសិទ្ធិវេតូ ការដេញថ្លៃរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមសម្ព័ន្ធភាពយោធា មុនពេលកិច្ចប្រជុំមួយក្នុងខែនេះ ដើម្បីព្យាយាមយកឈ្នះលើការជំទាស់ ដែលពន្យារពេលសមាជិកភាពរបស់ទីក្រុងស្ដុកហូម។ អគ្គលេខាធិការណាតូលោក Stoltenberg បានប្រាប់អ្នកកាសែតនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងរដ្ឋមន្ត្រីការបរទេស ដែលទើបតែងតាំងថ្មីរបស់លោក គឺ...
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជាអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណទំនាក់ទំនង ឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់ កុំបង់ប្រាក់ឲ្យសោះ ព្រោះមានជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជា ទទួលព័ត៌មានជាបន្តបន្ទាប់ពីអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីឯកជន ថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឬជាបុគ្គលិករបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន នៅតាមតំបន់មួយចំនួន បានឆបោកអ្នកប្រើប្រាស់អគ្គិសនីតាមទូរស័ព្ទ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួត នៅពេលកូនរដូវប្រាំងមកដល់។ ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែង ចាប់ពីថ្ងៃទី១-៦...
ប៉េកាំង៖ ប្រទេសចិន បានរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់មួយចំនួននៃប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៣៤ នៃការបង្ក្រាបដោយយោធាឆ្នាំ១៩៨៩ លើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយនិស្សិតនៅទីលានធានអានមេននៃទីក្រុងប៉េកាំង ដោយមិនមានការប្រមូលផ្តុំគ្នាធ្វើឡើងនៅក្នុងទីក្រុងហុងកុង ខណៈដែលដីគោកនៅតែបន្តការគៀបសង្កត់នៅទីនោះ។ ចេតនាក្នុងការថែរក្សាការគ្រប់គ្រងដោយបក្សតែមួយ ពោលគឺ បក្សកុម្មុយនិស្តចិន បានបង្ហាញពីឧប្បត្តិហេតុដ៏សាហាវ ក្នុងឆ្នាំ១៩៨៩ ដោយប្រកាសថា វាចាំបាច់ដើម្បីលុបបំបាត់ភាពចលាចលនយោបាយ។ ការពិភាក្សាបើកចំហអំពីការសម្លាប់រង្គាលនៅតែជាបម្រាមនៅក្នុងប្រទេស ប៉ុន្តែការប្រមូលផ្តុំគ្នាត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន និងតៃវ៉ាន់ ដោយមានយុវជន ដែលកើតក្រោយឧបទ្ទវហេតុក៏ចូលរួមផងដែរ។ វត្តមានសន្តិសុខដ៏ធំមួយត្រូវបានគេសង្កេតឃើញនៅជិតទីលាន និងកន្លែងផ្សេងទៀតក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ...