ភ្នំពេញ៖ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលក្រាបបង្គំគាល់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅមហាប្រាសាទខេមរិន្ទ...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។ សពរបស់លោកនឹង តម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។
ម៉ូស្គូ៖ លោក Vladimir Vladimirov អ្នកគ្រប់គ្រងតំបន់ប្រចាំនៅ Stavropol បានឲ្យដឹងនៅលើបណ្តាញសង្គមនៅថ្ងៃសុក្រនេះថា សមាជិកម្នាក់នៃសហសេវឹកយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3 បានបាត់បង់ជីវិតនៅក្នុងពេលយន្តហោះធ្លាក់ នៅក្នុងស្រុក Krasnogvardeisky ។ គាត់បានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា ព័ត៌មានដែលទទួលបានថ្មីៗពីគ្រោះថ្នាក់នេះ ជាអកុសល សមាជិកទី៣ បានស្លាប់ ។ ការរុករកពីឡុតទី៤នៅតែបន្តធ្វើ ។ យន្តហោះបានធ្លាក់នៅក្នុងស្រុក...
បរទេស៖ យោងតាមប្រធានាធិបតីកេនយ៉ា លោក William Ruto បាននិយាយថា មេយោធានៃប្រទេសកេនយ៉ា ស្ថិតក្នុងចំណោមមនុស្ស ៩នាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Francis Ogolla ដែលជាប្រធានកងកម្លាំងការពារប្រទេសកេនយ៉ា ស្ថិតលើឧទ្ធម្ភាគចក្រជាមួយបុគ្គលិកយោធា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងកម្រិតអតិបរមា (ខ្លាំង) ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Amirabdollahian បាននិយាយតាមរយៈអ្នកបកប្រែក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា...
បរទេស៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃសុក្រថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលរត់យ៉ាងគ្រោះថ្នាក់នៅជិតកោះពីរដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរដែលមិនមានការពិគ្រោះយោបល់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានសម្តែងការខឹងសម្បារកាលពីខែមករា បន្ទាប់ពីប្រទេសចិនបានផ្លាស់ប្តូរដោយឯកតោភាគី នូវផ្លូវហោះហើរហៅថា M503 នៅជិតខ្សែបន្ទាត់កណ្តាលដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវហោះហើរថ្មីរបស់ចិនទៅកាន់ទីក្រុង Xiamen និង Fuzhou របស់ប្រទេសចិន ដែលហៅថា...
ភ្នំពេញ ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃអង្គការណាតូគួរតែស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀតសម្រាប់ផ្តល់ឱ្យប្រទេសអ៊ុយក្រែន។ ទីក្រុងប៊ែរឡាំងបានសន្យាថានឹងផ្តល់ប្រព័ន្ធការពារអាកាសបែបនេះក្នុងពេលអនាគតដ៏ខ្លី បន្ថែមពីលើប្រព័ន្ធពីរដែលខ្លួនបានបញ្ជូនរួចហើយទៅកាន់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Scholz បាននិយាយថា លោកបានស្វែងរកការផ្សព្វផ្សាយគំនិតនេះក្នុងអំឡុងពេល “ការពិភាក្សាជាច្រើន”...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះវិធានការរឹតត្បិតថ្មីរបស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន។ អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការថ្មីដែលអាចបង្កើនពន្ធបីដងលើផលិតផលទាំងនេះ ជាធម្មតាជាសកម្មភាពឯកតោភាគី និងការការពារនិយម ហើយការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន គឺគ្មានមូលដ្ឋាន។ សហរដ្ឋអាមេរិក កំពុងបន្តដើរលើផ្លូវខុស ដោយសារខ្លួនបានព្រងើយកន្តើយនឹងច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមាននិន្នាការនយោបាយ បានរំលោភលើអ្វីដែលគេហៅថា នីតិវិធីត្រួតពិនិត្យពន្ធដារផ្នែកទី៣០១ និងទាមទារដោយបើកចំហនូវការកែសម្រួលពន្ធតាមអំពើចិត្តលើផលិតផលចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...