ភ្នំពេញ៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ របស់លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញ ការប្ដេជ្ញាចិត្ត ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ សូមរំលឹកថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី...
បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃម្សិលមិញបានធ្វើការប្រកាសសន្យាថានឹងឆ្លើយតបយ់ាងតានតឹងសម្រាប់លោក Vladimir Putin មេដឹកនាំរបស់រុស្សី ប្រសិនបើនៅតែមានការធ្វើសកម្មភាព យ៉ាងកំរោលរបស់រុស្សី្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន។ មេដឹកនាំអាមេរិករូបនេះបានធ្វើការវិភាគនិងព្រមទាំងព្រមានចំៗទៅលើមេដឹកនាំរុស្សី Putin ចំពោះការព្រួយបារម្ភដែលកំពុងកកើនឡើងថារុស្សីកំពុងតែបានកសាងកងកម្លាំងយោធាកាន់តែច្រើនឡើងនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ លោក Biden បានបញ្ជាក់ថា៖អ្វី ដែល ខ្ញុំ កំពុង ធ្វើ គឺ ការ រួម...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីទី៣របស់ខ្លួន នៃវីរុសកូវីដ-១៩ ប្រភេទ Omicron។ ករណីនេះត្រូវបានរកឃើញនៅក្នុងស្រុក Jamnagar នៃរដ្ឋ Gujarat ភាគខាងលិចប្រទេស ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលដកស្រង់ពីនាយកដ្ឋានសុខភាពរបស់រដ្ឋ Gujarat បានលើកឡើងថា...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់លោក ស៊ីជីន ពីងប្រធានាធិបតីចិន ជួយលើផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាព ដើម្បីបើកច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រា ត ប្រទេសថៃ។ ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម...
នៅថ្ងៃអរព្រះគុណ របស់អាមេរិក សមាជិកនៃកុលសម័្ពន្ធ ជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ដែលមកពីតំបន់ New England នៃសហរដ្ឋអាមេរិក បានធ្វើមីទីញដើម្បីរំលឹកពី “ជនជាតិដើមភាគតិច រាប់លាននាក់ ដែលទទួលរងអំពើប្រល័យពូជសាសន៍ ការទន្រ្ទានកាន់កាប់ដីធ្លី និងការរំលោភបំពាន វប្បធម៌យ៉ាងគឃ្លើន” ។ អ្នកនយោបាយអាមេរិកទាំងនោះ ដែលកំពុងត្រៀមរៀបចំ កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ កុំធ្វើពុតជាមិនបានឮសំឡេងស្រែកបន្ទរ...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតែនៅលើទំព័រតែមួយ ក្នុងការប្រឆាំងនឹង ឥទ្ធិពលកាន់តែខ្លាំងឡើង របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី Sherman បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយ ដែលរៀបចំដោយក្រុមអ្នកគិតគូក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសំដៅលើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់ប្រទេសចិនគឺ សាធារណរដ្ឋប្រជាមានិតចិនថា “យើងមើលឃើញវិធីសាស្រ្តរបស់យើង និងវិធីសាស្រ្តរបស់សហភាពអឺរ៉ុប ចំពោះចិន...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ចលនាប្រឆាំងរាជានិយមនៅក្នុងប្រទេសថៃ ដោយពណ៌នា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលមានឥទ្ធិពល ថាជាព័ត៌មានក្លែងក្លាយ និងសង្កត់ធ្ងន់ថា លោកជាអ្នកស្មោះត្រង់នឹងរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីនបានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសុក្រថា «ឥឡូវនេះមាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា គណបក្សភឿថៃ...
បរទេស៖ ប្រទេសបេឡារុស បាននិយាយថា ខ្លួននឹងធ្វើការសងសឹកវិញ ក្រោយសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ក្នុងប្រទេសបេឡារុស ហើយនិងបានធ្វើត្អូញត្អែថា សេដ្ឋកិច្ចខ្លួនកំពុងតែប្រឈមមុខនឹង សម្ពាធពីខាងក្រៅមិនធ្លាប់មាន។ ទណ្ឌកម្មថ្មីនោះ មានគោលដៅបង្កើនសម្ពាធលើមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលរដ្ឋាភិបាល ប្រទេសលោកខាងលិច ចោទប្រកាន់ ពីបទក្លែងបន្លំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បញ្ជាឲ្យធ្វើការបង្ក្រាបដ៏ធំ លើក្រុមប្រឆាំង...
បរទេស៖ វិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនប្រទេស បេឡារុស-ប៉ូឡូញ នាពេលថ្មីៗនេះ បានបង្កបញ្ហាដឹកជញ្ជូនសម្រាប់ ក្រុមហ៊ុនផលិតអាហាររុស្ស៊ី ដែលកំពុងតែរងការខាតបង់ និងប្រឈមនឹងការត្រូវផ្អាក ផលិតកម្មជាបណ្ដោះអាសន្ន ប្រសិនបើស្ថានភាពកាន់តែ អាក្រក់ខ្លាំងឡើង។ ប្រទេសប៉ូឡូញ បានបិទច្រកព្រំដែនមួយចំនួន ជាប់ប្រទេសបេឡារុស សម្រាប់ការដឹកជញ្ជូនទំនិញ ស្របពេលដែលសហភាពអឺរ៉ុប បានចោទប្រកាន់ទីក្រុងមីនស្កិ៍ ពីបទបង្កឲ្យមានជម្លោះជាប់គាំងមួយជាមួយលោកខាងលិច តាមរយៈការជំរុញឲ្យជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ឆ្លងកាត់ព្រំដែនខ្លួនដោយខុសច្បាប់។...