ព័ត៌មានអន្តរជាតិ

អាមេរិក សហភាពអឺរ៉ុប និងអ៊ីស្រាអែល ប្រកាន់ជំហរតឹងរឹងលើអ៊ីរ៉ង់ និងពិចារណាជម្រើស

បរទេស៖ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសហភាពអឺរ៉ុប បានបង្ហាញគោលជំហរតឹងរឹងចំពោះអ៊ីរ៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ ដោយមន្ត្រីអាមេរិកនិយាយថា ពួកគេនឹងពិចារណា គ្រប់ជម្រើសទាំងអស់ ប្រសិនបើទីក្រុងតេអេរ៉ង់ បរាជ័យ ក្នុងការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ឡើងវិញ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការធ្វើចំណាត់ការ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយ ជាមួយលោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Yair Lapid និងលោករដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម Abdullah Bin Zayed ដូច្នេះថា “យើងនឹងសម្លឹងគ្រប់ជម្រើស ដើម្បីដោះស្រាយជាមួយភាពលំបាកបង្កដោយអ៊ីរ៉ង់”។

លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Yair Lapid បានមានប្រសាសន៍ថា “ប្រសិនបើអ៊ីរ៉ង់មិនជឿថា ពិភពលោកមានភាពហ្មត់ចត់ ចំពោះការបញ្ឈប់ពួកគេទេនោះ ពួកគេនឹងប្រជែងបង្កើតគ្រាប់បែក។ អ៊ីស្រាអែលរក្សាសិទ្ធិធ្វើចំណាត់ការ នៅពេលណាមួយ តាមមធ្យោបាយណាមួយ”។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ីនិងសហរដ្ឋអាមេរិក។ ជុំចុងក្រោយនៃកិច្ចពិភាក្សាគ្នានៅទីក្រុងវីយែន បានប្រារព្ធឡើងក្នុងខែមិថុនា៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×