ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សាវគ្គខ្លី ស្តីអំពី «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន, លោកគ្រូជំនាញអគារបៃតង, លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យប្រមាណចំនួន៨៣នាក់។ តាមរបាយការណ៍ របស់លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ អាមេរិកកំពុងចាញ់ប្រៀបចិន នៅលើទឹកដីនៃប្រទេសថៃ ក្រោយលោក Pita Limjaroenrat បរាជ័យ ក្នុងការអង្គុុយធ្វើជានាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ។ តាមរយៈគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែកក្កដា...
ភ្នំពេញ ៖ លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដែលបានចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត៣អាណត្តិមកនេះ បានប្រកាសថា បើទោះបីជាគណបក្សមិនបានជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏គណបក្សបានតាំងខ្លួនឯងជាបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧។ មូលហេតុតាំងខ្លួនជាអ្នកប្រឆាំងត្រូវបានលោកអះអាងថា “គណបក្សនយោបាយទាំងអស់នៅកម្ពុជាគឺបានធ្វើនយោបាយដើម្បីប្រជាពលរដ្ឋ ក៏ប៉ុន្តែក្នុងនោះមានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ គឺប្រកាសខ្លួនឯងជាគណបក្សប្រឆាំង ហើយជាគណបក្សប្រជាធិបតេយ្យសេរីពហុបក្សថែមទៀត”។ លោកជឿជាក់ថា ប្រជាពលរដ្ឋពិតជាគាំទ្រគណបក្សខ្លួន ព្រោះពួកគាតចង់បានការរិះគន់ និងការនិយាយអ្វីដែលជាការពិតនៅក្នុងសង្គម។ ជាមួយនឹងជំនឿបែបនេះ លោក...
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធបានប្រកាសផ្អាកបេក្ខភាពនាយករដ្ឋមន្ត្រីដែលចង់ធ្វើកំណែទម្រង់ច្បាប់ប្រទេសគឺលោក Pita Limjaroenrat ខណៈពេលដែលតុលាការបានបើកសវនាការលើសំណុំរឿងដែលអាចមើលឃើញថា លោក Pita ត្រូវបានដកសិទ្ធិជាសមាជិកសភា។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងដែលផ្តោតលើកម្មសិទ្ធិភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលលែងដំណើរការហើយត្រូវបានហាមឃាត់ក្រោមច្បាប់ថៃ។ ទោះជាយ៉ាងណា លោក Pita នៅតែមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។...
ភ្នំពេញ៖ អ្នកវិភាគនយោបាយ នៅកម្ពុជា បានលើកឡើងថា ករណីញុះញង់ឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត បើមិនអនុវត្តន៍ច្បាប់ ឱ្យត្រឹមត្រូវទេ វានឹងគ្រោះថ្នាក់បំផុត ហើយជាការគំរាមកំហែង សន្តិភាព ចំពោះកម្ពុជា។ អ្នកវិភាគបន្ថែមថា ដូច្នេះបុគ្គលពីររូប ដែលជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន មិនត្រូវទទួលការលើកលែងទោសនោះទេ ក្រោយពួកគេ ដើរញុះញុងឲ្យពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត តាមមេឧទ្ទាម សម...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទន្ទឹងរង់ចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលា របស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នាថ្ងៃទី១៣ កក្កដា អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញបញ្ជាឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវសមុទ្រ បណ្តោះអាសន្ន ដោយសារធាតុអាកាសប្រែប្រួលបណ្ដាលឱ្យ មានរលកសមុទ្រខ្ពស់ៗ ៕ សូមស្ដាប់ការលើកឡើងរបស់លោក អភិបាលខេត្ត៖
តេអេរ៉ង់៖ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ មួយចំនួន ដែលធ្វើឡើងដោយសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) នាពេលថ្មីៗនេះ ប្រឆាំងនឹងប្រទេសនេះ រួមទាំងជុំវិញការចោទប្រកាន់ របស់ខ្លួន ចំពោះ ការគាំទ្រ ផ្នែកយោធាដល់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងប្រ៊ុចសែល បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូ...
ប៉េកាំង៖ មន្ត្រីការទូតជាន់ខ្ពស់ចិន លោក វ៉ាង យី បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាក់ស្តែង ដើម្បីនាំយកទំនាក់ទំនងចិន-អាមេរិកត្រឡប់ទៅរកផ្លូវត្រូវវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាបន្តបន្ទាប់ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាល សម្រាប់កិច្ចការបរទេស បានឲ្យដឹងថា...
បរទេស៖ គណបក្សឆ្ពោះទៅមុខ ឬ Move Forward (MFP) បានទទូចថា ខ្លួននឹងមិនដកថយពីផែនការ ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬហៅម្យ៉ាងទៀតថា ច្បាប់ប្រមាថ ព្រះមហាក្សត្រឡើយ ដោយនិយាយថា គណបក្សមិនចង់ធ្លាក់ក្នុង អន្ទាក់ដាក់ ដោយសមាជិកព្រឹទ្ធសភា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥...