ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីជាសះស្បើយ៨៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៥៥៩នាក់ និងកំពុងសម្រាកព្យាបាល៩៣៧នាក់ ស្លាប់២៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៦នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៨៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៣៣៤នាក់ និងកំពុងសម្រាកព្យាបាល៥០៨នាក់ ស្លាប់៤១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសម្រេច បន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំង...
បរទេស៖ ប្រទេសវេណេស៊ុយអេឡា នាពេលថ្មីៗនេះ បានចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទបំពានដែនអាកាស របស់ខ្លួន ក្នុងអ្វីដែលប្រទេសនេះ និយាយថា ជាការបង្កហេតុជាក់ស្តែង និងបានធ្វើការព្រមានថា ខ្លួននឹងធ្វើការឆ្លើយតប យ៉ាងខ្លាំងក្លា ចំពោះសកម្មភាព ណាមួយ ដែលខ្លួនមើលឃើញថា ជាទង្វើឈ្លានពាន។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន France...
បរទេស៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer និងដៃគូសហការ BioNTech កាលពីថ្ងៃសុក្រ បានប្រកាសអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការបញ្ជាទិញ វ៉ាក់សាំងប្រមាណ ជា២០០លានដូសបន្ថែមទៀត និងក៏បានកក់យកជម្រើស នៃការទិញយកវ៉ាក់សាំង ជំនាន់ថ្មី នាពេលខាងមុខ ដែលអាចប្រយុទ្ធប្រឆាំង ទៅនឹងកូវីដពូជថ្មីៗ ផងដែរ។ ជាការឆ្លើយតបទៅនឹង ព័ត៌មាននេះ សេតវិមាន ក៏បានបញ្ជាក់ដែរថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨១៩នាក់ថ្មី និងមានករណីជាសះស្បើយ៧១៦នាក់ និងស្លាប់២៩នាក់។ ក្នុងនោះជា ករណីឆ្លងសហគមន៍ ៣៩៦ នាក់ និងជា អ្នកដំណើរពីបរទេស ៤២៣នាក់។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៥...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ ពីសំណាក់បណ្ដាប្រទេសមួយចំនួន ក៏ដូចជាក្រុមប្រឆាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថាការគិតគូរ ពីសុខុមាលភាពនិងធានា អាយុជីវិតរបស់ ប្រជាពលរដ្ឋ ជា ចម្បង ជាជាងរឿងនិយាយអំពី សិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យ។ ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថា ទូកដឹកជនអន្តោប្រវេសន៍ ចំនួន១គ្រឿង ដែលដឹកពលរដ្ឋចំនួន៤៥នាក់ បានលិចចូលក្នុងទឹក នៅភាគខាងត្បូង នៃប្រទេសតួកគី ក្រសួងការពារជាតិ របស់ប្រទេសតួកគី បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញថា នាវាតួកគី ចំនួន២គ្រឿង និងយន្តហោះមួយគ្រឿង បានបើកប្រតិបត្តិការរុករក និងជួយសង្គ្រោះ...