វ៉ាស៊ីនតោន៖ ទីភ្នាក់ងារចារកម្ម ការពារជាតិអាមេរិក ឲ្យដឹងនៅក្នុងរបាយការណ៍វិភាគ សមត្ថភាពយោធា របស់ប្រទេសនេះថា កូរ៉េខាងជើង អាចបន្ត ការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ នៅឆ្នាំក្រោយ ដោយព្រមានថា ទីក្រុងព្យុងយ៉ាង នឹងបន្តបង្កជាបញ្ហាប្រឈម សន្តិសុខដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ របាយការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រកន្លងទៅនេះថា គឺជាការព្រមានចុងក្រោយបង្អស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ក្នុងការពង្រឹងអំណាចយោធារបស់ខ្លួន បើទោះបីជាមិនបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប...
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ម៉ាលីគី បានលើកឡើងថា ប៉ាឡេស្ទីនបានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC បើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញបញ្ហាដំណោះស្រាយ អ៊ីស្រាអែល។ លោក អាល់ម៉ាលីគី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងរ៉ាម៉ាឡា តំបន់វេសបែងឲ្យដឹងថា ប៉ាឡេស្ទីនមានបំណងអំពាវនាវឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ ជួបប្រជុំ ឬបើកសម័យប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការកើនឡើងនៃសកម្មភាពតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីន។...
ប្រធានបទស្ដី៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីពីសន្ដិភាពនៅកម្ពុជា » ត្រូវបានក្រុមអ្នកវិភាគ និងបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធឃោសនា របស់អាមេរិកផង លើកយកមកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល យ៉ាងចាស់ដៃ។ ក្រុមនេះបានចោទរដ្ឋាភិបាល ដែលគ្រប់គ្រងដោយ គណបក្សប្រជាជនកម្ពុជា របស់រដ្ឋបុរសសន្តិភាពសម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា...
ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិតសភា កម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ ខាងប្រវត្តិសាស្ត្រនិងនយោបាយ តែមិនអាចប្រើវា ជាបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជា។ ការលើកឡើង របស់លោក គិន ភា បែបនេះ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន ផងដែរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ នៅសហគមន៍កសិកម្មបាភ្នំមានជ័យស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «សូមស្នើអង្គការ JICA ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករ លើការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្ត នៅក្នុងប្រទេសជប៉ុន ដើម្បីជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា»។ បន្ថែមពីនេះ លោក ក៏បានស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀត ឲ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការ នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។ លោករដ្ឋមន្ដ្រី បានសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការរួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀតដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពកំពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានថយចុះមកនៅត្រឹម១៣.៥៥ម៉ែត្រ គិតត្រឹមម៉ោង ១១:៣០នាទី ថ្ងៃនេះ (១៧-១០-២០២១) ។ សូមបង ប្អូនប្រជាពលរដ្ឋ និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្ន!
កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថាប្រទេសម៉ាឡេស៊ី រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ផ្សេងទៀតចំនួន៧.៥០៩នាក់គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.៣៨៤.៥៤២នាក់ ។ ទិន្នន័យបានប្រកាសឲ្យដឹងនៅលើគេហទំព័រក្រសួងបានបង្ហាញថា ប្រមាណ១៦នាក់ក្នុងចំណោមករណីថ្មី គឺជាអ្នកនាំចូល ពីខាងក្រៅ ជាមួយគ្នានេះដែរ៧.៤៩៣នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ។ អ្នកស្លាប់ផ្សេងទៀតបន្ថែមទៀតចំនួន៨៨នាក់ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២៧.៨៥៨នាក់ ។ អ្នកជំងឺប្រមាណ៩.៥៣១នាក់បានប្រកាសឲ្យដឹងបន្ទាប់ពីជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប និងចាកចេញពីមន្ទីរពេទ្យកើនឡើងដល់២.២៦១.២៨៩នាក់ ។ ក្នុងចំណោមអ្នកទាំងនោះចំនួន៩៥.៣៩៥នាក់ កំពុងសម្រាក ព្យាបាល ហើយ៦៩៤នាក់នៅតាមអង្គភាពថែទាំជំងឺ និង៣៤៤នាក់នៃអ្នកទាំងនត្រូវការឧបករណ៍ជំនួយសម្រាប់ដកដង្ហើម ៕
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន៣នាក់ បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀត បានរងរបួស បាក់ឆ្អឹង ជាមួយគ្នានេះដែរ ម្នាក់ទៀតនៅកប់ក្រោម គំនរបាក់បែក នៃអគារមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដី កម្រិត៤,៨រ៉ិចទ័រ បង្កឲ្យខូចខាតផ្ទះជាច្រើនខ្នង នៅដែនកោះបាលី ដែលជាកោះរម្មនីយដ្ឋានមួយ របស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃសៅរ៍...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរក្នុងស្រុកបានរាយការណ៍ កាលពីសៅរ៍ថា ស្លាប់តិចបំផុត៦នាក់ និងម្នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីលិចនាវាមួយគ្រឿង នៅទន្លេ Paraguay River នៅភាគកណ្តាល-ខាងលិចនៃប្រទេសប្រេស៊ីល នៅរដ្ឋ Mato Grosso ។ ព្រឹត្តិការណ៍នេះ បានកើតឡើង...
បរទេស៖ អាជ្ញាធរតាលីបង់ បានប្តេជ្ញាបង្កើនសន្តិសុខ នៅបណ្ដាព្រះវិហារឥស្លាម ស៊ីអ៊ីត ស្របពេលដែលមនុស្ស រាប់រយនាក់ ប្រមូលផ្តុំជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ចុះសពជនរងគ្រោះ ពីការវាយប្រហារ គ្រាប់បែកអត្តឃាត របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម ទៅលើអ្នកថ្វាយបង្គំព្រះ ថ្ងៃសុក្រ។ ក្រុមរដ្ឋឥស្លាមជ្រុលនិយម កាន់និយាយស៊ុននី បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ លើព្រះវិហារឥស្លាម Fatima ក្នុងខេត្ត...