ព័ត៌មានអន្តរជាតិ

អាមេរិក អនុញ្ញាតឱ្យចាក់ដូសជំរុញ ការពារវីរុសកូវីដ១៩ ទៅលើយុវវ័យ និងអ្នកដែលមាន អាយុលើសពី ៥០ឆ្នាំ

បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង Moderna សម្រាប់ជាដូសជំរុញ ទៅលើមនុស្សទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈដែលប្រទេសដែលរងគ្រោះខ្លាំងជាងគេលើពិភពលោកបានឈានចូលរលករដូវរងាថ្មីនៃជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ដូសជំរុញពីមុនមានសម្រាប់បង្កើតភាពស៊ាំដែលត្រូវបានសម្របសម្រួលទៅលើអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ, អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ និងមនុស្សដែលស្ថិតក្នុងអាជីពដែលមានហានិភ័យខ្ពស់។

ការសម្រេចចិត្តថ្មីនេះ គឺនឹង “ជួយផ្តល់ការការពារបន្តប្រឆាំងនឹងកូវីដ19 រួមទាំងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើង ដូចជាការចូលមន្ទីរពេទ្យ និងការស្លាប់” ។ នេះបើតាមលោក Janet Woodcock ស្នងការស្តីទីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top