ព័ត៌មានអន្តរជាតិ

រោងចក្រថាមពលនុយក្លេអ៊ែរ ក្នុងចំណោម៦ នៅអាល្លឺម៉ង់ត្រូវបានបិទចោលជាសាធារណៈ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះបានប្រកាសបិទទ្វារោងចក្រដើរ ដោយថាមពលនុយក្លេអ៊ែរចំនួន៣មកហើយនៃចំនួន រោងចក្រសរុប៦របស់ខ្លួន។

កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង ជាផ្នែកមួយនៃការព្យាយាមរបស់អាល្លឺម៉ង់ដើម្បីរំកិលទៅមុខក្នុងការដកខ្លួនឲ្យចេញផុតពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនឹងឈានក្លាយទៅជាប្រទេសដែលប្រើប្រាស់ថាមពល បៃតង់ឬថាមពលកកើតឡើងវិញ។

គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការពន្លឿនកិច្ចការងារដកខ្លួនចេញពីថាមពលនុយក្លេអ៊ែរនេះបានកើតឡើងនៅបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Fukushima កាលពីឆ្នាំ ២០១១ដែលគ្រានោះវាបានក្លាយទៅជាព្រឹត្តិការណ៍បំផ្លាញមនុស្សជាតិដ៏អាក្រក់ដោយសាររោងចក្រនុយក្លេអ៊ែរគិតចាប់តាំងតែពីព្រឹត្តិការណ៍ Chernobyl កាលពីឆ្នាំ១៩៨៦។

គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរទាំងបីចុងក្រោយរបស់អាល្លឺម៉ង់ដូចជា Isar 2, Emsland និង Neckarwestheim II ក៏នឹងត្រូវដាក់ផែនការដើម្បីបិទផងដែរនៅចុងឆ្នាំ២០២២ខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top