ម៉ួស្គូ៖ រុស្ស៊ីបានឲ្យដឹងថា យន្តហោះដ្រូនបានវាយប្រហារទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ ប៉ុន្តែត្រូវបានអព្យាក្រឹត រុស្ស៊ី បានឲ្យដឹងនៅក្នុងអ្វីដែលអ្នកនយោបាយមួយហៅថា ការវាយប្រហារដ៏អាក្រក់បំផុតលើរដ្ឋធានីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈដែលទីក្រុងគៀវ ក៏ត្រូវបានវាយប្រហារពីលើអាកាសជាលើកទី៣ ក្នុងរយៈពេល ២៤ ម៉ោង។ ចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំមុន សង្រ្គាមបានវាយលុកយ៉ាងទូលំទូលាយនៅក្នុង ប្រទេសអ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូ បានរាយការណ៍អំពីការវាយប្រហារមួយចំនួនលើទឹកដីរបស់ខ្លួន និងបានស្តីបន្ទោសពួកគេលើអ៊ុយក្រែន រួមទាំងការប៉ុនប៉ងធ្វើឃាត...
ប៉េកាំង៖ នៅថ្ងៃដែលអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ក្នុងជើងចុងក្រោយនៃដំណើរកម្សាន្តអឺរ៉ុបរបស់លោក កាសែត Wall Street Journal (WSJ) បានចេញផ្សាយអត្ថបទមួយ ដែលផ្ទុយទាំងស្រុងពីការពិត និងមានតែរឿងប្រឌិត។ អាកប្បកិរិយាបែបនេះដែលប៉ុនប៉ងដាក់ទស្សនៈ និងការអនុវត្តរបស់ខ្លួនលើអ្នកដទៃ តាមពិតជាការរារាំងដល់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ហេតុការណ៍បានបង្ហាញថា ការដុតភ្លើងដោយខ្វាក់ភ្នែកអាចធ្វើឱ្យជម្លោះកាន់តែតានតឹង និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិថែមទៀត...
ប៉េកាំង៖ គណៈប្រតិភូចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ នៅពេលចូលរួមការពិភាក្សាពាក់ព័ន្ធនៅឯសន្និបាតសុខភាពពិភពលោកលើកទី៧៦។ ប្រតិភូបានឲ្យដឹងថា ដោយសារមានចរន្តទឹកខ្លាំងនៅតាមឆ្នេរសមុទ្ររបស់ ហ្វូគូស៊ីម៉ា សារធាតុ radionuclides នឹងរាលដាលដល់ទឹកទូទាំងពិភពលោកក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីការរំសាយចេញ ប្រតិភូរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺដើម្បីផ្លាស់ប្តូរហានិភ័យដល់មនុស្សជាតិទាំងអស់ ហើយមិនមែនជាបញ្ហាឯកជនរបស់ប្រទេសជប៉ុននោះទេ ប៉ុន្តែជាបញ្ហាសំខាន់ ប៉ះពាល់ដល់សុខភាពសាធារណៈពិភពលោក។ ដោយកត់សម្គាល់ប្រទេស និងភាគីពាក់ព័ន្ធជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង គណៈប្រតិភូបានជំរុញឱ្យប្រទេសជប៉ុនកុំឱ្យបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរជាឯកតោភាគី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំរបស់ខ្លួន ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ានផងដែរ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក សុត ផ្លាយប៉ោម ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្ដុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) នាថ្ងៃទី៣០ ខែឧសភា...
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ខណៈរសៀលថ្ងៃទី៣០ ឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី...
ភ្នំពេញ៖ កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយគយប្រចាំនៅប្រៃសណីយ៍ភ្នំពេញ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាថ្ងៃទី៣០ ឧសភា បានត្រួតពិនិត្យកញ្ចប់បញ្ញើសង្ស័យ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃចន្ទ ស្តីពីការបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការបរិហាររបស់រុស្ស៊ីចំពោះ CFE នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់ទេ ដោយសារតែយន្តការនេះមិនដំណើរការអស់រយៈពេលជាយូរមកហើយ។ លោក Peskov...
Breaking: ហ្សេលិនស្គី ជួបសន្ទនា តាមទូរស័ព្ទជាមួយ សម្តេចតេជោ និងអរគុណ ចំពោះ គោលជំហរ ជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី អ៊ុយក្រែនhttps://dap-news.com/?p=335662 “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជាhttps://dap-news.com/?p=335613 ថ្ងៃបើក-បិទ ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម អាជ្ញាធរនឹងផ្អាកចរាចរគ្រប់ប្រភេទ ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោhttps://dap-news.com/?p=335583 ក្រោយ គ.ជ.ប...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន ថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន ដែលជំនួបនេះធ្វើឡើងតបតាមសំណើរបស់ លោក ហ្សេលិនស្គី នៅថ្ងៃទី២៩...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ចេញរលកនៃការវាយប្រហារតាមអាកាសមកលើទីក្រុង គៀវ ពេញមួយយប់ នៅក្នុងអ្វីដែលក្រុមមន្ត្រីបានលើកឡើងថា គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែក្រុមមនុស្សបានដើរចូលតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ដើម្បីអបអរសាទរខួបនៃការបង្កើតរដ្ឋធានីអ៊ុយក្រែនមួយនេះ ។យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥៨គ្រឿងក្នុងចំណោម៥៩គ្រឿងដែលត្រូវបានពិពណ៌នាដោយកងទ័ពអាកាសថា ជាការវាយលុកនៅក្នុងកំណត់ត្រាជាមួយនឹងយន្តហោះគ្មានមនុស្សបើក “kamikaze” ដែលផលិតដោយអ៊ីរ៉ង់ ។...