បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz នៅពេលថ្មីៗនេះ បានប្រកាសថាអង្គការក្រៅរដ្ឋាភិបាលប៉ាឡេស្ទីនចំនួន៦ ជាអង្គការភេរវកម្ម ហើងទង្វើបែបនេះ បានបណ្ដាលឲ្យមានការថ្កោលទោសភ្លាមៗ ពីមន្ត្រីប៉ាឡេស្ទីន និងក្រុមសិទ្ធិមនុស្សមួយចំនួន។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា ក្រុមដែលធ្វើប្រតិបត្តិការ ក្នុងបណ្ដាញដែលដំណើរការដោយរណសិរ្សរំដោះប៉ាឡេស្ទីនទាំងនោះ បានធ្លាក់ចូលក្នុងប្រភេទជាអង្គការភេរវកម្ម។ លោក Benny Gantz បានមានប្រសាសន៍យ៉ាងដូច្នេះថា “អង្គការសន្តិសុខនឹងបន្តធ្វើចំណាត់ការ និងបង្កើនការវាយប្រហារលើអំពើភេរវកម្ម និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅគ្រប់ទីកន្លែងទាំងអស់ និងដោយគ្រមមធ្យោបាយ។ ខ្ញុំអំពាវនាវឲ្យបណ្ដាប្រទេសលើពិភពលោកនិងអង្គការអន្តរជាតិ ជួយក្នុងការប្រយុទ្ធនេះ និងដើម្បីបញ្ចៀសការទាក់ទងជាមួយក្រុមហ៊ុននិងអង្គការ ដែលផ្គត់ផ្គង់សម្ភារៈដល់អំពើភេរវកម្ម”។ គួរបញ្ជាក់ថា ក្រុមអង្គការទាំង៦នោះ គឺអង្គការ Addameer អង្គការ al-Haq អង្គការការពារដើម្បីកុមារប៉ាឡេស្ទីន សហព័ន្ធគណៈកម្មការការងារកសិកម្ម មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ Bisan និងសហព័ន្ធគណៈកម្មការស្ត្រីប៉ាឡេស្ទីន៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៨នាក់ថ្មី (PCR) ជាសះស្បើយ ៣១៩ នាក់ និងស្លាប់ ៩ នាក់ ( ៧ នាក់ មិនបានចាក់វ៉ាក់សាំង)។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១១៤ នាក់ និងអ្នកដំណើរពីបរទេស...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានកោតសរសើរ ដល់ក្រុមបាល់ទាត់ ជម្រើស ជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ដែលបានយកឈ្នះហុងកុង ៤-២ នៃ វគ្គ ជម្រុះ ពាន រង្វាន់ AFC U23 Asian Cup...
បរទេស៖ បេសកកម្ម របស់សហភាពអ៊ឺរ៉ុប ប្រចាំនៅក្នុងនៅក្នុងរដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ បានធ្វើការប្រកាសថ្កោលទោស ទៅលើប្រទេសអ៊ីស្រាអ៊ែល ពាក់ព័ន្ធទៅនឹងចំណាត់ ការរបស់ពួកគេ ដែលបានប្រឆាំងទៅនឹងកុមារ ជនជាតិប៉ាឡេស្ទីន ស្ថិតនៅក្នុងតំបន់ West Bank និងយេរូសាឡឹម ភាគខាងកើត។ នៅក្នុងសេក្តីថ្លែងការណ៍ របស់អ៊ឺរ៉ុបបានគូសបញ្ជាក់និងអះអាងថា មានសាក្សីគ្រប់គ្រាន់ ដែលបង្ហាញថាកងកម្លាំងអ៊ីស្រាអ៊ែល ក្នុងតំបន់ West...
បរទេស៖យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើង ដោយសភាពាណិជ្ជកម្ម នៃប្រទេសលីបង់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសលីបង់ និងប្រទេសអាហ្សង់ទីន បានឈានទៅដល់កិច្ចព្រមព្រៀង ជារួមមួយ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យឯកជន។ នៅក្នុងអំឡុងពេល នៃជំនួបគ្នារវាងរដ្ឋទូតអាហ្សង់ទីន ប្រចាំនៅក្នុងប្រទេសលីបង់លោក Mauricio Alice និងលោក Mohammad Choucair ប្រធានសភាជាតិនៃប្រទេសលីបង់ ភាគីទាំងសងខាង បានបង្ហាញការប្តេជ្ញាចិត្ត...
តូក្យូ៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ការប្តេជ្ញាចិត្ តនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីការពារតៃវ៉ាន់ ប្រសិនបើកោះនេះ ត្រូវបានវាយប្រហារដោយប្រទេសចិន ដោយលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមរារាំងប្រទេសសង្គមនិយម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះកាលបរិច្ឆេទនៅថ្ងៃសុក្រ អនុរដ្ឋមន្រ្តីការបរទេសលោក ប៉ាក មីយ៉ុងហូ ក៏បានសង្កត់ធ្ងន់ផងដែរថាស្ថានភាពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់“ គឺជាប់ទាក់ទងនឹងស្ថានភាព” នៅឧបទ្វីបកូរ៉េ...
តូក្យូ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មមកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 បានព្រមព្រៀងគ្នា ដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ និងចែករំលែកការព្រួយបារម្ ភរបស់ពួកគេលើការអនុវត្ត ដែលឧបត្ថម្ភដោយរដ្ឋបែបនេះ លើជនជាតិភាគតិច នៅក្នុងការរិះគន់យ៉ាងលាក់លៀមចំពោះទង្វើរបស់ចិនចំពោះជនជាតិ មូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំនិម្មិតរបស់ពួកគេ ដែលរៀបចំដោយចក្រភពអង់គ្លេស ដោយសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះ “ពលកម្មដោយបង្ខំដែលឧបត្ថម្ភដោយរដ្ឋនៃក្រុមងាយរងគ្រោះ និង ជនជាតិភាគតិច” ។ គ្រប់ភាគី បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមដំបូងនៃ...
បរទេស៖ អគ្គលេខាធិការ NHSO លោកវេជ្ជបណ្ឌិត Jadet Thammathat-Aree បាននិយាយកាលពីថ្ងៃសុក្រថា ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានស្នើរដ្ឋាភិបាលដើម្បីបម្រុងថវិកាបន្ថែមចំនួន 20.82 ពាន់លានបាត ដើម្បីគ្របដណ្តប់លើការកើនឡើងនៃថ្លៃព្យាបាលកូវីដ-19 ដល់អ្នកជំងឺនៅក្នុងមណ្ឌលដាច់ដោយឡែកនៅផ្ទះ និងសហគមន៍នៅដាច់ដោយឡែកពីគេ ទូទាំងប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹង ការសន្យារបស់ប្រធានាធិបតី អាមេរិក លោក Joe Biden ដើម្បី “ការពារកោះតៃវ៉ាន់” លោក Wang ក៏បានជំរុញឱ្យមេដឹកនាំ សហរដ្ឋអាមេរិក សូមកុំមើលស្រាលការប្តេជ្ញាចិត្ត របស់ចិន ចំពោះការទាមទាររបស់ខ្លួន ចំពោះកោះនេះឱ្យសោះ។ យោងតាមសារព័ត៌មាន...
រ៉ាម៉ាឡា៖ ប្រទេសប៉ាឡេស្ទីន បានថ្កោលទោស ផែនការរបស់រដ្ឋាភិបាល អ៊ីស្រាអែល ក្នុងការសាងសង់លំនៅដ្ឋានថ្មីចំនួន ៣,០០០ យូនីតនៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់វេសប៊ែង។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងថាអង្គភាពថ្មីនេះ គឺជាផ្នែកបន្ថែម ដើម្បីធ្វើឱ្យស៊ីជម្រៅ និងពង្រីកដំណោះស្រាយ ដែលលាតសន្ធឹងតំបន់វេសប៊ែង និងហ្ស៊េរុយសាឡឹមខាងកើត និងតំបន់ជុំវិញរបស់វា។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថា“ គោលបំណងនៃការកសាងអង្គភាពថ្មី...