ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ូក្កែត ជាច្រើនគ្រាប់ បាញ់ក្បែរទូតអាមេរិក ក្នុងទីក្រុងបាដាដ

រូបភាព៖Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សង្កាត់ Green Zone នៃទីក្រុងបាកដាដ ដែលមានអគាររដ្ឋាភិបាល និងការទូតជាច្រើន រួមទាំងស្ថានទូតអាមេរិក ត្រូវបានគេរាយការណ៍ថា បានវាយប្រហារដោយគ្រាប់រ៉ូក្កែត ជាច្រើនកាលពីថ្ងៃសុក្រ ។

មន្ត្រីយោធាអាមេរិកសុំមិនបង្ហាញអត្តសញ្ញាម្នាក់បានប្រាប់ AFP ថាសំឡេងរោទិ៍ជុំវិញទីតាំងបានបញ្ចប់ ហើយថាសំឡេងផលប៉ះពាល់ អាចត្រូវបានគេឮនៅជិតស្ថានទូត និងមូលដ្ឋានយោធា Union III ។

ដោយឡែកកាសែត Rueters វិញបានដកស្រង់ប្រភពសន្តិសុខពីរ ក៏បានរាយការណ៍ផងដែរថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅជិតស្ថានទូត នៅម៉ោងប្រហែល៤ទៀបភ្លឺហើយស៊ីរ៉ែនអំពាវនាវ ឱ្យមនុស្សរកកន្លែងសុវត្ថិភាព ត្រូវបានដំណើរការ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ ត្រូវ​បាន​ដកស្រង់ ​ដោយ​សារព័ត៌មាន ABC News ដែល​និយាយ​ថា​ការ​វាយ​ប្រហារ​នេះធ្វើឡើង ដោយគ្រាប់រ៉ូក្កែតចំនួនពីរ​គ្រាប់​ ដែល​ត្រូវ​បាន​បាញ់ ​នៅ​ម៉ោង​ប្រហែល ៤ និង ១៥ នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់នេះ។ មន្ត្រី​រូប​នេះ​បាន​កត់​សម្គាល់​ថា ខណៈនេះផងដែរ​ការ​វាយ​តម្លៃ​នៅ​តែ​បន្ត​មិន​មាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ នៅ​ក្នុង​បរិវេណ​ស្ថានទូត​នោះ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top