តូរុនតូ៖ រដ្ឋាភិបាលទីក្រុង អូតាវ៉ា បានប្រកាសថា ប្រទេសកាណាដា នឹងផ្តល់ការជ្រកកោនសម្រាប់ ជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះរហូតដល់ ២០ ០០០ នាក់ រួមទាំងសកម្មជន និងអ្នកកាសែតជាស្ត្រីផងដែរ ខណៈដែលក្រុមភេរវករតាលីបង់ បានវាយដណ្តើមទៅមុខ ក្នុងគោលបំណងដណ្តើមយកមកវិញ នូវប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធ តាលីបង់ បញ្ឈប់ការវាយលុក របស់ពួកគេប្រឆាំងនឹង កងកម្លាំងរដ្ឋាភិបាលជាបន្ទាន់ ហើយវិលត្រឡប់មកតុចរចាវិញ ដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍អាហ្វហ្កានីស្ថាន និងប្រជាជនរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា តម្រូវការមនុស្សធម៌កំពុងកើនឡើងជាលំដាប់ ហើយប្រទេសនេះស្ទើរតែមិនអាចគ្រប់គ្រងបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ សូម្បីតែសម្រាប់ប្រទេស ដែលបានស្គាល់ជម្លោះជាច្រើនជំនាន់...
ប៉េកាំង៖ ការបង្ខំឱ្យចាកចេញពីផ្ទះរបស់លោកនៅ Kunduz ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានថ្ងៃមុនបន្ទាប់ពីក្រុមតាលីបង់ បានចាប់បានបុរសវ័យចំណាស់ម្នាក់ រស់នៅក្នុងឧទ្យានបើកចំហពោរពេញ ទៅដោយធូលីដី នៅភាគខាងជើងទីក្រុងកាប៊ុល។ បុរសគ្មានផ្ទះសម្បែង ដែលសុំមិនបញ្ចេញឈ្មោះ បានសន្មតថា ទុក្ខវេទនារបស់លោក ចំពោះការដកកងទ័ពដែលមិនទទួលខុសត្រូវ ដោយសហរដ្ឋអាមេរិក ដែលបានបន្ថែមការឈឺចាប់ដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដោយខឹង និងមានអារម្មណ៍បាត់បង់លោកមិនអាចសួរអ្វីបានច្រើនជាងនេះទេដោយថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ចាកចេញពីប្រទេសដោយមិននាំមកនូវសន្តិភាព និងស្ថិរភាពនៅទីនេះ?...
ប៉េកាំង៖ ប្រទេសចិន បានសន្យាដើម្បីបន្តការចូលរួមរបស់ខ្លួន ក្នុងការតាមដានប ្រភពដើមនៃជំងឺកូវីដ -១៩ ដោយជំរុញឱ្យអគ្គលេខាធិការ អង្គការសុខភាពពិភពលោក ពិគ្រោះយោបល់ពេញលេញជាមួយប្រទេសជាសមាជិក លើផែនការការងារសកល សម្រាប់បញ្ហានេះ និងអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Ma Zhaoxu បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ដែលរៀបចំឡើងស្រាប់ បេសកជនបរទេស ដែលឈរជើងនៅប្រទេសចិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៩៣នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦០២៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤០០៧នាក់ ស្លាប់៦៩នាក់ និង១៩៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ...
ភ្នំពេញ ៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយ ថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ ធ្វើការស្រាវជ្រាវស្វែងរកដើមចម នៃបញ្ហាជាលក្ខណវិទ្យាសាស្រ្ត ដើម្បីដាក់ចេញ វិធានការគ្រប់គ្រង និងកំចាត់ដង្កូវហ្វូងប្រភេទថ្មី លើដំណាំពោតនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក ហេង វ៉ាន់ ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា ឥឡូវនេះ ប្រជាជនអាហ្វហ្គានីស្ថាន ដូចប្រជាជនភ្នំពេញ ជំនាន់១៩៧៥ ក្រោយសហរដ្ឋអាមេរិករត់ចោល។ លោក ហេង វ៉ាន់ ដា លើកឡើងបែបនេះ ក្រោយពីសង្កេតឃើញថា ប្រទេសអាហ្វហ្គានីស្ថាន...
បរទេស៖ លោក Than Shwe អតីតប្រមុខរបបយោធាដែលគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ជិតពីរទសវត្សរ៍ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង ណៃពិដោរ ប៉ុន្តែស្ថិតក្នុងស្ថានភាពមានស្ថិរភាពនោះទេ បន្ទាប់ពីត្រូវបានធ្វើតេស្ តរកមេរោគឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្វីបើអតីតឧត្តមសេនីយ៍រូបនេះ បានបង្ក្រាបទៅលើការប្រឆាំងនិងរក្សាប្រទេសឱ្យនៅឯកោ ចំពោះការគ្រប់គ្រងភាគច្រើនរបស់គាត់ក៏ដោយ ក៏គាត់បានចាប់ផ្តើមផ្លាស់ប្តូរ...
បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្មទៅលើបណ្ដាញរត់ពន្ធប្រេង អន្តរជាតិមួយ ដែលខ្លួននិយាយថា មានការគាំទ្រ ដល់កងកម្លាំងពិសេស Quds Force ដែលជាអង្គភាពយោធាមួយ នៅក្នុងកងកម្លាំងការពារបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់។ ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់ក្រសួងនិយាយប្រាប់ថា ចំណាត់ការផ្នែកហរិញ្ញវត្ថុនេះ ផ្តោតគោលដៅលើលោក Mahmood Rashid Amur al-Habsi...
បរទេស៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា ការវាយលុកយ៉ាងលឿន ធ្វើឡើងដោយពួកបះបោរ តាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ បានដណ្ដើមបានទីក្រុងធំចំនួន៣ ថែមទៀត រួមទំាងទីក្រុង Kandahar ជាទីក្រុងដ៏ធំបំផុតទីពីរក្នុងប្រទេស។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីទីក្រុង...