ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្ដេជ្ញារួមគ្នាបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ព្រមទាំងពង្រីកវិសាលភាពផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា...
(ភ្នំពេញ) ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ គ្រាន់តែថតរូបសោះអាចឈ្នះមហារង្វាន់…? ឈ្នះមហារង្វាន់ពិតៗពី សាមសុង… កម្មវិធីកម្សាន្ត សប្បាយៗពី Galaxy Z Fold3 |Z Flip3 ដែលមិនធ្លាប់មានបានមកដល់ហើយ ដោយលោកអ្នកគ្រាន់តែថតរូបភាព ឬវីដេអូឡូយៗអមមកនឹងភាពច្នៃប្រឌិតជាមួយតារាទាំងពីរដួងនេះ ដែលកំពុងបង្ហាញវត្តមានដ៏ស្រស់សង្ហារបស់ខ្លួនជាសាធារណៈនៅសួនច្បារ NaGa World...
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ជា សុខុន ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺដោយមិនដឹងខ្លួនគឺ...
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។ ក្នុងជំនួបនេះ លោក ផៃ ស៊ីផាន បានជម្រាបជូនពីការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពរបស់មន្រ្ដីនាំពាក្យរាជធានី-ខេត្ត និងទទួលអនុសាសន៍ណែនាំពីរដ្ឋមន្រ្តីព័ត៌មានផងដែរ ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានននិយាយនៅពេលថ្មីៗនេះថា ប្រទេសរបស់លោក កំពុងតែធ្វើវិនិយោគនៅអាហ្វ្រិក ដោយគ្មានការដាក់កម្រិតបំណុលដោយមិនចេះអស់ ស្របពេលលោកធ្វើជាសាក្សីនៃការចុះហត្ថលេខាកុងត្រា មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅក្នុងទីក្រុង Dakar ប្រទេសសេណេហ្គាល់។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិកចំនួន៤ និងសេណេហ្គាល់ ត្រូវបានចុះហត្ថលេខាជាផ្នែកនៃចំណុចជួយដល់អាហ្វ្រិកកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងកិច្ចព្រមព្រៀងប្រកបដោយតម្លាភាពនិងនិរន្តរភាប នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២១...
បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា លោកត្រូវបានរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អញ្ជើញឲ្យធ្វើទស្សនកិច្ចប្រទេសចិន នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នា ដែលបានប្រារព្ធធ្វើឡើង តាមទូរស័ព្ទ កាលពីសប្ដាហ៍មុន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចជំនាញរបស់រាជធានីភ្នំពេញ បាននិងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកឃាតករកាប់សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (CNRP)។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លើសំណួរអំពីករណីឃាតកម្មលោក ស៊ិន ខុន នេះ លោកវរសេនីយ៍ឯក សាន សុខសីហាបានថ្លែងយ៉ាងខ្លីថា...
ទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួមរបស់អាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ៖លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ាន ឃុន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានគណៈជំនាញនៃគណបក្ស ប្រជាជនកម្ពុជា ខេត្តដែលមាន លោក គុជ លីណា លោក តោ គឹមសៀន លោក សោម សារ៉ូ...