ភ្នំពេញ ៖ ក្រោយពីអាជ្ញាធរថៃបានចាប់បញ្ជូន អតីតសកម្មជននៃអតីតគណបក្សប្រឆាំងមកកម្ពុជា ជាបន្តបន្ទាប់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា “ប្រទេសថៃលែងជាទីសុវត្ថិភាព សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ទៀតហើយ អស់ទីជម្រកធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃ២២ វិច្ឆិកា។ លោកបន្តថា ការចាប់ខ្លួនក្រុមឧទ្ទាមក្រៅច្បាប់បញ្ជូនមកកម្ពុជាវិញ គឺជាលទ្ធផលនៃកិច្ចសហការល្អរវាងកម្ពុជា-ថៃ ហើយលោកថា អ្នកដែលដើរតាម...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា បេសកកម្មយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ាក់ លោក Juma Inad ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១...
ក្នុងពិធីសំណេះសំណាល ស្តីពីការកសាង “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ដែលបើកធ្វើនៅក្រុងប៉េកាំង នាថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងចំណោមគោលបំណងអភិវឌ្ឍន៍ ប្រកបដោយកម្រិតខ្ពស់ ដែលលោក Xi Jinping ប្រធានរដ្ឋវិន បានគូសបញ្ជាក់នោះ “ការផ្តល់ផលប្រយោជន៍ ដល់ជីវភាពរស់នៅ របស់ប្រជាជន”គឺជាគោលបំណងមួយ ។ តាមពិតទៅ នេះក៏ជាគោលបំណងដើម ដែលប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”កាលពី...
បរទេស៖ លោក Aswin អភិបាលក្រុង បាងកក បាននិយាយថា ក្រុមការងាររបស់រដ្ឋបាលក្រុង បានបញ្ចប់ការ ប្រមូលកន្ទោងនៅម៉ោង 5 ព្រឹក។ កន្ទោងត្រូវបានប្រមូលពីទន្លេចៅប្រាយ៉ា និងប្រឡាយនានា រួមទាំង នៅសួនសាធារណៈចំនួន ៣០ ដែលអនុញ្ញាតឱ្យ មានសកម្មភាពលយកន្ទោង។ យោងតាមវែបសាយ PATAYA TODAY ចេញផ្សាយកាលពីថ្ងៃទី២១...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានប្រទេសចិន ក្រោយមានជម្លោះមួយ នៅដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិននិងហ្វីលីពីន ដោយនិយាយថា ខ្លួនឈរនៅខាងទីក្រុងម៉ានីល ស្របពេលមានភាពតានតឹង កើនឡើង ដែលគម្រាមកំហែងដោយត្រង់ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nasdaq បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីសុខាភិបាលរបស់ប្រទេសស្រីលង្កា បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមរងមួយទៀតនៃវីរុសក្លាយពូជកើតឡើងនៅតំបន់ដីសណ្ត គឺជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ដែលមានឈ្មោះ B.1.617.2.104 ។ ប្រធាននាយកដ្ឋានភាពសុំា និងម៉ូលេគុលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Sri Jayewardenepura វេជ្ជបណ្ឌិត Chandima Jeewandara បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វីរុសក្លាយពូជថ្មីនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស៩នាក់ រួមទាំងកុមារ៩នាក់បានស្លាប់ និង២-៣នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីជញ្ជាំងបានដួលរលំនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល ។ របាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងតំបន់ Pernampattu ក្នុងស្រុក Vellore ដោយសារតែភ្លៀងធ្លាក់មិនឈប់ឈរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ប្រមុខរដ្ឋ M.K....
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង និង ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងការសារទរ និងថ្លែងអំណរគុណជាអនេក ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវក្នុងភូមិ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងពេលរាត្រី។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនិងការរៀបចំសាងសង់បន្ទប់ទឹកសាធារណៈបែបស្តង់ដា គឺដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរនានា មកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុខភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង៣០០លានដូសចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនក្នុងខែមករា ។ មនុស្សប្រហែល១៥៧,៦លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី១ ហើយ១២៩,៩លាននាក់ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិតដោយបានទទួលទាំងថ្នាំទាំង២ ឬវ៉ាក់សាំងតែ១ដង ដែលតំណាងឱ្យ៧៣,៣ភាគរយនៃប្រជាជនគោលដៅ ។ រដ្ឋមន្ត្រីសុខាភិបាល Marcelo Queiroga បានលើកឡើងថា “ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងអាចនិយាយបានថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធនាការដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក” ។ ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូង បានចែកចាយវ៉ាក់សាំងច្រើនជាង៣៦០,៦លានដល់រដ្ឋប្រេស៊ីល ។ នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលនឹងបង្កើនយុទ្ធនាការរបស់ខ្លួនជាមួយនឹងគោលដៅឱ្យបាន៨៥ភាគរយនៃប្រជាជនបានចាក់វ៉ាក់សាំងគ្រប់កម្រិត៕