ប៉េកាំង៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានបាញ់បង្ហោះរ៉ុក្កែត Long March-6 ដើម្បីដាក់ផ្កាយរណបពិសោធន៍ថ្មីមួយ នៅក្នុងលំហអាកាស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ រ៉ុក្កែតដែលផ្ទុកផ្កាយរណប ពិសោធន៍ Shiyan-25 បានបាញ់បង្ហោះនៅម៉ោង ១១ និង១៨នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេស ហើយផ្កាយរណប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះផ្លូវអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដែលផ្តល់អាទិភាពដល់ការអភិរក្សអេកូឡូស៊ី និងលក្ខណៈនៃរបៀបបៃតង និងកាបូនទាប នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ពិភពលោក និងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។ លោក ស៊ី បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង លិខិតរបស់លោក Eric Domb...
តូក្យូ៖ លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។ លោកស្រី ស៊ូជី ដែល ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុបចំនួន ៣៣ឆ្នាំ ដែលជាការកាត់ទោសអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌីត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១. ១៩៥១-៥៣...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ...
ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ INDEPENDENT DEMOCRACY OF EXFORMAL BOONOMY ASSOCIATION ដែលហៅកាត់ «IDEA» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣នេះ បានបើកអង្គកម្មវិធី ក្នុងទិវាកម្មករការងារផ្ទះ ខួបលើកទី១២ ក្រោមប្រធានបទកិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះ ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ លោក ឃាង ពុទ្ធី ប្រធាន និង លោក ពេជ ចិត្រា អនុប្រធាន សាខាបក្ស មជ.២ នៃគណៈកម្មាធិការគណបក្ស មូលដ្ឋាន គណៈចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំ សមាជិក...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោកដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន...