ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កូរ៉េខាងជើង ធ្វើតេស្តនៅទីតាំង នុយក្លេអ៊ែ Yongbyon

បរទេស៖ យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ទីតាំងនុយក្លេអ៊ែ Yongbyon របស់ប្រទេសកូរ៉េខាងជើង ត្រូវបានបង្កើតឡើង និងដំណើរការជាច្រើនដង រវាងចុងឆ្នាំ២០០០ និងខែកុម្ភៈ។

របាយការណ៍ ព្រាងមួយ ពីគណៈអ្នកជំនាញ សម្រាប់គណៈកម្មការទណ្ឌកម្ម អង្គការសហប្រជាជាតិ ស្តីពីកូរ៉េខាងជើង បាននិយាយថា មានភស្តតាងបញ្ជាក់ថា ទីតាំងនុយក្លេអ៊ែ Yongbyon មានសកម្មភាព ដំណើរការ ដោយផ្អែកលើរូបភាព ទីតាំងនុយក្លេអ៊ែនោះ។

របាយការណ៍ព្រាង របស់អង្គការសហប្រជាជាតិ បាននិយាយថា ការកសាងបន្ថែមនូវ រ៉េអាក់ទ័រទឹកស្រាល ហាក់ត្រូវបានរួចរាល់ សព្វគ្រប់ហើយ និងថា ការដំឡើងគ្រឿងម៉ាស៊ីន ទំនងជាកំពុងតែដំណើរការ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

ប៉ុន្តែអ្នកជំនាញ ក៏បាននិយាយថា រ៉េអាក់ទ័រ៥មេហ្គាវ៉ាត់ នៅទីតាំងនុយក្លេអ៊ែ Yongbyon មិនកំពុងបង្ហាញពី សញ្ញាសកម្មភាពទេ ហើយរ៉េអាក់ទ័រ បានឈប់ដំណើរការ នៅក្នុងឆ្នាំ២០១៨។

យោងតាមកាសែត Nikkei បានឲ្យដឹងថា របាយការណ៍នោះ នឹងធ្វើឡើងក្រោមការត្រួតពិនិត្យ អង្គការសហប្រជាជាតិ នៅមុនពេលចេញផ្សព្វផ្សាយ នៅក្នុងខែកញ្ញា ហើយវាអាចត្រូវបានប្រើប្រាស់ ជាភស្តុតាង សម្រាប់ដាក់ទណ្ឌកម្ម លើបុគ្គលនិងអង្គភាពនានា៕

ប្រែសម្រួល៖ប៉ាង កុង

To Top