បរទេស៖ រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ៍ បានធ្វើការប្រកាសទាមទា ឲ្យក្រុមហ៊ុនបរទេស ចំនួន១៣ដែលភាគច្រើនជាក្រុមហ៊ុនរបស់អាមេរិក ក្នុងការរៀបចំការិយាល័យ តំណាងរបស់ខ្លួនឲ្យបាននៅក្នុងទឹកដី របស់រុស្សី ឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០២១ ឬត្រូវប្រឈមមុខទៅនឹងច្បាប់ រឹតបន្តឹងនិងបម្រាមធ្វើអាជីវកម្មតែម្តង។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់រដ្ឋ Roskomnadzor ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលំអិតអំពីដំណាក់កាលច្បាស់លាស់ដែលក្រុមហ៊ុនទាំងនោះត្រូវតែធ្វើដើម្បីទទួលបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសរុស្សីឡើយ។ រំលឹកដែរថាចាប់តាំងតែពីពេលដែលច្បាប់ថ្មីរបស់ប្រទេសរុស្សីបានចូលជាធរមានកាលពីថ្ងៃទី១ខែកក្កដាមករុស្សីបានទាមទារឲ្យបណ្តាញសង្គម បរទេសដែលមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃលើសពី៥០ម៉ឺនគណនេយ្យចាំបាច់ត្រូវតែបើកការិយាល័យមួយរបស់ខ្លួននៅក្នុងប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥៨៩៥ ប៊ីលានរៀលច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលសម្រេចបានត្រឹម ៦៣%ធៀបនឹងច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈកម្មការកទម្រង់ការហិរញ្ញវត្ថុសាធារណៈ ស្តីពីការវឌ្ឍនភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ត្រីមាសទី៣ ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ថា កម្ពុជាពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ក្នុងវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាភីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាថ្ងៃទី២៤...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថាទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា ប្រទេសតួកគី បានចាប់ផ្តើមប្រតិបត្តិការដ៏ធំនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងទាហាន និងអតីតសិស្សសាលាយោធាចំនួន១១២នាក់ ជុំវិញការសង្ស័យថាពួកគេជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យក្នុងខែកក្កដា ឆ្នាំ២០១៦ ។ ការបញ្ជានេះបានកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃទីក្រុង Izmir ភាគខាងលិចរបស់ប្រទេសតួកគី បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ហើយប្រតិបត្តិការនេះបានគ្របដណ្តប់ខេត្តចំនួន២២ ។ របាយការណ៍បានបន្តថា រហូតមកដល់ពេលនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងលោក Jean Castex ត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដបន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំក្នុងប្រទេសប៊ែលហ្សិក។ លោកនាយករដ្ឋមន្ត្រីដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុង Brussels បានធ្វើដំណើរមកដល់ប្រទេសបារាំងវិញនារសៀលថ្ងៃចន្ទបន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយនឹងសមភាគីគឺលោកនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក Alexander De Croo ហើយលើសពីនេះកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីបារាំងម្នាក់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ។ ដោយឡែកលោក De Croo នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកមុនពេលធ្វើតេស្តនាថ្ងៃពុធហើយបន្តធ្វើចត្តាឡីស័កទៀតរហូតដល់លទ្ធផលត្រូវបានប្រកាសជាផ្លូវការ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះលោកនាយរដ្ឋមន្ត្រីមានអក្ការៈជាធម្មតាហើយក្នុងពេលជាមួយគ្នាមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃរដ្ឋាភិបាលប៊ែលហ្ស៊ិកក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែររងចាំការធ្វើតេស្តដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ នៅឃ្លាំងមួយក្នុងទីក្រុងណាននីង ភាគខាងត្បូងប្រទេសចិន ផលិតផលផ្លែធុរេនរាប់សិបតោន ដែលនាំចូលពីប្រទេសម៉ាឡេស៊ី ត្រូវបានវេចខ្ចប់ភ្លាមៗបន្ទាប់ពីការមកដល់ ត្រៀមដឹកជញ្ជូនចែកចាយទូទាំងប្រទេសចិន។ លោក Yao Hai ដែល រកស៊ី លក់ ផ្លែ ឈើ រវាង ប្រទេស ចិន និង បណ្តា ប្រទេស អាស៊ីអាគ្នេយ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួន នៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ក្នុងវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុបលើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅ គន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi បើកកិច្ចពិភាក្សាគ្នាមួយ តាមទូរស័ព្ទដើម្បីពិភាក្សា គ្នាពីបញ្ហាទេ្វភាគី ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការ ថាមពលនិងជាពិសេស បញ្ហាវិបត្តិអន្តោប្រវេស រវាងព្រំដែន ប៉ូឡូញនិងបេឡារូស។ លោក Putin បានធ្វើការលើកឡើង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (CPP) រស់នៅសហរដ្ឋអាមេរិក ងើបឈរឡើង ធ្វើបាតុកម្ម ដើម្បីប្រឆាំងជំទាស់នឹងការប្រកាស ដកសញ្ជាតិអាមេរិក លើអ្នកគាំទ្ររដ្ឋាភិបាលខ្មែរ ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីលេចលឺ នូវព័ត៌មានថា អាមេរិកនឹងដកសញ្ជាតិ លើពលរដ្ឋខ្មែរទាំងឡាយណា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាលខ្មែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបូកថ្ងៃអាទិត្យទៀត មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងដើរកម្សាន្ដជាង១លាននាក់ ធ្វើឲ្យចរន្ដសេដ្ឋកិច្ចនៅតាមជនបទ និងទីក្រុង ងើបឡើងវិញជាបណ្តើរៗ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា...