ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានបង្ហាញ នូវនយោបាយការបរទេសអន្តរជាតិ ចំនួន៤ចំណុច ក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឥន សុផល...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិនបានផ្ដល់ទស្សនៈទាន ចំនួន៦ចំណុច ដល់ក្រុមស្ថាបនិកនៃចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលមានលោក ម៉ែន ណាត ជាប្រធានក្រុមប្រឹក្សាភិបាល លោក គឹម សុខ ជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក ទូច វិបុល ជាប្រធានប្រតិបត្តិ និងលោក អ៊ាបសេង ជាអនុប្រធានប្រតិបត្តិ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា « តើនេះជាឈាមថ្មី សម្រាប់អនាគត ក្លាយជាអ្នកនយោបាយ?»។ ទស្សនៈទាន ចំនួន៦ចំណុច ដែលលោក សយ សុភាព ចូលរួមផ្តល់រួមមាន៖ ១-អស់លោកយល់ច្បាស់ណាស់ពីភូមិសាស្ត្រនយោបាយក្នុងតំបន់ និង មហាអំណាចដែលបានបែងចែកប្លុកត្រួតត្រា។ ២-អស់លោកចាប់ពីពេលនេះតទៅសុំជួយចែករំលែកការយល់ដឹងពីភូមិសាស្ត្រនយោបាយឱ្យខ្មែរដឹងផង។ ៣- ប្តូរយុទ្ធសាស្ត្រពីការវាយប្រហារខ្លះមកជាផ្តល់វិភាគទាននៃការយល់ដឹងសម្រាប់ឱ្យរៀមច្បងអ្នកនយោបាយបច្ចុប្បន្នទទួលយកគំនិតមកពិចារណា(លោក សេង សារី ជាឧទាហរណ៏)។ ចុងក្រោយខ្មែរអាចរកច្រកអង្គុយនិយាយគ្នាដូចពីមុន(វប្បធម៌ សន្ទនា)។ ៤- កុំយកលំនាំតាម អ្នកនយោបាយខ្លះដែល បរទេសនិយមហួសហេតុ មិនព្រមបត់បែន និង សម្របជាមួយមហាអំណាចដែលកំពុងរះថ្មីដើម្បីផលប្រយោជន៏ជាតិ។ ៥- គួរកុំប្រើពាក្សអន្ទាក់បំណុល។ ខ្ញុំតែងតែគោរព និង ស្តាប់អស់លោកស្ទើរគ្រប់ពេល ទោះ ខុសឬត្រូវ។ ៦- សុំយកព្រះរាជតំរិះព្រះមហាក្សត្រជ័យវរ័្មនទី២ និង ៧ ជាគំរូ៕
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានបង្ហោះសារនៅលើប្រព័ន្ធធ្វីតធឺរបស់លោកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា “សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នា របស់ពួកគេដែលចង់បាន សន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ” ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃ២១ កញ្ញា ។ លោកថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាយល់ស្របនឹងទស្សនៈថា គ្មានប្រទេសណាអាចបញ្ឈប់វិបត្តិជំងឺកូវីដ-១៩ តែម្នាក់ឯងបាននោះទេ ត្រូវធ្វើការរួមគ្នា និងគាំទ្រគ្នា ទៅវិញទៅមក។ ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហាររដ្ឋ វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ និង១៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ។ អ្នកស្រុកមានអារម្មណ៍ញាប់ញ័រដោយការរញ្ជួយដីនេះ ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។ ចំណុចកណ្តាលនៅជុំវិញទីក្រុង Mansfield នៅភាគឦសាននៃរដ្ឋ វីកតូរីយ៉ា មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងមែលប៊ន...
ភ្នំពេញ ៖ ពលរដ្ឋខ្មែរធ្វើដំណើរទៅដល់ជប៉ុន លែងធ្វើចត្តាឡីស័ក៣ថ្ងៃ នៅកន្លែងដែលជប៉ុនរៀបចំឲ្យទៀតហើយ ព្រោះរដ្ឋាភិបាលជប៉ុន បានកែសម្រួលវិធានការព្រំដែន ដោយបានដកកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្ យធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ នៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ដូច្នេះអ្នកដំណើរមកពីកម្ពុជា អាចធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីកន្លែងរបស់ខ្លួន ។ វិធានការនេះ ចាប់អនុវត្តតាំងពីថ្ងៃ២០ កញ្ញាទៅ ៕
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។ នេះបើយោងតាម ការចុះផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា។ សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ...
បរទេស៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារ បានធ្វើការបញ្ជាក់ពីជំហ របស់លោកទៅកាន់ អគ្គលេខាធិកា អង្គការសហប្រជាជាតិ ឬយូអិន ថាអ៊ីរ៉ង់មានជំហ ក្នុងការបន្តកិច្ចប្រជុំ អំពីបញ្ហាអាវុធនុយក្លេអ៊ែរ ឡើងវិញ ជាមួយនឹងបណ្តាប្រទេសកំពូល លើលោក ហើយដែលវានឹងអាចនាំឲ្យ ប្រទេសអាចចាកចេញ ពីទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក។...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអាហ្គានីស្ថានថ្មី កាលពីពេលចុងក្រោយនេះ បានធ្វើការស្នើសុំ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យប្រេសិតពិសេស តំណាងឲ្យអាហ្គានីស្ថាន ក្រោមការដឹកនាំ របស់តាលីបង់ អាចធ្វើសេចក្តីថ្លែងការណ៍ជំនួស ប្រទេសនៅកិច្ចប្រជុំ អង្គការសហប្រជាជាតិ ដែលកំពុងធ្វើឡើង នៅទីក្រុងញូវយ៉ក។ លោករដ្ឋមន្ត្រី Amir Khan Muttaqi បានធ្វើការផ្ញើជាលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio...
បរទេស៖រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានមានប្រសាសន៍នៅក្នុងសភាថា ប្រទេសម៉ាឡេស៊ី នឹងស្វះស្វែងរកទស្សនកិច្ចរបស់ប្រទេសចិន ស្តីពីកិច្ចព្រមព្រៀងសន្តិសុខ ដែលជួយអូស្ត្រាលី ទិញយកនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែ ស្របពេលមានក្តីព្រួយបារម្ភ ស្តីពីអស្ថិរភាពក្នុងតំបន់។ លោក Hishammuddin Hussein បានថ្លែងនៅថ្ងៃពុធនេះយ៉ាងដូច្នេះថា យើងចាំបាច់ត្រូវតែទទួលបានទស្សនៈពីថ្នាក់ដឹកនាំរបស់ប្រទេសចិន ជាពិសេសនោះគឺផ្នែកការពារជាតិរបស់ចិន ចំពោះអ្វីដែលត្រូវបានប្រកាសដោយប្រទេសទាំង៣ និងអ្វីដែលជាចំណាត់ការរបស់ចិន ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូ...