ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំអភិបាលរាជធានី-ខេត្ត លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន និងកន្លែងមិនទាន់រៀបរយផ្សេងៗ ព្រមទាំងកន្លែងកម្សាន្ដនានា។ តាមរយៈគោលការណ៍ណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ និស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលទទួលមរណភាព ក្នុងការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានលោក Evan Penn ចាត់ទុកជាកុមារកម្ពុជាដ៏ឆ្នើមម្នាក់ តាមរយៈការអប់រំ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងថ្នាក់។ យោងតាមសំណេរ សម្តែងនូវក្តីទុក្ខសោកសង្រេងព្រមជាមួយក្តីអាណិតអាសូរចំពោះការបាត់បង់ និស្សិតខ្មែរខាងលើនេះ លោក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសអំពី “ស្ថានភាពសង្រ្គាម” បន្ទាប់ពីមានការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំមួយ ដែលបានធ្វើឡើង ដោយក្រុមហាម៉ាស គិតមកដល់ពេលនេះ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៧០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលការសងសឹក តាមដែនអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ នៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានអះអាងថា ជនជាតិរុស្ស៊ីប្រហែលជា ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas ។ អ្នកការទូតរូបនេះ បានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បានព្យាករណ៍ថា ជម្លោះរុស្ស៊ីអ៊ុយក្រែន ទំនងជាមិនអាចដោះស្រាយគ្នា បានឡើយនៅលើសមរភូមិ។ លោកក៏បានបង្ហើបថា រដ្ឋាភិបាលទីក្រុងរ៉ូមកំពុងពិចារណា លើមធ្យោបាយនាំភាគីទាំងពីរ ចូលតុចរចា ខណៈដែលខ្លួននៅតែបន្តផ្តល់អាវុធ ដល់ទីក្រុងគៀវនៅឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតលោកCrosetto បានទទួលស្គាល់ថា មិនថារដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទជួបផ្ទាល់ ជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ចាន់ ឧត្តម និស្សិតសាកលវិទ្យល័យភូមិន្ទកសិកម្ម ដែលបាត់បង់ជីវិតនៅអ៊ីស្រាអែលដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។ នេះបើយោងតាមឆានែលតេឡេក្រាមសម្តេចធិបតី នាថ្ងៃ៨តុលា ។ ក្នុងនោះសម្តេចធិបតី បានសម្តែង នូវសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់...
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រុងហាងចូវបានបិទបញ្ចប់ នៅយប់ថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣។ ពិធីបិទបញ្ចប់បានធ្វើនៅកីឡដ្ឋាន មជ្ឈមណ្ឌលកីឡាអូឡាំពិក ក្រុងហាងចូវ ដែលត្រូវគេហៅថា “ផ្កាឈូកធំ” ។ នៅលើ “វាលស្មៅឌីជីថល” ដំបូងបង្អស់ នៃពិភពលោកនឹងបង្កើតជាទិដ្ឋភាព ” សួនផ្កាកីឡាអាស៊ី ” ដែលនឹងក្លាយជាការជួបជុំដ៏សប្បាយរីករាយ ហើយមានការចងចាំដ៏មានតម្លៃអំពីកីឡាអាស៊ីក្រុងហាងចូវ” ។ “អ្នករត់បណ្តាក់ភ្លើងគប់ឌីជីថល ”...
អ្នកវិភាគបានលើកឡើងថា មូលហេតុដែលទីផ្សារប្រើប្រាស់របស់ប្រទេសចិនបានបញ្ចេញនូវភាពរស់រវឹកយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ មួយផ្នែកគឺដោយមកពីតម្រូវការ ចេញទៅធ្វើដំណើរនិងទិញឥវ៉ាន់ របស់ប្រជាជន ដែលត្រូវបានទប់ស្កាត់ ដោយការរីករាលដាលនៃជំងឺកូវីដ១៩ បានបញ្ចេញទាំងស្រុង ហើយមួយផ្នែកទៀត គឺដោយមកពីរដ្ឋបាលគ្រប់ថ្នាក់ របស់ប្រទេសចិន បានដាក់ចេញគោលនយោបាយ និងវិធានការមួយចំនួន ដើម្បីស្ដារឡើងវិញនិងពង្រីក ការប្រើប្រាស់យ៉ាងសកម្ម ហើយជំរុញតម្រូវការប្រើប្រាស់ក្នុងសង្គម។ ជាពិសេស គឺចាប់តាំងពីខែសីហាឆ្នាំនេះមក ក្រោមការជំរុញនៃគោលនយោបាយនិងវិធានការមួយចំនួនស្តីពីការពង្រីកតម្រូវការក្នុងស្រុក បង្កើនជំនឿចិត្ត និងទប់ស្កាត់ហានិភ័យ ការបង្កបង្កើនផលនៃឧស្សាហកម្មនិងសេវាកម្មរបស់ប្រទេសចិនបានបង្កើនល្បឿនតម្រូវការក្នុងស្រុកត្រូវបានបន្តពង្រីកថែមទៀត...
ភ្នំពេញ៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងសម្រាប់ថតភាពយន្តខ្នាតវែង មានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។ នេះបើយោងតាមក្រសួងវប្បធម៍និងវិចិត្រសិល្បៈ។ ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពី ការចូលរួមសោកស្តាយនូវការបាត់បង់អាយុជីវិត របស់និស្សិតខ្មែរ នៅអ៉ីស្រាអែល និងខិតខំធ្វើយ៉ាងណា សម្របសម្រួល ក្នុងការនាំយកសាកសពនិស្សិតខ្មែរ មកកាន់កម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយរាល់បន្ទុកទាំងអស់ជារបស់រាជរដ្ឋាភិបាលតែម្តង ។ យោងតាមសារសំឡេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈតេឡេក្រាម នាថ្ងៃទី៨ តុលានេះ បានឱ្យដឹងថា...