ខ្ញុំបានទទួលសំណួរមួយចំនួនពីយុវជនជំនាន់ក្រោយរបស់យើង ដើម្បីផ្តល់ជាដំបូន្មានដល់ពួកគាត់។ សំណួរខ្លះបានសួរថា “តើមានរឿងអ្វីខ្លះដែលខ្ញុំចង់ប្រាប់ខ្លួនឯងក្នុងវ័យ២០ឆ្នាំរបស់ខ្ញុំ? ជំនួសឱ្យការឆ្លើយសំណួរនេះ ខ្ញុំចង់សង្ខេបដំបូន្មាននិងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំទៅដល់យុវជនជំនាន់ក្រោយដែលស្ថិតនៅក្នុងវ័យ២០ឆ្នាំ។ ការឈានដល់វ័យ «យុវជន» ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន។ ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង១៣នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានលើកឡើងថាអង្គភាពស៊ីម៉ាក់(CMAC) នឹងដោះស្រាយបញ្ហាតំបន់គ្រាប់មីននៅសេសសល់ដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិបានប្រមាណជាង ៩០%ពោលគឺប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហេង រតនា បានឱ្យដឹងថា តាមផែនការអង្គភាពស៊ីម៉ាក់(CMAC) ក្នុងឆ្នាំ២០២២នេះ មានគោលដៅបោសសំអាតរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន តំបន់គ្រាប់បែកចង្កោម និងតំបន់សំណល់គ្រាប់យុទ្ធភណ្ឌសង្រ្គាមនានាចំនួនជិត ២០០គីឡូម៉ែត្រក្រឡា កើនឡើងជិត ៩០%ប្រៀបធៀបនឹងផែនការឆ្នាំ២០២១។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងគោលបំណងធានាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ផលប្រយោជន៍សាធារណៈ លើកកម្ពស់គុណភាពនៃការផ្ដល់សេវានានា និងអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ សូមជម្រាបជូនថា អនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល មានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រង ការប្រើប្រាស់...
ភ្នំពេញ៖ ក្រុមហ៊ុន KP ម៉ន ដានី បានធ្វើពិធីប្រគល់រង្វាន់លំនៅដ្ឋានវីឡាចំនួន ១០ ជូនអតិថិជនមហាសំណាងរបស់បុរី KP ម៉ន ដានី នាឱកាសឆ្នាំថ្មីឆ្នាំសកល២០២២ នៅគម្រោងទី២៩ នៅលើផ្លូវជាតិលេខ៣។ ក្នុងឱកាសដ៏វិសេសនេះ KP ម៉ន ដានី ដាក់លក់វីឡាថ្មីគ្រប់ប្រភេទក្នុងតម្លៃមហាពិសេស ដែលមានតម្លៃចាប់ពី២២.០០០$ (២ម៉ឺន២ពាន់ដុល្លារ) ដល់...
ដំណឹងល្អ! កូរ៉េ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រhttps://dap-news.com/national/2022/01/03/210969/ សម្ដេចតេជោ បង្ហាញបំណងពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំ ពីប្រទេសដើមផ្តល់ជំនួយយូរពេកhttps://dap-news.com/national/2022/01/03/210898/ នាយករដ្ឋមន្រ្តី ព្រមានដកតំណែង អភិបាលរាជធានី-ខេត្ត និងដាក់ក្រុមហ៊ុន លីឈួង ក្នុងបញ្ជីខ្មៅ ក្នុងករណីឃុបឃិត ប្រព្រឹត្តអំពើពុករលួយhttps://dap-news.com/national/2022/01/03/210966/ នាយករដ្ឋមន្ត្រី បញ្ជាក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតតេឡេក្រាម...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្ដាលមកពី ការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម ទៅកាន់ប្រទេសចិនតាមច្រកព្រំដែនគោក។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា នាពេលបច្ចុប្បន្នដោយប្រឈម នឹងស្ថានភាពស្រួចស្រាវនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលមានហានិភ័យខ្ពស់ បណ្ដាប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើម ដាក់ចេញនូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូល ឆ្លងកាត់សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីនៃមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២។ លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរសាធារណការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះបានប្រកាសបិទទ្វារោងចក្រដើរ ដោយថាមពលនុយក្លេអ៊ែរចំនួន៣មកហើយនៃចំនួន រោងចក្រសរុប៦របស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង ជាផ្នែកមួយនៃការព្យាយាមរបស់អាល្លឺម៉ង់ដើម្បីរំកិលទៅមុខក្នុងការដកខ្លួនឲ្យចេញផុតពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនឹងឈានក្លាយទៅជាប្រទេសដែលប្រើប្រាស់ថាមពល បៃតង់ឬថាមពលកកើតឡើងវិញ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការពន្លឿនកិច្ចការងារដកខ្លួនចេញពីថាមពលនុយក្លេអ៊ែរនេះបានកើតឡើងនៅបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Fukushima កាលពីឆ្នាំ ២០១១ដែលគ្រានោះវាបានក្លាយទៅជាព្រឹត្តិការណ៍បំផ្លាញមនុស្សជាតិដ៏អាក្រក់ដោយសាររោងចក្រនុយក្លេអ៊ែរគិតចាប់តាំងតែពីព្រឹត្តិការណ៍ Chernobyl កាលពីឆ្នាំ១៩៨៦។ គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរទាំងបីចុងក្រោយរបស់អាល្លឺម៉ង់ដូចជា Isar 2, Emsland និង Neckarwestheim...
បរទេស៖ យោងតាមការចេញផ្សាយដោយ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាហេតុការណ៍ វាយប្រហារមួយបានកើតឡើងសំដៅទៅលើមូលដ្ឋានទ័ព របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់តែទោះបីជាយ៉ាងណា ក្តីមិនមានរបាយការណ៍បញ្ជាក់បន្ថែមថាមានអ្នករង របួសឬស្លាប់នោះទេ។ មូលដ្ឋានទ័ពអាមេរិននៅអាកាស យានដ្ឋាននៃរដ្ឋធានីទីក្រុងបាដាដបានទទួលរងការវាយប្រហារ ពីសំណាក់ដ្រូនចំនួន២នៅព្រឹកថ្ងៃចន្ទនេះប៉ុន្តែត្រូវ បានបាញ៉ទំលាក់ប្រព័ន្ធការពាររបស់ទ័ពអាមេរិក។ យោងតាមប្រភពព័ត៌មានក្នុងស្រុកនិងរូបភាពមួយចំនួនទៀតបានបង្ហាញថាដ្រូនដែលមានសរសេរអក្សរជាភាសាអ៊ីរ៉ាក់ដែលត្រូវបានគេបកប្រែថាជាការសងសឹងចំពោះមេដឹកនាំយោធារបស់អ៊ីរ៉ង់លោក Soleimani ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាដើម្បីជម្រុញនិងពន្លឿនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរព្រមទាំងបានផ្លាស់ប្តូរទស្សនៈរវាងគ្នា ចំពោះការវិវត្តិក្នងតំបន់ផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាគ្នាទៅលើជំហានដើម្បីបង្កើនទំនាក់ទំនងតួកគីនិងរុស្សីក្នុងស្ថានការណ៍បច្ចុប្បន្នផងដែរ និងបានអះអាងថាលោក Erdogan ក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀតផងដែរ។ មេដឹកនាំទាំងពីរនៅក្នុងកិច្ចពិភាក្សានេះ ផងដែរក៏បានវាយតម្លៃរៀងខ្លួនទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាពិសេសទៅលើបញ្ហានៃប្រទេសស៊ីរីនិងលីប៊ីផងដែរ។ ទោះបីជាយ៉ាងណាក្តីភាពតានតឹងរវាងតួកគីនិងរុស្សីក៏មានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតួកគីបានសម្រេចចិត្តលក់អាវុធមួយចំនួនទៅឲ្យប្រទេសអ៊ុយក្រែន ដែលបានបង្កជាកំហឹងដល់រដ្ឋាភិបាលក្រុងមូស្គូ៕ ប្រែសម្រួល៖ស៊ុនលី