បរទេស៖ ក្រុមរដ្ឋាភិបាលសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានធ្វើការព្យួរចោលជាអន្លើៗ នូវកិច្ចការសម្រួលទិដ្ឋាការ សម្រាប់មន្ត្រីបេឡារុស ដើម្បីជាការឆ្លើយតប ចំពោះការវាយប្រហារ ដែលទីក្រុងព្រួចសែលនិយាយថា ទីក្រុង Minsk កំពុងតែធ្វើការជំរុញឲ្យ ជនអន្តោប្រវេសន៍ ឆ្លងព្រំដែនជាប់ប្រទេសប៉ូឡូញ និងលីទុយអានី។ សហភាពអឺរ៉ុប បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា ប្រទេសអាហ្វហ្គានីស្ថាន និងអាហ្វ្រិក...
បរទេស៖ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់ ងអាវុធចិន អាចនឹងធ្វើការបិទកំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗ របស់តៃវ៉ាន់ ដោយផ្តល់ឲ្យនូវការ វាយតម្លៃដ៏ថ្មីបំផុតរបស់ខ្លួន ស្តីពីអ្វីដែលខ្លួនពិពណ៌នាថា ជាការគម្រាមកំហែង កងទ័ពដ៏ធ្ងន់ធ្ងរ ធ្វើឡើងដោយប្រទេសជិតខាង ដ៏ធំនេះ។ ប្រទេសចិន តាមសេចក្តីរាយការណ៍ គ្មានបំណងបោះបង់ចោលការប្រើប្រាស់ការបង្ខំឲ្យកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ឱនទទួលយកការគ្រប់គ្រងរបស់ខ្លួននោះ ហើយនាពេលថ្មីៗនេះ បានបង្កើនការធ្វើសមយុទ្ធកងទ័ពនៅក្បែរកោះនោះ រួមទាំងហោះហើរយន្តហោះម្តងហើយម្តងទៀត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី កាលពីល្ងាចថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលផ្តោតលើតំបន់នៅលើឆ្នេរសមុទ្រស៊ីរី និងខេត្តហូមភាគកណ្តាលប្រទេស។ របាយការណ៍បានឲ្យដឹងថា ការវាយប្រហារបានផ្តោតលើទីក្រុងហូម Homs និងតំបន់ឆ្នេរក្បែរក្រុង Tartus នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយបន្ថែមថាវាបានបណ្តាលឱ្យមានការខូចខាត និងទាហានពីរនាក់បានរងរបួស។ ប្រជាជន បាន ឮ សំឡេង ផ្ទុះ ខណៈ...
វ៉ាស៊ីនតោន៖ បើយោងតាមទិន្នន័យ ពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនឡើងលើស ២៥០លានករណី នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនករណីឆ្លងសកល មានចំនួនដល់ទៅ ២៥០,០១៥,៧៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ៥,០៥២,១៤៨ករណីនៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណីចំនួន ៤៦,៤៨៨,៤១៧ករណី និងការស្លាប់ចំនួន...
បរទេស៖ មន្ត្រីសន្តិសុខអ៊ីរ៉ាក់ និងប្រភពជិតស្និទ្ធ នឹងពួកកងជីវពលនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារដោយកូនដ្រូន ប្រដាប់អាវុធ ដែលផ្តោតគោលដៅលើ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅផ្ទះរបស់លោក កាលពីថ្ងៃអាទិត្យ គឺធ្វើឡើង យ៉ាងហោចដោយក្រុមកងជីវពលមួយ ដែលគាំទ្រដោយអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Alarabiya News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១...
បរទេស៖ នេះគឺជាប្រទេសមួយ ដែលចាប់ផ្តើមមានអារម្មណ៍ ភ័យខ្លាចយ៉ាងខ្លាំង នៃភាពអត់ឃ្លាន។ អាកាសធាតុកំពុង ប្រែពីភាពកក់ក្តៅ នៅដើមរដូវស្លឹកឈើជ្រុះ ទៅជាត្រជាក់ខ្លាំង។ តំបន់ជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងរាយការណ៍ពីគ្រោះរាំងស្ងួត ដែលបន្ថែមអារម្មណ៍ នៃមហន្តរាយដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅ Maidan Wardak...
青山一道同云雨,明月何曾是两乡 qīng shān yī dào tóng yún yǔ ,míng yuè hé céng shì liǎng xiāng 【ន័យ】ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ នៅកន្លែងខុសគ្នាតែយើងមិនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទេ ទោះមិននៅក្បែរគ្នាតែចិត្តយើងជិតគ្នា ទោះនៅឆ្ងាយពីគ្នាក៏ដោយ តែពិភពលោកជាក្រុមគ្រួសារតែមួយ។ អ្នកនិពន្ធឈ្មោះ 王昌龄 ជាកវីល្បីឈ្មោះនៅរាជកាលថាំង(唐朝) លោកកើតនៅក្នុងគ្រួសារក្រីក្រ ធ្វើការផង រៀនសូត្រផង ជីវិតវ័យក្មេងក្រកម្សត់ ការរស់នៅពឹងលើការធ្វើស្រែចម្ការ។ លោកបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលទ្ធិខុងជឺ គឺការធ្វើអភិបាលកិច្ចជាតិសំខាន់ត្រូវផ្តោតលើសីលធម៌ ។ ពេញមួយជីវិតរបស់លោក លោកបានខិតខំសិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ហើយបានទៅដល់កន្លែងជាច្រើន បានស្គាល់មិត្តច្រើនទាំងអ្នកចេះដឹង យោធិន កម្មាភិបាល ព្រះសង្ឃ អ្នកកាន់លទ្ធិតាវ ជាដើម កវីល្បីល្បាញកាលនោះសុទ្ធតែជាមិត្តស្និទ្ធរបស់លោក ។ លោកបានចងចំណងមិត្តភាពយ៉ាងស្មោះត្រង់ជាមួយមិត្តសំឡាញ់ដែលមានចិត្តគំនិតដូចគ្នា។ ជីវប្រវត្តិរបស់លោកបានបង្ហាញប្រាប់យើងថា អ្នកដែលមានមិត្តភក្តិមានទេពកោសល្យខ្ពស់ជាច្រើន ក៏ជាមនុស្សដែលមានសមត្ថភាព ចរិតល្អគួរឱ្យទុកចិត្តបាន។ គុណធម៌ប្រពៃណីមួយដែលប្រជាជាតិចិនបានប្រកាន់ខ្ជាប់និងអប់រំផ្សព្វផ្សាយពីបុរាណដល់បច្ចុប្បន្នគឺ ត្រូវខិតខំកសាងសីលធម៌ផ្ទាល់ខ្លួន យកចិត្តទុកដាក់ជីវភាពរបស់មិត្តភក្តិ ប្រកាន់ខ្ជាប់ក្តីរំពឹងទុកនៃការបង្កើតជីវភាពសុភមង្គល ខិតខំតស៊ូជាមួយគ្នា យើងមុខជាអាចឆ្ពោះទៅកាន់អនាគតល្អបវរ– មិនត្រឹមតែប្រទេសចិនទេ ប្រទេសជាច្រើនក៏គោរពពីគុណតម្លៃបែបនេះផងដែរ ។ ...
ភ្នំពេញ៖ ដូចការគ្រោងទុក លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ត្រាលីបានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។មុនការអញ្ជេីញមកដល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខរិះគន់ចំៗ ចំពោះការសន្យាផ្ដល់ជំនួយវ៉ាក់សាំង ពីសំណាក់រដ្ឋាភិបាល អូស្រ្តាលី តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ។ សូមរំលឹកថា ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រពន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមកឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្ស សីវិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួប សម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។ លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ផងដែរ។ ក្នុងឱកាសស្នាក់នៅ រាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជា ដើម្បីជួយស្ដ្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវ ការបេ្តជ្ញាចិត្តរបស់អូស្ដ្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ ទៅវិញទៅមក នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រនូវអ្វីដែរជា ភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ( AUKUS) ដែលជាគំនិតផ្ដួចផ្ដើមដោយប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបទី១៨ ឆ្នាំ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ (០៧ វិច្ឆិកា ឆ្នាំ២០០៣ -០៧ វិច្ឆិកា ឆ្នាំ២០២១) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ តាមរយៈគេហទំព័រហ្វេសប៊ុក...