ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការអភិវឌ្ឍ របស់ចិនជាឱកាស របស់ពិភពលោក ជាប់រហូតមក

កាលពី ថ្ងៃទី២៥ ខែតុលា លោក ប្រធានរដ្ឋចិន Xi Jinping បានថ្លែង សុន្ទរកថា ក្នុង កិច្ចប្រជុំ រំលឹកខួបទី៥០ នៃ ការ ដែល សាធារណរដ្ឋ ប្រជាមានិត ចិន ទទួល បាន អាសនៈ ស្រប ច្បាប់ ឡើង វិញ ក្នុង អង្គការ សហ ប្រជាជាតិ ដោយ សង្កត់ធ្ងន់ ថា ចិននឹង ប្រកាន់ខ្ជាប់ ការដើរតាម ផ្លូវកែទម្រង់ និងបើកទូលាយ នឹងធ្វើជា អ្នករួមចំណែក ក្នុងការអភិវឌ្ឍ សកល ជាដរាបមក ព្រមទាំង លើកឡើងថា ពិភពលោក គួរតែរួមគ្នា ជំរុញការអភិវឌ្ឍ នៃសង្គមនិង សេដ្ឋកិច្ចដើម្បី ផ្តល់ សុខសុភមង្គល និងផលប្រយោជន៍ ដល់ប្រជាជន ឱ្យបាន កាន់តែល្អ ។

រំលឹកឡើងវិញពី រយៈពេល៥០ឆ្នាំ ដែល សាធារណរដ្ឋ ប្រជាមានិត ចិន ទទួល បាន អាសនៈ ស្រប ច្បាប់ ឡើង វិញ ក្នុង អង្គការ សហប្រជាជាតិ គឺជា៥០ឆ្នាំដែល ប្រទេសចិន ទទួលបាន ការអភិវឌ្ឍ ប្រកបដោយ សន្តិភាព និងផ្តល់ ផលប្រយោជន៍ ដល់មនុស្សជាតិ ។ មួយផ្នែក សេដ្ឋកិច្ចចិន បានរក្សា ការអភិវឌ្ឍ ដោយ នឹងនរនិង ឆាប់រហ័ស ក្នុងរយៈពេល ច្រើនឆ្នាំ កន្លងមក អត្រារួមចំណែក ចំពោះ កំណើនសេដ្ឋកិច្ច ពិភពលោក កាន់ លំដាប់ថ្នាក់ ទីមួយលើ ទូទាំង ពិភពលោក ក្នុងរយៈពេល ១៥ឆ្នាំជាប់ ៗគ្នា ដែលបាន ផ្តល់ឱកាស ទីផ្សារ ឱកាល វិនិយោគនិង ឱកាសកំណើនដល់ ប្រទេសនានា ជាបន្តបន្ទាប់ ។

មួយផ្នែកទៀត អ្វីដែល កាន់តែ ធ្វើឱ្យពិភពលោក មាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងនោះគឺ ប្រទេស សម្រេចបាននូវ ការកសាងសង្គម ដែលប្រជាជន មានជីវភាព ធូរធារ បង្គួរ ដោយ គ្រប់ជ្រុងជ្រោយ បាន លុបបំបាត់ ជាប្រវត្តិសាស្ត្រ នូវភាពក្រីក្រ ដាច់ខាត សម្រេចបាននូវ គោលដៅ កាត់បន្ថយ ភាពក្រីក្រ ស្របតាម របៀបវារៈ អភិវឌ្ឍន៍ ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការ សហប្រជាជាតិ មុនកាលកំណត់ ១០ឆ្នាំ អត្រារួមចំណែក ចំពោះ ការកាត់បន្ថយ ភាពក្រីក្រ ពិភពលោក បានលើសពី ៧០ភាគរយ ដែលបាន រួមចំណែក ដ៏ធំធេង ក្នុង ការសម្រេច ការអភិវឌ្ឍ ជានិរន្តរភាព ជាសកល ។

ឆ្នាំនេះ ប្រទេសចិន និងអង្គការ សហប្រជាជាតិ បានរួមគ្នារៀបចំ ដោយ ជោគជ័យនូវ មហាសន្និបាត ភាគីហត្ថលេខី នៃ 《អនុសញ្ញា ស្តីពីជីវចម្រុះ 》លើកទី១៥ និងមហាសន្និបាត គមនាគមន៍ជា និរន្តរភាព សកលលើក ទីពីរ ដែលបាន ប្រមូលផ្តុំ គំនិត ឯកភាពរួមថ្មី សម្រាប់ ការអភិវឌ្ឍជា និរន្តរភាពរបស់ មនុស្សជាតិ ។

ក្នុងកិច្ចប្រជុំ រំលឹកលើកនេះ លោក ប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ ម្តងទៀតនូវ គំនិតផ្តួចផ្តើម ស្តីពី ការអភិវឌ្ឍ ជាសកល ដោយ អំពាវនាវឱ្យ “ប្រទេសនានា លើពិភពលោក គួរតែប្រកាន់ខ្ជាប់ ការតម្កល់ទុក ប្រជាជនជាចម្បង ខិតខំប្រឹងប្រែង សម្រេច ការអភិវឌ្ឍ ប្រកបដោយ គុណភាព កាន់តែខ្ពស់ កាន់តែមាន ប្រសិទ្ធភាព កាត់តែ មានសមភាព កាន់តែមាន និរន្តរភាពនិង កាន់តែមាន សុវត្ថិភាព ” ព្រមទាំង លើកឡើង ថា “ការអភិវឌ្ឍ ដើម្បីប្រជាជន នោះ ការអភិវឌ្ឍ ទើបមាន អត្ថន័យ” ។ សេចក្តី សន្និដ្ឋាន សំខាន់ៗ ទាំងនេះ បាន បង្ហាញ យ៉ាងច្បាស់នូវ ទិសដៅ សម្រាប់ សម្រេច ការអភិវឌ្ឍរួម ជាសកល ។

ការអភិវឌ្ឍ ជាតម្លៃរួមរបស់ មនុស្សជាតិ ទាំងមូល ហើយក៏ជា មធ្យោបាយល្អ សម្រាប់ ដោះស្រាយ បញ្ហាជាសកល ផងដែរ ។ ប្រទេសចិន ដែលបាន ឈានចូលក្នុង ដំណាក់កាល អភិវឌ្ឍន៍ថ្មីកំពុង ពង្រីកកំណែ ទម្រង់និង បើកទូលាយ ឥតឈាប់ឈរ និងខិតខំប្រឹង ប្រែងជំរុញ ការបង្កើត សហគមន៍ រួមអភិវឌ្ឍន៍ ជាសកល ។ ការពិត នឹងបន្ត បញ្ជាក់ថា ការអភិវឌ្ឍ របស់ចិនគឺជា ឱកាសរបស់ ពិភពលោក ជាប់រហូតមក ៕
ដោយៈ វិទ្យុ មិត្តភាព កម្ពុជា ចិន

To Top