ភ្នំពេញ៖ គារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វ ក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ជាមួយនឹងកម្ពស់រហូតដល់ ១២០...
ភ្នំពេញ៖ សណ្ឋាគារ ខតថ៍យ៉ាដ ម៉ារីយ៉ត សៀមរាប រីស៊ត មានក្តីសោមនស្សរីករាយ ជម្រាបជូនថា សណ្ឋាគារ នឹងមានការរៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២៤ នាថ្ងៃទី ៣១ធ្នូ ឆ្នាំ២០២៣ ខាងមុខនេះជាមួយនឹងតម្លៃពិសេស ចាប់ពី ៧៧ដុល្លារទ្បើងទៅ ក្នុងមួយនាក់។ តម្លៃពិសេសមិនធ្លាប់មាន រួមមានអាហារពេលល្ងាច និងភេសជ្ជៈ ស្រាបៀរ...
Here, in the world’s most populous region, there is a crisis slowly unfolding that involves the earth beneath our feet. The soil...
ភ្នំពេញ៖ សេចក្តីរាយការណ៍នានា បានឱ្យដឹងថា មានករណីគាស់ផ្ទះ១ករណី បានកើតឡើង នាយប់អាធ្រាត ម៉ោង២ ឈានចូលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលេខ L119 ផ្លូវ L ក្នុងបុរីភ្នំពេញថ្មី អេលីតផាក២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមលោក សែន...
SAN FRANCISCO, Nov. 15 (Xinhua) — Chinese President Xi Jinping said Wednesday that in San Francisco, China and the United States should...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយចិន។ សូមទស្សនាកិច្ចសម្ភាសន៍ របស់ទូរទស្សន៍ CCTV ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ កន្លងមកនេះ ដូចតទៅ៖
គណបក្សហ៊្វុនស៊ិនប៉ិចចេញសេចក្តីថ្លែងការណ៍អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ១៩៩១-២០២៣។
ឱកាសពិសេសដើម្បីចូលរួម អបអរបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ពុកម៉ែ បងប្អូន ចង់មកកម្សាន្តសប្បាយ នៅទឹកដីអង្គរខេត្តសៀមរាប កុំភ្លេចណា កក់មុនឥឡូវនេះ ទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ ភ្លាមៗ សម្រាប់បន្ទប់គេង នៅសណ្ឋាគារ អង្គរស្តាយលីស រីសត និងស្ប៉ា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមទូរស័ព្ទលេខ៖...
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាក ស្រុកព្រៃក្បាល ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើន ជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗ ដូចជារូបសំណាក់ព្រះថោងនិងនាងនាគ ខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រ ដ៏ឆ្ងាញ់ផងដែរ។ ជំទប់ទី១នៃឃុំពោធិ៍រំចាក...
នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។ ក្នុងនោះ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាពប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត។ នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិតពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។ និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់វិស័យអគ្គិសនី វិស័យមេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។ ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញ ក្នុងវគ្គសិក្សារយៈពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈជាដើម។ សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។ ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុងធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបងប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀនជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូការងារពីកម្មករ ដែលប្រើកម្លាំងសុទ្ធ ទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រាប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុង ១ឆ្នាំ៕ ដោយ៖ សុវណ្ណនរិន្ទសូរ្យ