ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ លោក Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។ ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោក ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបាន ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ៕
សម្រាប់ឪពុកម្តាយ ប៉ាម៉ាក់ គូស្វាមីភរិយា ការថ្មោងថ្មី រឺការបានច្រើនខែ អាចគិតគូ ផ្ទះល្វែង នៅបុរី មង្គលភ្នំពេញ (ព្រែកឯង) គម្រោង5 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តម្លៃល្អ បរិយាកាសរស់នៅប្រកបដោយផាសុខភាព។ តម្លៃលក់ ៖ 125,999ដុល្លារ (ចរចាបាន) – ប្រភេទប្លង់ ៖...
Breaking÷ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស 5 នាក់បានស្លាប់ និង 18 នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីមួយក្នុងទីក្រុង Colorado Springs របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍, នេះបើតាមAFP នៅមុននេះបន្តិច។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី សៀនឡុង បានសម្តែងការនូវការសប្បាយចិត្ត រីករាយឥតឧបមា កាលបើបានជួបផ្ទាល់មុខ ជាមួយ នាយករដ្ឋមន្រ្តីចិន លោក ស៊ី ជិនពីង ជាឡើងដំបូងនៅក្នុងកិច្ចប្រជុំAPEC នាទីក្រុងបាងងកក ប្រទេសថៃ ក្រោយខកខានមិនបានជួបមុខគ្នាដោយផ្ទាល់ តាំងពីឆ្នាំ២០១៩។ តាមបណ្តាញសង្គមTweeter លោក លី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ ទៅកម្ពុជាវិញ ជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុ សម្តេចតេជោ ប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូន ក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្ត នៅឥណ្ឌូនេស៊ី កាលពីល្ងាចមិញ។ ពិតណាស់បញ្ហាកូវីដ...
Chinese President Xi Jinping meets with U.S. President Joe Biden in Bali, Indonesia, Nov. 14, 2022. (Xinhua/Li Xueren) BALI, Indonesia, Nov. 14...
កម្រងរូបភាព៖ បេក្ខនារីបវរកញ្ញា ចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ រាំក្នុងពេលធ្វើបទបង្ហាញសារព័ត៌មាន ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ត្រូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន កាណាដា បានផ្ញើសារទៅកាន់ពិភពលោក សូមកុំបំភ្លេចឱ្យសោះ អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយមិនត្រូវបណ្តែតបណ្តោយ ឱ្យអំពើឃោរឃៅបែបនេះ កើតមានម្តងទៀតឡើយ។ តាមរយៈបណ្តាញសង្គមTwitter លោកនាយករដ្ឋមន្រ្តីកាណាដា ដែលបានអញ្ជើញទៅ ទស្សនាសារៈមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង កាលពីថ្ងៃអាទិត្យនោះ បានផ្ញើរសារថា យើងមិនត្រូវបំភ្លេចអំពើ ប្រល័យពូជ...
ភ្នំពេញៈ មន្ត្រីនគរបាល បានអោយដឹងថាៈ កម្លាំង សមត្ថកិច្ចនគរបាលខ័ណ្ឌច្បារអំពៅ កាលពីយប់ ថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងទៅនេះ បានរឹបអូស គ្រឿងញៀន ចំនួន១៦ កេស និង មានទម្ងន់ ប្រហែល ២០០គីឡូក្រាម ពី ក្នុង រថយន្ត...
PHNOM PENH, Nov. 9 (Xinhua) — Cambodian Minister of Agriculture, Forestry and Fisheries Dith Tina said here on Tuesday that the Southeast...