ព័ត៌មានអន្តរជាតិ

ចិន៖ យន្តហោះដឹកអ្នកដំណើរ ១២២នាក់ ផ្ទុះឆេះម៉ាស៊ីន ពេលរៀបចំហោះឡើង

បរទេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះ អំឡុងពេលហោះចេញ ពីអាកាសយានដ្ឋានមួយ នៅភាគនិរតីនៃប្រទេសចិន ដោយមន្ត្រីក្នុងតំបន់ បាននិយាយថា ម៉ាស៊ីនមួយរបស់ខ្លួន បានធ្លាក់ប៉ះនឹងផ្លូវរត់ មុនពេលផ្ទុះឆេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ជើងហោះហើរដែលចាកចេញ ពីអាកាសយានដ្ឋាន Chongqing ទីក្រុង Nyingchi នៅព្រឹកថ្ងៃព្រហស្បតិ៍ បានជួបប្រទះនឹងការលំបាក ហើយបានធ្លាក់ចេញ ពីផ្លូវរត់ និងបានឆេះម៉ាស៊ីនមួយ។

មន្ត្រីអាកាសចរណ៍ក្នុងស្រុក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ដោយកត់សម្គាល់ថា “ពេលនេះភ្លើងត្រូវបានពន្លត់ហើយ។ មានភាពមិនប្រក្រតីក្នុងអំឡុងពេលដំណើរការហោះឡើង ហើយការហោះហើរ ត្រូវបានរំខានទៅតាមនីតិវិធី» ហើយបន្ទាប់ពីបើកគេចពីផ្លូវរត់រួច ម៉ាស៊ីនក៏រអិលធ្លាក់ដីក៏ឆេះ”។

ផ្ទាំងពាណិជ្ជកម្ម

អាកាសចរណ៍ Tibet Airlines បាននិយាយថា មនុស្សទាំង ១២២នាក់ នៅលើយន្តហោះ រួមទាំងអ្នកដំណើរ ១១៣នាក់ និងក្រុមអាកាសយានិក ៩នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ទោះបីជាមនុស្សប្រហែល ៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនឹងរបួសស្រាលក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top