ព័ត៌មានជាតិ

សម្តេចធិបតី ដឹកនាំគណៈប្រតិភូ អញ្ជេីញបំពេញទស្សនកិច្ច នៅវៀតណាម

រូបភាព៖ DAP News/ម៉ៅ ដារ៉ាត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

យោងតាម លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងមានជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាម ហើយថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងអញ្ជើញចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។

អ្នកនាំពាក្យរូបនេះ ឲ្យដឹងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាម ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានថ្លែងសន្ទរកថាគន្លឹះ ស្តីពីគោលនយោបាយសេដ្ឋកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-វៀតណាម នៅសកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងហាណូយផងដែរ៕

To Top