ព័ត៌មានជាតិ

អតីតជំនួយការ ផ្ទាល់ លោក Biden នាង Tara Reade បង្ខំចិត្តភៀសខ្លួន ទៅរុស្សដើម្បីសុវត្ថិភាព

បរទេស៖នាង Tara Reade ដែលជាអតីតជំនួយការផ្ទាល់នៅសភារបស់លោកប្រធានាធិបតីអាមេរិក Joe Biden និងធ្លាប់ជាអ្នកដែលបានចោទប្រកាន់ទៅលើលោកប្រធានាធិបតីអំពីករណីរំលោភបំពាន ផ្លូវភេទ មកលើរូបនាងផងនោះកំពុងរៀបចំឯកសារស្នើសុំលិខិតិឆ្លងដែនទៅកាន់ប្រទេសរុស្សីសង្ឃឹមគេចចេញពីបញ្ហាអសុវត្ថិភាពដែលនាងកំពុងបារម្ភ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថាអតីតបុគ្គលិករដ្ឋាភិបាលអាមេរិកនិងទើបតែបានប្រែក្លាយខ្លួនជាអ្នកកាសែតរូបនេះបានអះអាងអំពីក្តីបារម្ភរបស់នាងចំពោះបញ្ហាអសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងប្រទេសអាមេរិកផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធនាង Reade បានថ្លែងថាបន្ទាប់ពីរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរនៅក្នុងសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់របស់នាងទៅលើប្រធានាធិបតីអាមេរិកបច្ចុប្បន្នហើយនោះ នាងសង្ឃឹមថានឹងអាចស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួនបានឡើងវិញ នៅក្នុងប្រទេសរុស្ស៊ី។រំលឹកដែរថាកាលពីឆ្នាំ២០២០ នៅអំឡុងពេលនៃការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនោះនាង Reade បានចោទប្រកាន់លោក Biden ថាបានរំលោភផ្លូវភេទនាងក្នុងឆ្នាំ១៩៩៣នៅពេលដែលនាងកំពុងធ្វើការឱ្យគាត់ជាជំនួយការនៅក្នុងព្រឹទ្ធសភាទោះបីជា លោក Biden បានបដិសេធដាច់ខាតចំពោះការចោទប្រកាន់នេះក្តី៕ប្រែសម្រួល៖ស៊ុនលី

To Top