បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថាសហរដ្ឋអាមេរិក កំពុងសំងំយ៉ាងស្ងប់ស្ងាត់ ក្នុងការដំណើរការមន្ទីរពិសោធ ដ៏មានភាពចម្រូងចម្រាស ឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាក្នុងនោះអាមេរិកក៏កំពុងបង្កើតទីតាំងមន្ទីរពិសោធថ្មីៗជាច្រើនកន្លែងទៀតព្រមទាំងបុគ្គលិកជំនាញជាច្រើននាក់ផងដើម្បីរៀបចំបំពេញការងារជាមួយគ្នា។ ប្រភពដដែលបានបន្តទៀតថាកន្លងមក៖អាមេរិកតែងតែលាក់បាំងនូវការចូលរួមរបស់ខ្លួននៅក្នុងកម្មវិធីអាវុធគិមីរបស់អ៊ុយក្រែនជាច្រើនគម្រោងនិងនៅក្នុងទឹកដីអ៊ុយក្រែនផ្ទាល់តែម្តងដើម្បីធ្វើយ៉ាងណាអាចគេចចេញពីការបែកធ្លាយព័ត៌មាននិងសកម្មភាពដែលខុសទៅនឹងច្បាប់។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមលុកលុយទៅលើប្រទេសអ៊ុយក្រែនភ្លាមៗរុស្សីបានធ្វើការចោទប្រកាន់ជាបន្តបន្ទាប់ទៅលើកម្មវិធីជំនួយមូលនិធីរបស់អាមេរិកពីក្រោយកម្មវិធីមន្ទីរពិសោធនៅអ៊ុយក្រែននិងបានបន្តផ្តល់ភស្តុតាងជាច្រើនរហូតមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតគៀកចូលមកដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបំផុសឲ្យក្រុមតាអាចារ្យនាំគ្នាក្មេងៗដែលជាយុវជន-យុវនារីចូលរួមលេងល្បែងប្រជាប្រិយនៅតាមទីវត្ត ព្រោះជាបុណ្យប្រពៃណីជាតិខ្មែរ។ ឃើញថា បាំងតែមួយទៀតប៉ុណ្ណោះចូលឆ្នាំខ្មែរនឹងឈានចូលដល់នោះនៅតាមវត្តនានា បានរៀបចំតុបតែងលំអរដើម្បីរៀបចំសង្ក្រាន្ត និងកន្លែងស្ថាប័នរដ្ឋនិងឯកជននានាក៏រៀបចំផងដែរ៕
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា អាជ្ញាធរចិនបានដាក់ទណ្ឌកម្ម អង្គភាពអាមេរិកចំនួនពីរ គឺវិទ្យាស្ថាន Hudson និងបណ្ណាល័យប្រធានាធិបតី Ronald Reagan ពីបទរំលោភលើគោលការណ៍ចិនតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងគឺ អង្គភាពទាំងពីរបានផ្តល់ឱ្យប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នូវ “វេទិកាមួយ...
បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា យោធាអ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ (Hamas) នៅភាគខាងត្បូងនៃប្រទេសលីបង់ និងតំបន់ហ្គាហ្សាស្ទ្រីប ។ យោធាបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងរបាំងការពារនៃគ្រាប់រ៉ុក្កែតចំនួន៣៤គ្រាប់ដែលបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមហាម៉ាស់ ជាអ្នកបង្កឡើង ។ គេបានដឹងថា ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៀត...
ភ្នំពេញ ៖ ឆ្លៀតក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យក្រុមតាអាចារ្យក្នុងទីវត្តអារ៉ាមត្រូវមានជំហរកណ្តាលកុំលំអៀងទៅខាងណាមួយឲ្យសោះ នៅមានជំលោះកើតឡើងក្នុងវត្តដែលក្រុមអាចារ្យចូលរួមចំណែកមើលការខុសត្រូវ។ ជាមួយនឹងការផ្តាំផ្ញើនេះ សម្តេចថា ក៏មិនត្រូវញុះញង់បន្ថែមដោយចាក់សាំងលើជំលោះរវាងដៃគូទាំងសងខាងឡើយ ព្រោះធ្វើយ៉ាងណាស័ក្តសមជាអាចារ្យដែលពុទ្ធបរិស័ទចំណុះជើងវត្តឲ្យតម្លៃ។ ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្រ្តីថា អាចារ្យក៏ត្រូវផ្តល់ចំណេះដឹងឲ្យយុវជនផងដែរ។ ជារៀងរាល់ថ្ងៃនេះនៅតាមទីវត្តអារ៉ាមនានា ជៀសមិនផុតពីមានជំលោះកើតឡើងនោះទេ...
តូក្យូ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទូកជួយសង្គ្រោះ និងបំណែកផ្សេងទៀតដែលគេជឿថា បានមកពីឧទ្ធម្ភាគចក្ររបស់កងទ័ពជប៉ុន ត្រូវបានគេរកឃើញ បន្ទាប់ពីឧទ្ធម្ភាសចក្រ Black Hawk ដែលផ្ទុកសមាជិកនាវិក១០នាក់ត្រូវបានគេសន្មត់ថា បានធ្លាក់នៅសមុទ្រមួយថ្ងៃមុននេះ ។ លោក Yasukazu Hamada...
បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងមូស្គូ លោក Zhang Hanhui បាននិយាយថា ប្រទេសលោកខាងលិចមិនមានសិទ្ធិផ្តល់ការណែនាំ ដល់ប្រទេសចិនទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងជំហររបស់ខ្លួនលើជម្លោះអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zhang ត្រូវបានគេសួរក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី Izvestia កាលពីថ្ងៃសុក្រ អំពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលកំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង...
ភ្នំពេញ ៖ ដោយនិយាយមិនចំឈ្មោះ តែសំដៅទៅដល់ព្រះសង្ឃប៊ុត ប៊ុនតិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យព្រះសង្ឃអង្គនេះ ត្រូវរកឲ្យឃើញនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែលសង្ឃអង្គនេះ អះអាងថាសម្តេចបានឲ្យទៅលោក សុខ សុគន្ធ ហៅជេម សុខចំនួន១០ម៉ឺនដុល្លារជាថ្នូរកុំរិះគន់រាជរដ្ឋាភិបាល។ ក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨ ខែមេសា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ...
ភ្នំពេញ៖លោក សាម អុីន បានបង្ហាញការយល់ឃេីញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក សាម អ៊ីន បាន លេីកឡេីងថា”ទឹកចិត្តមហាសមុទ្រ! ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន...