ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខថា បើប្រជាពលរដ្ឋស្រឡាញ់ចូលចិត្តគណបក្សនយោបាយណានោះ អញ្ជើញទៅបោះឆ្នោតជូនគណបក្សមួយហ្នឹងទៅ ដោយសម្តេចមិនចេញឃោសនាជូនមេឃុំណាមួយនោះទេ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈការឃោសនាធ្វើឡើងនៅថ្ងៃ២១ ឧសភា ខាងមុខ មុនការបោះឆ្នោត១៥ថ្ងៃ ។ សម្តេចតេជោ បានថ្លែងក្នុងពិធីអញ្ជើញសម្ពោធសមិទ្ធផលនានា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ស្ពានបេតុងជំនួសដោយស្ពានដែកនៅកោះយ៉ ក្នុងទឹកដីខេត្តកោះកុង តាមសំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ សម្រាប់អ្នកចេញថវិកាសាងសងគឺលោកឧកញ៉ា លីយុងផាត ។ សម្តេចតេជោថា នៅតំបន់នោះ គឺកំពុងក្លាយជាតំបន់ទេសចរណ៍ យ៉ាងទាក់ទាញផងដែរ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនឃោសនា ដើម្បីមេឃុំ-សង្កាត់ណាមួយនោះទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ប៉ុន្តែសម្តេចបានផ្តាំថា ត្រូវធានាឲ្យបាននូវការបោះឆ្នោតមួយ ដោយគ្មានហិង្សា។ សម្តេចថា យុទ្ធនាការនៃការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី២១ ឧសភា។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារនេះថា ប្រទេសចិន បានប្រាប់រុស្ស៊ីថា ខ្លួននឹងបន្តបង្កើន “ការសម្របសម្រួលជាយុទ្ធសាស្ត្រ” ជាមួយខ្លួនដោយមិនគិតពីការប្រែប្រួលអន្តរជាតិ ។ សេចក្តីថ្លែងការណ៍បានដាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng...
ភ្នំពេញ ៖ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចេញទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាន-អាមេរិក ព្រោះបានឯកភាពគ្នាប្រជុំ នៅនៅថ្ងៃ១២-១៣ ឧសភា ។ សម្តេចនឹងអញ្ជើញ មកមាតុប្រទេសវិញ នាថ្ងៃ១៤ ឧសភា៕
បរទេស៖ ប្រទេសអេស្បាញបានជូនដំណឹងដល់គណៈកម្មការអឺរ៉ុបថា ផែនការកាត់បន្ថយតម្លៃរួមគ្នា ជាមួយប្រទេសព័រទុយហ្គាល់ អាចនឹងដាក់កម្រិតលើការលក់ ថាមពល ទៅឱ្យប្រទេសបារាំង។ នេះបើតាមកាសែត El Pais បានរាយការណ៍កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង ម៉ាឌ្រីដ គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីនាំចូលតែមួយដ៏ធំជាងគេនៅភាគខាងជើងនៃប្រទេសជិតខាងរបស់ខ្លួន ហើយការដាក់កំហិតដែលអាចកើត មាននៅពេលដែលសហភាពអឺរ៉ុប...
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេស និងតំបន់ទាំងអស់ដែលប្តេជ្ញាចិត្ត ចំពោះការប្រើប្រាស់ លំហអាកាសដោយសន្តិភាព ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ បន្ថែមទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Wang បានបន្តថា អវកាសយានិកបរទេសត្រូវបានស្វាគមន៍ក្នុងការមកទស្សនាស្ថានីយអវកាសរបស់ប្រទេសចិន និងធ្វើការជាមួយអវកាសយានិកចិន...
បរទេស៖ អភិបាលនៃតំបន់ Belgorod ភាគនិរតី ប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា ភូមិរបស់រុស្សីមួយទៀតត្រូវបាន វាយប្រហារពីសំណាក់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា ភូមិ...
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្ដេចនឹងអញ្ជើញ ទៅចូលរួមវេទិកាទឹក នៅប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបាននិងកំពុងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ...